សុន្ទរកថាគន្លឹះក្នុងពិធី ប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥

នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យ​ឧស្សាហ​​កម្មកម្ពុជា ២០១៥-២០២៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើសុន្ទរកថា និងការអធិប្បាយ​លើក​​ឡើងនូវចំណុច​សំ​ខាន់ៗ មួយចំនួន។ កម្ពុជាទស្សនៈថ្មី សូមធ្វើការដកស្រង់បន្ថែម ចំ​ណុច​ខ្លះ ដូចតទៅ៖ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអង្គពិធីទាំងមូលជាទីមេត្រី ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីរីករាយ ដោយបានមកចូលរួម ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យ អនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥» ដែលបានរៀបចំឡើងដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ខ្ញុំ សូមចូលរួមជាមួយ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដើម្បីសំដែងនូវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំង​អស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ ជាមួយនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានផ្តួចផ្តើម និងខិតខំប្រឹងប្រែង រៀបចំឯកសារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នេះឡើង ហើយខ្ញុំក៏សូមថ្លែងនូវការកោត​សរសើរចំពោះ ក្រសួង…