Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំបងប្អូនកម្មករ/ការិនី នៅសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានចំនួនជាង ១ ម៉ឺននាក់ នៅក្នុងពេលនេះ។ ខ្ញុំសូមអរគុណ ចំពោះបដិសណ្ឋារកិច្ច និងការទទួល ដ៏រាក់ទាក់ពីសំណាក់ក្មួយៗកម្មករ/ការិនី ហើយនេះក៏ជាពេលវេលាសមស្របមួយ ដែលបើកឱកាសអោយ ខ្ញុំធ្វើដំណើរមកកាន់ទីកន្លែងកម្មករដោយផ្ទាល់។ ដំបូងវត្តមានតាមសមរភូមិ ការចរចារសន្តិភាព ក្រោយមកតាមវាលស្រែ ឥឡូវតាមរោងចក្រ ប្រហែលជាជីដូនជីតា ឪពុកម្តាយ ហើយកាលពីក្មួយនៅតូចៗ ប្រហែលជាអាចឃើញពូ ខ្លួនខ្ញុំនេះធ្វើដំណើរទៅកាន់កន្លែងនេះកន្លែងនោះ។ នៅពេលសម័យសង្គ្រាម គេបានឃើញពូនៅឯលេណដ្ឋាន នៅឯះ ្លេៅលើកម្មការិនីោជន៍ងការងារត ២ អាណតថ្ងៃ ០១ មករា ២០១៨ ទៅរជាជួរមុខ ដើម្បីសួរសុខទុក្ខកងទ័ពផង និងម្ខាងទៀត ដើម្បីនឹងធ្វើការចរចាស្វែងរកដំណោះស្រាយសន្តិភាពនៅកម្ពុជាផងដែរ។ បន្ទាប់ទៅ គេបានឃើញនូវវត្តមានរបស់ពូនៅច្រើនកន្លែង នៅឯតំបន់វាលស្រែទីជនបទ តាមរយៈសកម្មភាពនៅជាមួយនឹងកសិករ ដើម្បីដោះស្រាយបញ្ហាកង្វល់របស់កសិករនៅពេលនោះ ទាក់ទងទៅនឹងផលិតកម្មស្រូវរបស់យើង ដែលធ្វើអោយព្រះរាជាណាចក្រកម្ពុជារបស់យើង បានឈានពីប្រទេសដែលមានការខ្វះខាតស្បៀង ការខ្វះខាតអង្ករ ទៅជាប្រទេសដែលមានសល់ស្រូវជាង ៥…
… ថ្ងៃនេះ ខ្ញុំពិតជាការសប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវវិហារឥស្លាមជើមៀកដែលស្ថិតនៅមិនឆ្ងាយពីទីក្រុងកំពង់ចាមរបស់យើង។ អ្វីដែលជាមោទនភាពធំបំផុតរបស់ខ្ញុំ នៅត្រង់ថា យើងបានសម្រេចលទ្ធផលពីជំហានមួយទៅកាន់ជំហានមួយ។ យោងទៅតាមប្រវត្តិ នៃវិហារជើមៀក សម្ដេច ហេង សំរិន កាលពីអតីតកាល ធ្លាប់បានមកសម្ពោធដាក់ឲ្យប្រើប្រាស់ម្ដងរួចទៅហើយ។ ក៏ប៉ុន្តែរយៈពេលនោះប្រទេសរបស់យើងមានភាពក្រីក្រ ជួបការលំបាក យើងក៏ត្រូវធ្វើតាមដំណាក់កាលនោះ។ ឥឡូវក្នុងស្ថានភាពថ្មី ព្រះវិហារនេះក៏ត្រូវធ្វើតាមរបៀបថ្មីដែរ។ ម៉្យាងទៀត ខ្ញុំក៏ចង់ជម្រាបជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនថា នៅទីកន្លែងដែលយើងកំពុងអង្គុយនៅទីនេះ បានបុកគ្រឹះសម្រាប់សង់សាលា ៣ ជាន់ ១៨ បន្ទប់សំរាប់ការសិក្សា បន្ទាប់ពីយើងបញ្ចប់ការសម្ពោធនេះទៅ អគារសិក្សា ១ ខ្នងដែលផ្ដល់ដោយខ្ញុំ ហើយកងវិស្វកម្មរបស់ខ្ញុំក៏បានចូលមកសាងសង់នៅទីនេះ នឹងកើតចេញជារូបរាងជាមួយនឹងអគារខ្ពស់ស្កឹមស្កៃនៅខាងមុខនេះផងដែរ។ ខ្ញុំពិតជាមានការរីករាយដល់ថ្ងៃនេះ ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញមកពីបណ្ដាប្រទេសនានា ហើយក៏មានអគ្គរដ្ឋទូត(ម៉ាឡេស៊ី)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមផងដែរ ជានិមិត្តរូបឲ្យឃើញអំពីការយកចិត្តទុកដាក់ និងសាមគ្គីភាពនៅក្នុងចំណោមសហគមន៍ឥស្លាម មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងស្ថិតនៅក្នុងចរន្ដរួម។ ម្យ៉ាងទៀត ថ្ងៃនេះ បងប្អូនថ្នាក់ដឹកនាំឥស្លាមនៅទូទាំងប្រទេសអញ្ជើញមកពីទីកន្លែងនានា ក៏បានមកកាន់ទីនេះ ដើម្បីចូលរួមទទួលយកសមិទ្ធផលសម្រាប់ជាទីសក្ការៈបូជារបស់សាសនិកឥស្លាម ដែលខ្ញុំគិតថានេះគឺជារឿងគប្បីដែលយើងត្រូវធ្វើ។ រាជរដ្ឋាភិបាលកម្ពុជាជោគជ័យ ក្នុងការអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍…
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ចូលរួមសំណេះសំណាលជាមួយកម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈទី ២ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើង នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈទី ២ ដែលមាន(កម្មករ កម្មការិនី)ចំនួន ១៣.១៦៩ នាក់ ដែលអញ្ជើញមកចូលរួមនៅទីនេះ។ ហើយក៏មិនភ្លេចផងដែរ ជាមួយនឹងការស្វាគមន៍ទុកជាមុន ចំពោះចៅៗ ដែលនឹងមកដល់នៅពេលខាងមុខចំនួន ៥៥៦ នាក់ ដែលថ្ងៃនេះ គឺអោយអង្គុយនៅមួយកន្លែងនៅខាងណេះ(កម្មការិនីមានផ្ទៃពោះ) ព្រោះថា ដើរទៅប៉ះគេ ប៉ះឯង (ខ្លាច)វាមានបញ្ហាទៀត។ បើអញ្ចឹងយើងរៀបចំមួយកន្លែង(អោយពួកគាត់)។ ហើយដល់ពេលអម្បាញ់មិញ ខ្ញុំមកខាងណេះ ដល់ត្រឡប់ទៅវិញ យើងទៅខាងណោះ ដើម្បីទៅជួបជាមួយ(កម្មការិនីរបស់យើង)។ ផ្ដាំដល់កម្មការិនីជិតឆ្លងទន្លេ និងប្ដី ត្រូវនៅថែរក្សាប្រពន្ធកូន យ៉ាងណាក៏ដោយ អ្នកខ្លះត្រឹមតែមួយខែទៀតមកហើយ ប៉ុន្តែសូមផ្ដាំទុកអោយហើយ ក្រែងលោខ្ញុំភ្លេចនិយាយ។ ពេលណាដែលរៀបឆ្លងទន្លេ និងថ្ងៃឆ្លងទន្លេ ចាប់ប្ដីអោយជាប់ កុំអោយទៅណា ស្ដាប់បានទេ(សើច)? ហើយជាពិសេស បុរសដែលជាស្វាមី ពេលដែលប្រពន្ធឆ្លងទន្លេ កុំឆ្លៀតដើរទៅលេងឯណា នៅមើលប្រពន្ធ មើលកូន។…