សេចក្តីដកស្រង់ប្រសាសន៍ សង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់កប់ស្រូវ

ដំបូង អនុញ្ញាតឲ្យខ្ញុំសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗ​កម្មករ/ការិនី ហើយក៏សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងម្ចាស់រោងចក្រទាំង ៧ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដោយសារថ្ងៃនេះ យើងបានមកជួបជុំសាជាថ្មីម្ដងទៀត បន្ទាប់ពីត្រូវអាក់ខានកាលពីថ្ងៃពុធ សប្ដាហ៍មុន ដោយសារតែចំថ្ងៃមាឃបូជា។ ថ្ងៃនេះ ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង រួមជាមួយនិងសម្ដេចម៉ែ ព្រះអង្គបានយាងទៅសម្ពោធមន្ទីរពេទ្យនៅខណ្ឌឫស្សីកែវ. ដោយសារតែកម្មវិធីប្រថុចញ៉ុច ទើបនឹងបានដឹង ៣ ថ្ងៃមុននេះ (ឯ)កម្មវិធីនេះបា​នគ្រោងទុក រយៈពេលជិត ២ ខែរួចមកហើយ ដូច្នេះ ជំរើសតែមួយគត់ គឺសូមអភ័យទោសពីព្រះមហាក្សត្រ ពីហ្លួងម៉ែ ដើម្បីមកជួបជុំជាមួយនឹងកម្មករឯណេះ។ ឧបនាយករដ្ឋមន្ត្រី​មួយចំនួន ក៏ត្រូវរៀបចំដើម្បីទៅដង្ហែព្រះមហាក្សត្រទៅសម្ពោធដាក់អោយប្រើប្រាស់នៅមន្ទីរពេទ្យ …។ ជីវិតជានាយករដ្ឋមន្ត្រីទោះឈឺក៏គ្មានសិទ្ធិសំរាកដែរ … សូមបញ្ជាក់ថាថ្ងៃនេះ ថ្ងៃស្អែក ថ្ងៃខានស្អែក ពិតជាថ្ងៃដែលពោរពេញទៅដោយការរវល់។ ថ្ងៃនេះនៅត្រឹមភ្នំ​ពេញ​ទេ ថ្ងៃស្អែកទៅដល់កំពត ថ្ងៃខានស្អែកទៅកំពង់ចាមឯណោះ។ នេះហើយជាជីវិតនាយករដ្ឋមន្ត្រីនោះ ទោះបីជាឈឺក៏គ្មានសិទ្ធិឈប់សំរាកនោះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ អាឈឺនេះទៀតសោត វាចេះឈឺណាស់ តែពេលណាយើងឡើងលើគ្រែវាឈឺ។ ការពិត ថ្ងៃប្រជុំគណៈរដ្ឋមន្ត្រីនោះ ខ្ញុំឈឺទេ។ ពេលប្រជុំគណៈរដ្ឋ​មន្ត្រី…