Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម, លោកជំទាវសមាជិកគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវកិត្តិយសជាទីរាប់អាន ខ្ញុំមានអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង ដោយត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពាន រង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២។ ខ្ញុំពិតជាមានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានទទួលស្គាល់នូវស្នាដៃរបស់ខ្ញុំក្នុងការបញ្ចប់សង្រ្គាមស៊ីវិល និងការកសាងបាននូវសុខសន្តិភាពពេញលេញ និងដ៏យូរអង្វែងនៅកម្ពុជា។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំក៏សូមអបអរសាទរលោកស្រីសាស្ត្រាចារ្យ ដេម សារ៉ា ខាវឺរីន ហ្គីលប៊ើត (Dame Sarah Catherine Gilbert) អ្នកអភិវឌ្ឍរួមនៃវ៉ាក់សាំងអាស្ត្រា-ហ្សេនីកា (AstraZeneca) ដែលត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ។ ស្នាដៃរបស់លោកស្រីពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃជំងឺ កូវីដ-១៩ ជាពិសេសការជួយសង្គ្រោះ និងការពារអាយុជីវិតមនុស្សរាប់លាននាក់នៅលើពិភពលោកនេះ។ សម្រាប់ខ្ញុំ, ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ នេះ មិនមែនបានមកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្ដិសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា។ ទី១ ខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្តម សីហនុ ព្រះវររាជមាតា និងសម្តេចព្រះបាទព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដែលបានបំពេញតួនាទីក្នុងការលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជា…
ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល លោកជំទាវបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon), សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងកិត្តិយស ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្តីអំពី «សន្តិភាពនៅឧបទ្វីបកូរ៉េ»។ ខ្ញុំសូមអរគុណដោយស្មោះចំពោះសហព័ន្ធសន្តិភាពសកល (UPF) សម្រាប់ការផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅចំពោះរូបខ្ញុំ និងគណៈប្រតិភូរបស់ខ្ញុំ ក៏ដូចជាចំពោះការរៀបចំកិច្ចប្រជុំកំពូលដ៏អស្ចារ្យនេះ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះប្រតិភូកិត្តិយសទាំងអស់ចំពោះជំនឿទុកចិត្ត ការចូលរួម និងការប្តេជ្ញាចិត្ត លើដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការចូលរួម នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ។ វត្តមាន និងការរួមចំណែករបស់ឯកឧត្តម, លោកជំទាវ, ភ្ញៀវកិត្តិយស នៅថ្ងៃនេះ គឺពិតជាការតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការស្វែងរកបុព្វហេតុដ៏មានតម្លៃនេះ ដែលនោះគឺជាបុព្វហេតុនៃសន្តិភាព។ ឆ្នាំនេះជាខួបលើកទី ៧២ ឆ្នាំ នៃសង្គ្រាមកូរ៉េ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៥០។ សង្រ្គាមបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី ២៧…
មិនរង់ចាំការបង្កើតរដ្ឋាភិបាល ឆ្នាំ ២០០៣/៤ ចិនជួយការតភ្ជាប់ទៅកាន់តំបន់ឦសាន ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានរួមជាមួយឯកឧត្តម វ៉ាង វិនធាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៧ ប្រវែង(ជាង) ៩៣ គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទៅដល់ឃុំរមាត ខេត្តក្រចេះ។ អម្បាញ់មិញ ឯកឧត្តម វ៉ាង វិនធាន បាននិយាយទៅដល់ឆ្នាំ ខាល, ឆ្នាំ ខ្លា ហើយយើងមកចំកន្លែងខ្លាស្ទុះហ្នឹងទៀត។ តាមពិតទៅ ឆ្នាំចិន ឬវៀតណាម បានចូលដល់ឆ្នាំខាល រួចស្រេចទៅហើយ ប៉ុន្តែសម្រាប់ខ្មែរយើង ការចែកឆ្នាំគឺនៅខែមេសា។ អ្នកដែលមានទំលាប់កាន់ប្រពៃណីខ្សែស្រឡាយចិន ទើបនឹងចូលឆ្នាំរួចមកហើយនេះ គឺតែងចែកឆ្នាំនៅក្នុងរង្វង់នៃខែកុម្ភៈ ដែលទើបនឹងចូលឆ្នាំនេះ។ កម្ពុជាចែកឆ្នាំនៅក្នុងខែមេសា ភាគច្រើននៅថ្ងៃទី ១៣ ឬ ១៤ នោះតែម្ដង គឺទេវតាឆ្នាំថ្មី នឹងចុះមកជំនួសទេវតាឆ្នាំចាស់។ ខ្ញុំមិនដឹងថា តើឆ្នាំនេះ ត្រូវឆុងជាមួយនឹងឆ្នាំណាទេ ក៏ប៉ុន្តែសម្រាប់ខ្ញុំ ឆ្នាំនាគរាជ…