ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន៖ វិស័យអប់រំនៅកម្ពុជា មានការរីកចំរើនគួរឲ្យកត់សំគាល់ តែបញ្ហាប្រឈមនៅតែមាន ទាមទារឲ្យដោះស្រាយជាបន្តបន្ទាប់

FN ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងឲ្យដឹងថា យោងតាមរបាយការណ៍របស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា វិស័យអប់រំនៅកម្ពុជា ​មានការរីកចម្រើនគួរជាទីមោទនៈ ពោលគឺសាលា​មត្តេយ្យ​សិក្សា សា​លាចំ​ណេះ​ទូទៅ គ្រឹះស្ថានឧត្តមសិក្សា និងចំនួនសិស្ស-និស្សិតគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជន មានការរីកចម្រើនជាបន្តបន្ទាប់ គួរឱ្យកត់សម្គា​ល់​។ តែយ៉ាងនេះក្តីលោកស្រី ម៉ែន សំអនថា «បើទោះជា​ក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានសមិទ្ធផលធំៗជាច្រើន គួរឱ្យកត់សម្គាល់ក្តី ក៏ក្រសួងនៅមានបញ្ហាប្រឈម មួយចំនួនដែលត្រូវដោះ​ស្រាយជាបន្តបន្ទាប់ និង​ជា​ប្រចាំពិសេសនៅក្នុងដំណាក់កាលកំណែទម្រង់ស៊ីជម្រៅ រយៈពេលបីឆ្នាំ ចុងក្រោយនេះ»។ ការប្រឈមទាំងនោះរួមមា​ន គុណភាពអប់រំ គុណភាពគ្រូ តុល្យភាពរវាងថ្នាក់រៀន និងចំនួនសិស្សដែ​ចេះតែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងភាពស៊ីសង្វាក់គ្នារវាង​ការអប់រំ ការបណ្តុះបណ្តាល និងទីផ្សារការងារ។​ ជាមួយគ្នានោះលោកស្រី ម៉ែន សំអន បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល​ បាននិងកំពុងខិតខំប្រឹងប្រែង យ៉ាងសកម្ម​ក្នុងកា​រ​កសា​ងហេដ្ឋា​រចនា​សម្ព័ន្ធរូបវ័ន្ត អប់រំ និងការបង្កើត…

រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា នឹងប្រែក្លាយតំបន់ការពារធម្មជាតិ ឲ្យទៅជាតំបន់ដែលមាន​ការអភិវឌ្ឍផ្នែក​ទេចរណ៍​ធម្មជាតិ

FN ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះថា ក្រសួងបរិស្ថាន នឹងប្រែក្លាយ តំបន់ការពារធម្មជាតិឲ្យទៅជាតំបន់មួយ ដែលមានការអភិវឌ្ឍផ្នែកទេចរណ៍ធម្មជាតិចូលរួម ក្នុងការលើកស្ទួយជីវភាពប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិទាំងអស់ឲ្យបានល្អប្រសើរ។ ការអះអាងយ៉ាងដូច្នោះ បានធ្វើឡើងនៅក្នុង វេទិកាស្តីពី «ភាពរស់រវើករបស់ប្រជាជនយើង បេតិកភណ្ឌវប្បធម៌​ជាអត្តសញ្ញាណ​របស់យើង បរិស្ថានជាអនាគតរបស់យើង»ដែលរៀបចំរួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ថោង ខុន ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោក សាយ សំអាល់ បានថ្លែងយ៉ាងដូច្នោះថា «យើងនឹងប្រែក្លាយតំបន់ការពារធម្មជាតិទៅជាតំបន់មួយ ដែលមានការ​អភិវឌ្ឍ​ផ្នែក​ទេចរណ៍ធម្មជាតិ ចូលរួមក្នុងការលើកស្ទួយជីវភាពប្រជាសហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិ ទាំងអស់ឲ្យបានល្អ​ប្រសើរតាមរយៈការបង្កើតតំបន់ទេសចរណ៍ធម្មជាតិនានា បង្កើតមុខរបរ បង្កើនចំណូល និងបង្កើនការអប់រំបណ្តុះបណ្តាល​ធនធាន មនុស្សនៅតំបន់នោះ ដើម្បីឲ្យបងប្អូន ចេះគ្រប់គ្រងផល ដែលមកបានពីវិស័យទេសចរណ៍ ឲ្យកាន់តែមាន​ប្រសិទ្ធភាព បន្ថែមទៀតនិងធ្វើឲ្យការងារអភិរក្សតំបន់ការពារធម្មជាតិ ទាំងនោះឲ្យកាន់តែពេញលេញថែមទៀត»។ លោកបានបន្ថែមទៀតថា «យើងគួរបង្កើត ឲ្យមានសាលារៀននៅតាមតំបន់ទាំងនោះ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្តល់ឱកាស…

រដ្ឋសភា ចេញសេចក្តីប្រកាសផ្លូវការ អំពីលទ្ធផល ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅថ្ងៃទី២១ ខែមីនានេះ

FN ៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា រៀបចំធ្វើ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះ បានពិភាក្សា និងអនុម័តទៅលើរបៀបវារៈ ចំនួន៣សំខាន់ៗរួមមាន៖ ១៖ អង្គប្រជុំ បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសជាសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ជូនគណៈកម្មការសាធារណការ និងដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សហកម្ម រ៉ៃ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យ សិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ ២៖ អង្គប្រជុំអនុម័តបញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជសភាលើកទី៨ នីតិកាលទី៥ នូវសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ។ ៣៖ អង្គប្រជុំអនុម័តយល់ព្រមលើរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា…