សេចក្ដីដកស្រង់សារសម្លេង សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី ស្តីពីផ្ទៃក្នុងគណបក្សប្រជាជន

សូមក្រាបថ្វាយបង្គំព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់។ នៅមុននេះបន្តិច ជាការគាប់ជួន ខ្ញុំព្រះករុណាខ្ញុំ បានបើក(មើល) YouTube ហើយក៏ប្រទះឃើញនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលនិយាយទៅដល់ថា “គណបក្សប្រជាជនកម្ពុជាមានរឿងដ៏ធ្ងន់ធ្ងរ” ដែលក្នុងនោះ (វិទ្យុនេះ)បានលើកឡើងពីរបញ្ហា។ ទី១ គេបានបង្ហាញ(ពីការមិនចុះសំរុងគ្នានៅត្រង់)ថា មកដល់ពេលនេះ សម្ដេច ទៀ បាញ់, សម្តេចម៉ែន សំអន មិនទាន់មានការប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅឡើយ។ លើកលែងតែ សម្ដេច ស ខេង ប៉ុណ្ណោះ ដែលបានចេញសារគាំទ្រ។ ពួកនេះនៅតែឆ្លៀតឱកាសវាយប្រហារផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា បើទោះបីជាការវាយប្រហាររបស់គេគ្មានប្រយោជន៍ក៏ដោយ។ វាគ្មានការចាំបាច់ដើម្បីនឹងធ្វើការបញ្ជាក់នោះទេ។ សូមរង់ចាំមើលការជួបជុំរបស់គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជានៅថ្ងៃស្អែក ជាមួយសមាជិករាជរដ្ឋាភិបាលនីតិកាលទី៦ ដែលទើបបញ្ចប់ និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលនឹងឈានចូលកាន់តំណែងនាពេលខាងមុខ។ សូមវិទ្យុអាស៊ីសេរី កុំភ្លើពេក កុំល្ងង់ពេក កុំឆ្កឹះឆ្កៀលខ្លាំងពេក ដែលវាធ្វើឱ្យគេដេញទាន់ជាន់កែង។ ចំណុចទី១ (ដែល)គេគិតថាគណបក្សប្រជាជនកំពុងតែដណ្ដើមអំណាច(គ្នា) ទាក់ទិនទៅនឹងបេក្ខជនប្រធានរដ្ឋសភា។ ខ្ញុំសូមជម្រាបជូនទៅអស់លោកឱ្យបានជ្រាបថា បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុងឆ្នាំ ២០២១ មកម្លេះ។ លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី ២…