រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួបពិភាក្សាជាមួយសហភាពអាជ្ញាសាលាអន្តរជាតិ ផ្តោតលើកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលគ្រូបង្គោល ក្រមសីលធម៌អាជ្ញាសាលា

FN ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានដឹកនាំក្រុមការងារបច្ចេកទេស ដើម្បីជួបពិភាក្សាជាមួយលោកស្រី Francoise Andreux និង លោក Marc Schmitz ដែលជាប្រធាន និងអនុប្រធាននៃសហភាព អាជ្ញាសាលាអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងកិច្ចជំនួបនេះ ក្រសួងយុតិ្តធម៌ និងសហភាពអាជ្ញាសាលាអន្តរជាតិ បានពិភាក្សាលើកិច្ចសហប្រតិបតិ្តការមួយចំនួនដូចជា៖ ការបណ្តុះបណ្តាលគ្រូបង្គោល ក្រមសីលធម៌ ស្តីពីអាជ្ញាសាលា សេចក្តីព្រាងច្បាប់អាជ្ញាសាលា ការសិក្សាប្រៀបធៀប អំពីឧត្តមានុវត្តន៍អន្តរជាតិ នៃការអនុវត្តសេចក្តីសម្រេចតុលាការ សមាជិកភាពកម្ពុជា នៅក្នុងសហភាពអាជ្ញាសាលាអន្តរជាតិ និងការអភិវឌ្ឍវិជ្ជាជីវៈអាជ្ញាសាលានៅកម្ពុជា៕

​ក្រសួងសុខាភិបាល៖ ឆ្នាំ២០១៦កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជា ប្រមាណ១សែននាក់ ទទួលការព្យាបាលជំងឺផ្លូវចិត្ត

FN ៖ ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បញ្ជាក់ថា ឆ្នាំ២០១៦ ប្រជាពលរដ្ឋកម្ពុជា បានទទួលការព្យាបាលជំងឺផ្លូវចិត្ត ចំនួន១០៧,៤៩៧នាក់ ដែលក្នុងនោះមានជំងឺថប់បារម្ភ២១%, ជំងឺធ្លាក់ទឹកចិត្ត១៣%, វិបតិ្ត នៃការដេក១២%, វិកលចរិតរ៉ាំរ៉ៃ១១%, ជំងឺបាយប៉ូឡា៦%, ជំងឺមេនៀ៥% និងជំងឺផ្លូវចិត្តផ្សេងៗជាច្រើនទៀត៣១%។ នេះតាមការលើកឡើង របស់លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានថ្លែងក្នុងទិវាសុខភាពពិភពលោក០៧មេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ជំងឺធ្លាក់ទឹកចិត្ត» នាទីសី្តការក្រសួងសុខាភិបាលនៅថ្ងៃទី០៧មេសានេះ ។ លោកវេជ្ជបណ្ឌិត បន្តថា ចំនួនខាងលើនេះ អាចមានអត្រាទាបនៅឡើយ បើប្រៀបធៀបនឹងរបាយការណ៍ របស់អង្គការសុខភាពពិភពលោក ដែលបានបង្ហាញថា ជាមធ្យមប្រេវ៉ាឡង់ ចំនុចនៃជំងឺផ្លូវចិត្ត (ពីកម្រិតស្រាលទៅកម្រិតធ្ងន់) មានប្រមាណ១០% ក្នុងចំណោមមនុស្សពេញវ័យ នៃប្រជាពលរដ្ឋទូទៅ ។ ដោយផ្អែកលើប្រេវាឡង់នេះ នៅប្រទេសកម្ពុជា អាចមានអ្នកជំងឺផ្លូវចិត្ត ក្នុងចំណោមមនុស្សពេញវ័យ ប្រមាណ១លាននាក់ នេះបង្ហាញឲ្យឃើញថានៅមានអ្នកជំងឺផ្លូវចិត្តជាច្រើនទៀត ដែលមិនទាន់មកទទួលការព្យាបាល ។ លោកវេជ្ជបណ្ឌិតបន្ថែមថា ថ្មីៗនេះ ក្នុងឆ្នាំ២០១៦…

ក្រសួងសុខាភិបាល៖ តួនាទីជាគ្រូពេទ្យ ត្រូវមានទាំងសមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ទើបធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ

FN ៖ លោកសាស្រ្តាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ទៅកាន់មន្ដ្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ថា ក្នុងនាមជាគ្រូពេទ្យ មិនមែនត្រូវ តែមានសមត្ថភាព ជំនាញ មួយមុខនឹងទេ ដើម្បីធានាថា បម្រើសេវាពិនិត្យព្យាបាលប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរនោះ គឺត្រូវតែមានសីលធម៌វិជ្ជាជីវៈផងដែរ ទើបប្រជាពរដ្ឋ ទទួលបានភាពល្អប្រសើរនេះបាន។ លោកសាស្ដ្រាចារ្យបានថ្លែងបែបនេះ ក្នុងឱកាសបើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្តលើកទី២១ និងថែទាំវេជ្ជសាស្រ្តលើកទី៨ រយៈពេល២ថ្ងៃ(ថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០១៧) នាមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត ព្រឹកថ្ងៃទី៦​ខែមេសានេះ ។ លោកសាស្ដ្រចារ្យបន្ថែមថា ក្នុងនាមជាគ្រូពេទ្យដឹងហើយថា គ្រោះថ្នាក់ដោយការបង្កររោគ ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន ដែលនាំឲ្យអត្រាមរណៈខ្ពស់ ។ ដូច្នេះការរៀបចំទិវានេះ បានពង្រឹងការសង្រ្គោះ ការថែទាំ និងការព្យាបាលប្រកបដោយបច្ចេកទេស នឹងគុណធម៌ គឺនាំមកនូវការកាត់បន្ថយអត្រាមរណៈភាព និងការបង្កររោគ និងការបង្ការរោគនៅក្នុងមនី្ទរពេទ្យផ្ទាល់តែម្តង។ ដូច្នេះ សូមអំពាវនាវដល់មន្រី្តរាជការសុខាភិបាលទាំងអស់ គឺពង្រឹងនូវបច្ចេកទេស ផ្លាស់ប្តូរឥរិយាបថពីទម្លាប់មិនល្អ ឲ្យទៅជាការផ្តល់សេវាជូនប្រជាជនប្រកបដោយសីលធម៌ថ្លៃថ្នូរ និងមិនរើសអើងអ្នកជំងឺ ដែលស្របនឹងសុភាសិត ដែលថា «គ្រូពេទ្យ ជាមាតាដ៏ល្អរបស់អ្នកជំងឺ»…