Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ/ការិនី ដែលបានចូលរួមក្នុងឱកាសនេះ! ខ្ញុំមានសេចក្ដីសប្បាយរីករាយដែលថ្ងៃនេះ ខ្ញុំបានធ្វើកិច្ចការដែលខ្ញុំធ្លាប់បានធ្វើកន្លងទៅ គឺការជូនដំណើរកីឡាករ/ការិនីរបស់យើងដើម្បីចេញទៅប្រកួត។ ការខុសគ្នានៅត្រង់ថា មុននេះគឺជួបជុំគ្នាមុនពេលចេញទៅប្រកួតគឺអ្នកទាំងអស់គ្នាចេញទៅក្រៅប្រទេស។ តែខ្ញុំគិតថាការជូនដំណើរនៅវិមានសន្ដិភាពសម្រាប់ការចេញទៅប្រកួតគឺវាជាការជូនដំណើរមួយសម្រាប់ការធ្វើដំណើរទៅកាន់ទីកន្លែងដែលខ្លួនត្រូវប្រកួត។ (១) ធ្វើប្រធានប៉ារ៉ាអូឡាំពិក លើកទឹកចិត្តជនពិការ ខ្ញុំមានការសប្បាយរីករាយ ដោយអ្នកទាំងអស់គ្នាដឹងថា ប៉ារ៉ាអូឡាំពិកដែលអ្នកទាំងអស់គ្នាជាសមាជិក តើប្រធានជាអ្នកណា? គឺអ្នកកំពុងនិយាយនេះឯង។ ខ្ញុំធ្លាប់បានពន្យល់ហើយថា មូលហេតុដែលខ្ញុំទទួលយកនូវតួនាទីនេះ គឺខ្ញុំចង់លើកទឹកចិត្តនិងការផ្ដល់នូវការប្ដេជ្ញាចិត្តសម្រាប់ជនពិការទាំងអស់។ យើងពិការរាង្គកាយ ពិការផ្នែកនេះឬពិការផ្នែកនោះ ក៏ប៉ុន្ដែយើងមិនបានពិការផ្លូវចិត្តទេ។ ខ្ញុំនៅតែចាត់ទុកខ្លួនឯងជាជនពិការម្នាក់ ក៏ប៉ុន្ដែខ្ញុំអាចធ្វើអ្វីៗបាន រាប់ទាំងកាន់តំណែងជានាយករដ្ឋមន្ដ្រីដែលយូរជាងគេនៅលើពិភពលោក។ អញ្ចឹងអ្នកទាំងអស់គ្នាក៏មានលទ្ធភាពដើម្បីធ្វើកិច្ចការនេះកិច្ចការនោះ។ អ្នកទាំងអស់គ្នាបានធ្វើកិច្ចការដ៏ល្អក្នុងវិស័យកីឡាតាំងពីការកកើតនៅឆ្នាំ១៩៩៧ រហូតមកដល់ពេលនេះ។ ខ្ញុំសូមអរគុណឯកឧត្តម យី វាសនា ដែលបានធ្វើកិច្ចការដ៏ល្អជំនួសឲ្យខ្ញុំ។ ខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីនឹងគ្រប់គ្រងនិងធ្វើការនេះទេ។ (២) ចាយតិច តែបានផលលើសពីការគិតទុក ខ្ញុំក៏អរគុណផងដែរ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ ជាពិសេសរយៈពេលនៃការហ្វឹកហាត់កន្លងទៅនេះ។ ខ្ញុំបានឃើញសកម្មភាពជួយផ្សព្វផ្សាយនានាតាមបណ្ដាស្ថានីយទូរទស្សន៍ឬអនឡាញ ពាក់ព័ន្ធនឹងការហ្វឹកហាត់របស់កីឡាករ/ការិនី ដើម្បីត្រៀមប្រកួតក្នុងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេមផង និងក្នុងក្របខណ្ឌក្នុងឋានៈយើងជាម្ចាស់ផ្ទះផង។ ខ្ញុំគួរតែរំលេចបន្ដិចអំពីស្ថានភាពរួមរបស់យើងទាក់ទិននឹងកីឡាដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅនេះ។ សម្ដេចពិជ័យសេនា ទៀ…
(១) ការនឹករលឹកប្រៀបបីដូចជាឪពុកនិងកូន ជីតានិងចៅ ទាំងអស់គ្នាសុខសប្បាយទេ? អម្បាញ់មិញមកពីខាងនោះ។ ខាងចុងកុំច្រណែន។ ការពិតគេហាមប៉ះពាល់គ្នា ប៉ុន្ដែអម្បាញ់មិញដូចជាពិបាកហាម ដូចជាការនឹករលឹកគ្នា រវាងឪពុកនិងកូន ឬជីតានិងចៅ។ សង្ឃឹមថាក្រសួងសុខាភិបាលនឹងមិនប្ដឹងយើងអំពីការរំលោភលើវិធានសុខាភិបាលទេ។ អម្បាញ់មិញនេះក្លាយទៅជាបុរសថ្ពាល់ផ្អែម។ នាងៗថើបប្រហែលជា ៣ ដង។ ងាកមកខាងនេះអម្បាញ់មិញដើរទៅហួស ខាងអ្នកមានផ្ទៃពោះ ៥៩៦ នាក់ ដែលបានមកចូលរួមថ្ងៃនេះ។ មានរឿងចម្លែកមួយ គួរនិយាយឲ្យហើយ។ អម្បាញ់មិញពរចៅម្នាក់ ហើយទើបបាន៣ ខែទេ ក៏បានសួរទៅម្ដាយ … បានដឹងរឿង (ខ្ញុំ)បានសួរបញ្ជាក់ កាលដែលឆ្លងទន្លេហ្នឹងគេបានប្រាក់ទៅឲ្យឬអត់? (ថាបាន) ប៉ុន្ដែមានរឿង១ ប្ដីទៅការប្រពន្ធ(ទៀត) នៅថ្ងៃទី១ ខាងមុខនេះ។ កូន៣ ទៅហើយ ប្ដីទៅការប្រពន្ធ។ អញ្ចឹងទេ លោកប្ដីអើយ! អត់ទាន់ការទេ វិលមករកកូនយើង។ វាអត់មានអីច្បាស់លាស់ជាងប្រពន្ធយើងដែលមានកូនបីហើយទេ។ អញ្ចឹងប្រសិនបើបានលឺពូនិយាយ ក្មួយត្រឡប់មកវិញមក …។ និទានរឿង ទាហានប្រពន្ធបី ឥឡូវ និទានរឿងមួយសិនចុះ។ កាលពីមុននិយាយពីរឿងព្រះរាជាព្រះអង្គចង់ដឹងថា មន្ដ្រីរបស់ព្រះអង្គមានខ្លាចប្រពន្ធប៉ុន្មានអ្នក។អ្នកអត់ខ្លាចមានប៉ុន្មានអត់ខ្លាចមានប៉ុន្មាន។ ប៉ុន្ដែឥឡូវចង់និទានពីមេទាហានម្នាក់ដែលជាមេកងតូចទេ មានទាហានប្រហែល…
សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ក្មួយៗនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីមេត្រី។ ថ្ងៃនេះ យើងមានការរីករាយ ដែលបានធ្វើពិធី ២រួមគ្នា ទី១ សម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងទី២ ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យចំនួន ៨៨៨ នាក់។ (១) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្បែរសារមន្ទីជាតិបានកកើតជាង១០០ឆ្នាំមកហើយ ដូចលោកជំទាវ ភឿង សកុណា បានលើកឡើងអម្បាញ់មិញនៅក្នុងរបាយការណ៍របស់គាត់។ ខ្ញុំគួរចាប់ផ្ដើមនិយាយអំពីប្រវត្តិនៃការកកើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅទីកន្លែងនេះ។ យើងបានដឹងហើយអំពីប្រវត្តិដែលបានកកើតក្នុងរយៈពេលជាង ១០០ឆ្នាំ នៃសាកលវិទ្យាល័យវិចិត្រសិល្បៈនៅក្នុងប្រទេសរបស់យើង ដែលសាកលវិទ្យាល័យនោះ ក៏កំពុងស្ថិតនៅឯទីក្រុងភ្នំពេញ ជិតសារមន្ទីរជាតិរបស់យើង ដែលយើងនឹងប្រើប្រាស់បន្តតាមការចាត់ចែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ (២) សំណេះសំណាលជាមួយសិល្បៈករ/ការិនី សិស្សមធ្យមសិក្សានៅសាលាក្បែរស្តាតចាស់ ខ្ញុំនៅចាំបានថា ក្នុងជំនាន់អតីតរដ្ឋកម្ពុជា ឯកឧត្តម ឆេង ផុន បានទៅរកទីកន្លែងមួយនៅម្ដុំក្បែរស្ដាតចាស់។ ខ្ញុំក៏ធ្លាប់ទៅកាន់ទីនោះដើម្បីជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី និងសិស្សមធ្យមសិក្សាផ្នែកវិចិត្រសិល្បៈ។ ក្រោយមក ដោយសារតែយើងខ្វះធនធាន យើងក៏បានផ្ទេរកន្លែងនោះទៅឱ្យវិស័យឯកជន។ យើងទៅបង្កើតកន្លែងថ្មីដើម្បីនឹងដោះដូរ។ ក៏ប៉ុន្តែ ខ្ញុំពិតជាមានការសោកស្ដាយ ដោយសារតែទីកន្លែងដែលបានដោះដូរទៅនោះ ពេលខ្លះវាលិចទឹក ពេលខ្លះកូនសិស្សរបស់យើងត្រូវដើរឆ្លងភក់ទៅរៀន។…