សេចក្តីដកស្រង់ សង្កថា សម្តេចតេជោ ហ៊ុន សែន «ពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប»

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណគ្រប់ព្រះអង្គ ដែលជានិសិ្សត ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី អ្នកនាងកញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មកចែក​ជូន​សញ្ញាបត្រ ចំពោះនិស្សិត(ចំនួន) ១៨១៩ នាក់ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ក្នុងនាមរាជរដ្ឋាភិបាល និង​ក្នុង​នាមខ្លួនខ្ញុំផ្ទាល់ អនុញ្ញាតអោយខ្ញុំសូមសំដែង នូវការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃសាកលវិទ្យាល័យ​មួយ​នេះ ដូចដែលលោកបណ្ឌិត ដួង លាង សាកលវិទ្យាធិការបានធ្វើរបាយការណ៍អម្បាញ់មិញ ពាក់ព័ន្ធទៅ​នឹង​វឌ្ឍនភាពនៃសាកលវិទ្យាល័យ ចាប់ផ្តើមពីជំហានតូចមកកាន់ជំហានធំ ហើយឥឡូវនេះក៏មាន​កិច្ច​សហ​ប្រ​តិ​បត្តិ​ការណ៍ជាមួយនឹងសាកលវិទ្យាល័យនៅក្រៅប្រទេសមួយចំនួន ដែលបញ្ជូននិស្សិតទៅទីនោះ​ ក៏ដូចជា​សាស្ត្រចារ្យពីប្រទេសក្រៅមកកាន់សាកលវិទ្យាល័យនេះផងដែរ។ ចំនួននិស្សិតដែលបាន​បញ្ចប់ការ​សិក្សា​នៅ​ទី​នេះ ជាផ្នែកដ៏សំខាន់មួយនៃធនធានមនុស្សរបស់កម្ពុជា ដែលយើងបានរួមគ្នាខិតខំកសាង​ទំាងវិស័យរដ្ឋ និង​ផ្នែកឯកជន។ សុំយកឱកាសនេះថ្លែងនូវការអរគុណ និងកោតសរសើរ​ជាមួយ​គណៈគ្រប់គ្រង សាស្រ្តា​​​​ចារ្យ ដែលបានប្រឹងប្រែងក្នុងការបណ្តុះ​បណ្តាលធនធានមនុស្សនៅទីនេះ និងថ្លែងអំណរគុណ ចំពោះសាកល​វិទ្យា​ល័យ ដែលបានផ្តល់អាហារូបករណ៍​អោយ​ខ្ញុំព្រះករុណាខ្ញុំ សម្រាប់​ចែក​ជូនចំពោះនិសិ្សតផងដែរ។ ពិការកាយ តែមិនពិការចិត្ត ថ្ងៃនេះ គឺយើងជានិមិត្តរូបមួយដែលបានបង្ហាញអោយឃើញ អំពីការខិតខំឈានឡើងរបស់ជនពិការដែល​រៀន​នៅតាមសាកលវិទ្យាល័យជាច្រើន។ ក្នុងនោះមានកញ្ញា ស្រេង វណ្ណឌី ដែលជានិស្សិតបរិញ្ញា​ផ្នែក​វិទ្យា​សាស្ត្រ​កុំ​ព្យូទ័រគ/ថ្លង់ ……