សេចក្តីដកស្រង់សង្កថា ពិធី ពិសាបាយសាមគ្គីជាមួយអ្នកសារព័ត៌មានក្នុងស្រុកលើកទី ២

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា! ជាថ្មីម្តងទៀត ថ្ងៃនេះខ្ញុំបានជួបជុំគ្នា នៅក្នុងឆ្នំាទី ២ នៃជំនួបរវាងរាជរដ្ឋាភិបាល ជាមួយនឹងអ្នកសារព័ត៌មាន ដែលវានឹងក្លាយទៅជាទំលាប់ នៃការជួបជុំប្រចំាឆ្នំាដ៏ធំ រវាងមេដឹកនំារាជរដ្ឋាភិ​បាល ជាមួយអ្នក​សារ​ព័ត៌មាន​របស់យើង។ អនុញ្ញាតអោយខ្ញុំយកឱកាសនេះ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅគ្រប់​ស្ថាប័ន​អ្នកសារព័ត៌មាន អ្នកយកសារព័ត៌មានគ្រប់ប្រភេទ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ និងសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន នៃមន្ត្រីតាមតាមស្ថាប័ន ដែលបានទទួល​ការអញ្ជើញអោយមកកាន់ទីនេះ បូកជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។ ថ្ងៃនេះ យើងក៏ទើបនឹងបញ្ចប់ នៃការប្រជុំគណៈមហាសន្និបាតតំណាងទូទំាងប្រទេសរបស់​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រហែលជាសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស​បងប្អូន​អ្នក​សារ​ព័ត៌មានទំាងឡាយបានដឹងហើយថា រយៈពេលបីថ្ងៃជាប់គ្នា គឺខ្ញុំបានស្ថិតនៅក្នុងអង្គប្រជុំ។ ​នៅ​រសៀលនេះ ខ្ញុំបានមានមតិទៅកាន់អង្គប្រជុំនោះប្រមាណជា ២ ម៉ោងកន្លះ ហើយល្ងាចនេះទៀត ក៏មិន​អោយ​​អាក់ខានជាមួយនឹងអ្វី ដែលយើងគ្រោងទុកកាលពីពេលមុន គឺជំនួបនៅពេលនេះ។ ដូច្នេះ ខ្ញុំ​ក៏គួរ​តែ​ប្រាប់​ថា ក្រោយការប្រជុំខ្ញុំក៏នៅមានឱកាស ដើម្បីហាត់ប្រាណរយៈពេល ៣០ នាទី មុននឹងមកកាន់ទីនេះ មានន័យថា សុខភាពរបស់ខ្ញុំនៅរឹងមំាដែលអាចនឹងបន្តជានាយករដ្ឋមន្ត្រីមិនតិចជាង ១០ ឆ្នំាទៀតនោះ​ទេ។ វិស័យព័ត៌មានអាចរួមចំណែកសម្រាប់ប្រជាជន…