អាជ្ញាធរអគ្គិសនីកម្ពុជា ជូនដំណឹងពីការបន្ថយថ្លៃអគ្គិសនី នៅតំបន់ចែកចាយ របស់អគ្គិសនីកម្ពុជា ចំនួន១១តំបន់ ស្ថិតក្នុងរាជធានី-ខេត្តចំនួន១២

FN ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ប្រកាសដល់សាធារណជន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងដែនអាជ្ញាបណ្ណ ចែកចាយរបស់អគ្គិសនីកម្ពុជាចំនួន១១តំបន់ ដែលទទួលប្រភពអគ្គិសនី ពីបណ្តាញជាតិ ស្ថិតនៅក្នុងរាជធានី-ខេត្ត១២។ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ ខាងក្រោមនេះ ជាឯកសារសេចក្តីជូនដំណឹង និងឧបសម្ព័ន្ធបង្ហាញអំពីទីតាំង នៃតំបន់ចែកចាយអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដែលត្រូវបន្ថយថ្លៃលក់អគ្គិសនី បែងចែកតាមរាជធានី/ខេត្តនីមួយៗ៖ * សេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ស្ដីពីការពិគ្រោះយោបល់សាធារណៈលើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ខួបនៃឆ្នាំ ២០១

រដ្ឋមន្រ្ដីម៉ម ប៊ុនហេង៖ ក្នុងឆ្នាំ២០១៧ ក្រសួងសុខាភិបាល បន្ដដាក់ចេញវិធានការចំនួន៣ ដើម្បីឆ្លើយតបនឹងបញ្ហាសុខភាពទូទៅ ជូនប្រជាពលរដ្ឋ

FN ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីមក្រសួងសុខាភិបាល បានថ្លែងថា ក្នុងឆ្នាំ២០១៧នេះ ក្រសួងបានបន្ដដាក់ចេញ នូវវិធានការចំនួន៣ ដើម្បីឆ្លើយតបទៅនឹងបញ្ហសុខភាព ជូនប្រជាពលរដ្ឋកម្ពុជា ដែលតែងតែប្រឈមនៅពេលបច្ចុប្បន្នេះ ។ លោករដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសបើកសន្និបាតសុខាភិបាល លើកទី៣៨ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧នេះ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដែលមានការអញ្ជើញចូលរួម ពីបណ្តាក្រសួងពាក់ព័ន្ធជាតិ និងអន្តជាតិផងដែរ។ រដ្ឋមន្ដ្រីថ្លែងបន្ដថា «វិធានការ ដែលក្រសួងដាក់ចេញ ដើម្បីបម្រើសេវាសុខភាព ជូនដល់ប្រជាពលរដ្ឋ មានចំនួន៣ចំណុច គឺទី១-ការបន្ដប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង, ទី២-ការចាក់ជូននូវថ្នាំបង្ការ ដល់មាតា និងទារក ក្នុងការលើកកម្ពស់សុខភាពរបស់ពួកគាត់ និងទី៣-ការពង្រឹងវិជ្ជាជីវៈរបស់យើង ការបណ្ដុះបណ្ដាបន្ថែម ចំពោះមន្ដ្រី និងបុគ្គលិកយើង ឲ្យកាន់តែមានសុខភាពខ្ពស់ ជាមួយនឹងឧបករណ៍ប្រើប្រាស់ ឲ្យកាន់តែទំនើប សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ខេត្ដ និងថ្នាក់ស្រុក ហើយក្រៅពីនឹង យើងខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េច​ដើម្បីគ្របដណ្ដប់សេវាសុខាភិបាល របស់យើង ឲ្យបានកាន់តែទូលំទូលាយ ដល់ប្រជាជនគ្រប់ទីកន្លែង គ្រប់ពេលវេលា ពិសេសក្នុងតំបន់ដាច់ស្រយាល ប្រជាជនដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង…

ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ ត្រូវបានតភ្ជាប់ និងដាក់ឲ្យប្រើប្រាស់​លើកដំបូង​នៅកម្ពុជា ជាមួយការរំពឹង​ទទួលបានអ៉ីនធើណេត​កាន់តែលឿន

FN ៖ ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT ត្រូវបានតភ្ជាប់ និងដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេស កម្ពុជាហើយជាមួយ​ការរំពឹងថា នឹងជួយធ្វើឲ្យប្រព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ផងដែរកាន់តែល្អប្រសើរថែមទៀត ខណៈដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យា និងមានតម្រូវការខ្ពស់លើការប្រើប្រាស់​ប្រព័ន្ធអ៉ីនធើណេត។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី។ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជាជាច្រើនរូបផ្សេងៗ។ វត្តមានខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT លើទឹកដីកម្ពុជានេះ ត្រូវបាននាំមកដោយមានកិច្ចសហការគ្នារវាងក្រុមហ៊ុន តែលកូថេក បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីហ្ស៉ីខម ជាមួយក្រុមហ៊ុន Telekom Malaysia Berhad តបស់ម៉ាឡេស៊ី និងក្រុមហ៊ុន Symphony Communication របស់ថៃ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអបអរសាទរ​ដល់ក្រុមហ៊ុន និងស្ថាប័ននានា ដែលបានចូលរួមចំណែកក្នុងគម្រោងនេះ។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សម្តេចបានទន្ទឹងរង់ចាំសាកល្បងបទពិសោធន៍ នៃអ៉ីនធើណេតល្បឿនលឿនថ្មីនេះ…