សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៦៖ ភាពជាដៃគូរវាងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ «ជំរុញការងារ ទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីក សម្រាប់ការតភ្ជាប់, កំណើន និងការអភិវឌ្ឍ»

– ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ – អង្គសន្និសីទទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៦ ដែលផ្តោតលើប្រធានបទ «ជំរុញការងារទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីក សម្រាប់ការតភ្ជាប់ កំណើន និងការអភិវឌ្ឍ» ដែលជាប្រធានបទដ៏សំខាន់នាពេលបច្ចុប្បន្ន។ ជាបឋម ខ្ញុំសូម​សម្តែងនូវការអបអរសាទរជាថ្មីម្តងទៀតដល់ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍​កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ ជាខួបលើកទី ១០ នៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា។ សន្និសីទនេះ តែងផ្តល់ឱកាសដ៏វិសេសសម្រាប់ឱ្យ​មន្ត្រីរាជរដ្ឋាភិបាល, តំណាងមកពីវិស័យឯកជន, អ្នកស្រាវជ្រាវ,អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ​នានាមកជួបជុំគ្នា ដើម្បីពិនិត្យអំពីសមិទ្ធិផលសម្រេចបានក្នុងពេលកន្លងមក និងបញ្ហាប្រឈមផ្សេងៗ ហើយ​ស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ជាប្រយោជន៍ដល់ប្រទេសកម្ពុជាទាំងមូល។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ រាជរដ្ឋាភិបាលបានកំណត់ឤទិភាពចម្បងចំនួន ៤ គឺ ផ្លូវ, ទឹក, ភ្លើង និងមនុស្ស។ ការពិត ឤទិភាពទាំង ៤ នេះ ត្រូវបានកំណត់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក​ម៉្លេះ។ តទៅមុខ…