Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
FN ៖ ក្រោយពីមានការស្នើសុំពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស ក្នុងភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្ដល់អគារសិក្សាចំនួន១ខ្នង ដែលមានបីបន្ទប់ ទៅដល់សិស្សសាលាបឋមសិក្សាសំប៉ាន។ អគារសិក្សាមួយខ្នងបីបន្ទប់នេះ ត្រូវបានផ្ដល់ជូនដោយ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសដែលលោក និងក្រុមការងារអញ្ជើញចុះ ពិនិត្យស្ថានភាពជាក់ស្ដែងរបស់សាលា។ ការចុះជួយដល់ប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ លោកនាយកសាលាបឋមសិក្សាសំប៉ាន បានឲ្យដឹងថា បច្ចុប្បន្ននេះមានតែអគារមួយខ្នង ធ្វើពីឈើប្រក់ក្បឿង ជញ្ជាំងស្លឹកហើយ ស្ថិតក្នុងភាពចាស់ទ្រុតទ្រោម និងពុំមានសុវត្ថិភាពដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សនៅឡើយ។ លោកនាយកសាលាបានអោយដឹងទៀតថា «បច្ចុប្ប្នន្ននេះសិស្សដែលបានមកចុះឈ្មោះចូលរៀនគឺមានការថយចុះពីមួយឆ្នាំ ទៅមួយឆ្នាំគួរអោយកត់សំគាល់ ទាំងនេះដោយសារតែខ្វះអគារសិក្សា…
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ] កម្ពុជាមានការវិឌ្ឍឡើង មិនមានដំណើរថយក្រោយ ខ្ញុំសូមឆ្លៀតឱកាសនេះ សម្ដែងនូវការអរគុណចំពោះសុន្ទរកថារបស់លោក Bretton G. Sciaroni ដែល អម្បាញ់មិញនេះ ស្ទើរតែពេញមួយសុន្ទរកថា បានផ្សារភ្ជាប់តួនាទីរបស់ខ្ញុំ ជាមួយនឹងការវិវឌ្ឍរបស់ព្រះរាជា ណាចក្រកម្ពុជា។ ខ្ញុំមិនដឹងថា នៅក្នុងចំណោមនៃមិត្តភក្ដិបរទេសដែលនៅទីនេះ មានការយល់ប្រហាក់ប្រ ហែលជាមួយនឹងលោក Bretton G. Sciaroni ឬអត់។ ក្នុងពេលវេលា ២៣ ឆ្នាំ នៃពេលចាប់ផ្ដើមនៅក្នុង ប្រទេសកម្ពុជានេះ យើងជួបការលំបាក ហើយ(Bretton G. Sciaroni)នេះ គឺជាសាក្សីរស់មួយក្នុងចំណោមសាក្សីរស់ជាច្រើន។ ប៉ុន្តែក៏មានមួយចំនួនទៀត គេថាកម្ពុជាថយ។ គេអត់មាន(ទទួលស្គាល់ថា)ទៅមុខផង។ ខ្ញុំក៏មិនយល់ត្រង់គេថា ដំណើរការថយក្រោយ។ គេមិនដែលទទួលស្គាល់ថាទៅមុខផង។ ថយទៅណា វាមិន logic ត្រង់កន្លែងហ្នឹង។ អរគុណ ចំពោះលោក Bretton G. Sciaroni ដែលបានលើកឡើង ហើយសង្ឃឹមថា នឹងមានមិត្តភក្ដិមួយចំនួនស្វែងយល់ពីបញ្ហាទាំងអស់នេះថែមទៀត។ [បញ្ចប់សេចក្ដីអធិប្បាយ] ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន, ធុរជនទាំងអស់…
សូមក្រាបថ្វាយបង្គំ(ស្តាប់មិនបាន) ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ។ ហាគឹមទួន និងបងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តមអគ្គរដ្ឋទូត Xiong Bo នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្តងទៀត បន្ទាប់ ពីការធ្វើដំណើរមកកាន់ទីនេះ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៣ បើកការដ្ឋាននៅត្រើយម្ខាងខាង ណោះ និងនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៦ កន្លងទៅ បានមកភ្ជាប់តំណ ដើម្បីតភ្ជាប់ស្ពាននោះ។ ហើយក៏មានសំណូមពរដើម្បីឲ្យបងប្អូនបានឆ្លងពេលភ្ជុំបិណ្ឌ និងថ្ងៃនេះទៀតបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានមិត្តភាព កម្ពុជា-ចិន កោះធំ ប្រវែង ៤១៥ ម៉ែត្រ ដែលឆ្លងកាត់ទន្លេបាសាក់។ សមិទ្ធផលថ្មីលើទឹកដីចាស់…