សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់ថវិកាចំនួន១០៥,០០០ដុល្លារ ខួង-ជួសជុលអណ្តូងទឹកស្អាត៥១អណ្តូង និងជីក-ស្តារស្រះទឹកចំនួន២ ជូនពលរដ្ឋរស់នៅខេត្តចំនួន៣

FN ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០៥,០០០ដុល្លារអាមេរិក (មួយសែនប្រាំពាន់ដុល្លារអាមេរិក) ដើម្បីខួង-ជួសជុលអណ្តូងទឹកស្អាតចំនួន ៥១ អណ្តូង និងជីក-ស្តារស្រះទឹកចំនួន ២ ជូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ចំនួន១,៣០៥គ្រួសារ ស្មើនឹងមនុស្ស៥,៨៦១នាក់ រស់នៅខេត្តពោធិ៍សាត់ ព្រះវិហារ និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ នេះ។ សូមបញ្ជាក់ផងដែរថា ក្នុងចំណោមស្រះ-អណ្តូងដែលបានផ្តល់ជូនខាងលើនេះ ក្នុងនោះរួមមាន ៖ ១/ ខួងអណ្តូងចំនួន ១៥, ស្តារស្រះមួយ និងជីកស្រះទឹកថ្មីមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកបាកាន ស្រុកកណ្តៀង ស្រុកវាលវែង និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ២/ ខួងអណ្តូងចំនួន ១៥ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំឆែប ២ និងឃុំរតន នៃស្រុករវៀង ខេត្តព្រះវិហារ។ ៣/ ខួងអណ្តូងចំនួន២០ និងជួសជុលអណ្តូងដែលមានស្រាប់ចំនួនមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកឱរ៉ាល់ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

ក្រសួងវប្បធម៌​ និងធនាគារជាតិ​ ចុះកិច្ចព្រមព្រៀង​ ផ្ទេរសម្បត្តិវប្បធម៌បុរាណ ពីសារមន្ទីរជាតិកម្ពុជា ទៅកាន់សារមន្ទីរ​ «ព្រះស្រីឦសានវរ្ម័ន»

FN ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងស្តីពី ការផ្ទេរបុរាណវត្ថុ និងវត្ថុសិល្បៈមួយចំនួន ពីសារមន្ទីរជាតិ​កម្ពុជា ទៅកាន់សារៈមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ័្មន ហៅកាត់ថា «សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ» ក្រោមអធិបតីភាព​របស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។​ ពិធីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងនេះ ត្រូវបានប្រារព្ធឡើងក្រោមបរិយាកាស ប្រកបដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងធនាគារជាតិកម្ពុជា និងក្រសួងវប្បធម៌វិចិត្រសិល្បៈ ក្នុងកិច្ចដំណើរការរៀបចំ កសាងសារៈមន្ទីរមួយ ដើម្បីឲ្យសាធារណជន ជាតិនិងអន្តរជាតិបានចូលរួមទស្សនា និងសិក្សាស្វែងយល់ពីប្រវិត្ត រូបិយវត្ថុនៅកម្ពុជា សារៈសំខាន់នៃរូបិយវត្ថុ ប្រព័ន្ធរូបិយវត្ថុ និងតួនាទីរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកន្លងមក ក៏ដូចជាធ្វើជាមជ្ឈមណ្ឌល ឯកសាររូបិយវត្ថុ មួយសម្រាប់សាធារណជនទូទៅ គ្រប់មជ្ឈដ្ឋាន។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនាឱកាសនោះថា…

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ីថា កម្ពុជាជាមិត្តដ៏ល្អ ទាំងលើឆាកអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន

FN ៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសហព័ន្ធរុស្ស៊ី លោក Igor Morgulo បានបញ្ជាក់ប្រាប់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជា​ជាមិត្តដ៏ល្អរបស់ខ្លួន ទាំងលើឆាកអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន។ លោកអនុរដ្ឋមន្ត្រី Igor Morgulo លើក​ឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិកម្ពុជា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការបរទេស។ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា «លោក Igor Morgulo បានលើកឡើងថា កម្ពុជាជាមិត្តដ៏ល្អរបស់រុស្ស៊ី និងបានវាយតម្លៃខ្ពស់ ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលនៅស្ថិតស្ថិរជាយូរមកហើយ ទាំងលើឆាកអន្តរជាតិ ជាពិសេសចំពោះកម្ពុជាបានគាំទ្ររុស្ស៊ី ក្នុងការរៀបចំឲ្យមានកិច្ចប្រជុំអាស៊ាន-រុស្ស៊ី កាលពីឆ្នាំ២០១៦ កន្លងមក»។ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងថា ដំណើរ​ទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីរុស្ស៊ីនេះ វាជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីធ្វើការត្រួតពិនិត្យ​អំពីការអនុវត្ត នៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា នាពេលកន្លងមក ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ លើវិធានការពង្រឹង…