Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(សំណេះសំណាលជាមួយកម្មការិនីមានផ្ទៃពោះ) កាលពី២០១៨ បានមកជួបម្ដងដែរ ក្រោយការបោះឆ្នោត ដើមអាណត្តិទី៦ ថ្ងៃនេះយើងជួបជុំគ្នាសាជាថ្មីម្ដងទៀត បន្ទាប់ពីការជួបកាលពីឆ្នាំ២០១៨។ ប្រហែលជាក្មួយៗនៅចាំថា បើគិតមកដល់ខែវិច្ឆិកា២០១៨ យើងបានជួបគ្នាក្រោយការបោះឆ្នោត។ នោះមិនមែនជាយុទ្ធនាការនៃការបោះឆ្នោតទេ។ បានសេចក្ដីថា រដ្ឋាភិបាលអាណត្ដិទី៦ ដើមអាណត្ដិបានចាប់ផ្ដើមជាមួយនឹងការបន្ដដើរជួបជាមួយកម្មករ/ការិនីបន្ដទៅទៀត។ ក្មួយៗ មួយចំនួនជាប្រធានក្រុម ជាប្រធានផ្នែក ជារដ្ឋបាល ក៏បានទៅជួបពូនៅទីក្រុងភ្នំពេញនោះ។ អ្នកភ្នំពេញ អ្នកកណ្ដាល អ្នកកំពង់ឆ្នាំង អ្នកកំពង់ស្ពឺ ច្រើនបានទៅជួប។ យើងស្វែងយល់អំពីអ្វីទៅជាបញ្ហាប្រឈម អ្វីទៅជាបញ្ហាលំបាករបស់កម្មករ/ការិនី។ យើងធ្វើវេទិកានៅទីនោះប្រមាណជា ៣-៤ ពាន់ នាក់ ហើយបន្ទាប់ទៅបានយើងចុះជួប មួយវេទិកាប្រមាណជាជាង ១ ម៉ឺននាក់។ ជាមធ្យមគឺលើ១ ម៉ឺននាក់។ ជំនួបនោះបានផ្ដល់នូវផ្លែផ្កាអំពីចំណុចមុនជួបនិងក្រោយជួបតើកម្មករយើងបានទទួលអ្វីខ្លះ ដូចឯកឧត្តម អ៊ិត សំហេងបានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងការដោះស្រាយបញ្ហានានា? កូវីដ-១៩ ធ្វើឲ្យខកខានជំនួបជុំទី២ជាមួយកម្មករ/ការិនី ខ្ញុំអរគុណចំពោះក្មួយៗ កូនៗ ចៅៗទាំងអស់ដែលនៅទីនេះ ក៏ដូចជាក្របខណ្ឌទូទាំងប្រទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវគឺកូវីដ-១៩។ ពូចង់ផ្ដើមជុំទី២ នៅឆ្នាំ២០២០ ដើម្បីពិនិត្យវឌ្ឍនភាពនិងកិច្ចការទាំងឡាយដែលយើងបានដោះស្រាយ តើអនុវត្ដបានឬអត់? ប៉ុន្ដែអកុសល ឆ្នាំ២០២០ យើងជួបកូវីដ-១៩…
សុខសប្បាយទេទាំងអស់គ្នា? ឥឡូវគួរសួរសំណួរមួយមុន? អ្នកទទួលទាននំប៉័ងហើយប៉ុន្មាននាក់លើកដៃមើល? នាងៗមានផ្ទៃពោះអត់ហូបទេ? ពូនិយាយ នំប៉័ងកុំភ្លេចហូប។ អ្នកដែលហត់គឺពូទេ។ ឯក្មួយៗ អ្នកស្ដាប់តេះនំប៉័ងទៅ ទឹកសុទ្ធ ទឹកក្រូចនៅហ្នឹងមានហើយ។ អ្នកចាក់វ៉ាក់សាំងមានប៉ុន្មាននាក់ លើកដៃមើល? សួរអញ្ចេះម្ដង អ្នកដែលមិនបានចាក់មានប៉ុន្មាននាក់? មិនមែនថាមិនចង់ចាក់ទេ គឺគ្រូពេទ្យមិនឲ្យចាក់ហ្នឹងករណីដំបូង។ ក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ ថាគេស្រាវជ្រាវទៅ គេមិនឲ្យចាក់អ្នកណាដែលមានជំងឺហឺត។ ជំងឺហឺតហ្នឹងមិនបានសេចក្ដីថាគេមិនឲ្យចាក់រហូតទេ គឺគេមិនឲ្យចាក់ពេលមនុស្សហ្នឹងកំពុងហឺត។ បន្ទាប់ពីបាត់ហឺត គេឲ្យចាក់ហើយ។ ប៉ុន្ដែពេលហ្នឹងយើងមិនច្បាស់ដែរ។ ពេទ្យថាអ្នកដែលមានជំងឺហឺតមិនអាចចាក់បានទេ។ ក្រោយមកបានកែតម្រូវ បានជាបានចាក់គ្រប់គ្នា។ ឥឡូវសួរសំនួរមួយទៀត កាលពី២០១៨ ពូក៏មកកន្លែងហ្នឹងដែរ។ ពី ២០១៨ រហូតមកដល់ពេលនេះ ៥ ឆ្នាំ។ អញ្ចឹងកាលពីពេលហ្នឹងក្មួយៗ ប៉ុន្មាននាក់បានមកជួបពូ? លើកដៃមើល។ អីយ៉ាស់ ច្រើនដែរតើ។ កូវីដ-១៩ មិនទាន់ធ្វើអីយើង ឲ្យតែចេះការពារខ្លួនជីវិតរបស់យើងនៅ តាមរយៈវិធានការសុខាភិបាល។ យើងខិតខំធ្វើក្នុងរយៈពេលកន្លងទៅ។ ក្មួយៗក៏បានអនុវត្ដនូវវិធានការសុខាភិបាល ដែលបានដាក់ចេញ បូកនឹងក្មួយៗបានទទួលវ៉ាក់សាំង។ ពូដឹង ពេលហ្នឹងយើងកំពុងចាក់ស្រោច(វ៉ាក់សាំង)នៅភ្នំពេញនិងខេត្តកណ្ដាល។ ប្រជាជនមួយចំនួនបានឆ្លងពីខេត្តនានាទៅចាក់នៅខេត្តកណ្ដាលនិងភ្នំពេញតែម្ដង។ ហេតុតែចង់ចាក់វ៉ាក់សាំង។…
សុខសប្បាយទេទាំងអស់គ្នាហ្នឹង? ចង់សួរសំណួរខ្លះ។ ចង់សួរថា តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំង?សុំលើកដៃមើល។ ចាក់ទាំងអស់គ្នាតែម្ដង។ សំណួរមួយទៀត កាលពីមកជួប ២០១៨ បងប្អូនណាខ្លះ ដែលបានជួបខ្ញុំ សុំលើកដៃមើល។ ឥឡូវកម្មការិនីកាលពី២០១៨ នៅក្រមុំ ឥឡូវមានមានប្ដីមានប៉ុន្មាននាក់? ច្រើនតើ។ មើលអ្នកមានប្ដីក្រោយ ២០១៨ ហើយមានផ្ទៃពោះមានប៉ុន្មាន? តើមានអីប្លែកទេសម្រាប់អ្នកកំពង់ឆ្នាំង? តែខ្ញុំគិតថាសំណួរនេះរាងពិបាកឆ្លើយបន្ដិចតែខ្ញុំនឹងបកស្រាយថាអ្វីទៅដែលប្លែកសម្រាប់បងប្អូននៅទីនេះ។ មកជួបកម្មករនៅកំពង់ឆ្នាំង ២ ថ្ងៃជាប់គ្នា ដោយសារចំនួនកម្មករច្រើន ខ្ញុំមានសេចក្ដីរីករាយដែលបានមកជួបជុំជាថ្មីម្ដងទៀតជាមួយកម្មករ/ការិនីរបស់យើងនៅខេត្តកំពង់ឆ្នាំង។ ដូចកាលពីឆ្នាំ២០១៨ ដែរ គឺមកពីរថ្ងៃជាប់គ្នា។ ថ្ងៃនេះថ្ងៃព្រហស្បតិ៍។ ថ្ងៃសុក្រត្រូវមកមួយសាទៀត។ យើងជួបម្តងបានត្រឹម ១៨ ០០០ នាក់។ បើដាក់បន្ថែម ១៨ ០០០ ទៀត រោងត្រូវធ្វើធំណាស់។ អញ្ចឹងទេ សុខចិត្តមកពីរដង។ ប៉ុន្ដែសុំមកតាមផ្លូវលើ ព្រោះបើមកតាមផ្លូវក្រោមត្រូវប្រើពេលប្រហែល១ ម៉ោងកន្លះ ទើបមកដល់។ ពីមុនគេរៀបចំឧទ្ធម្ភាគចក្រចុះពីហ្នឹងប្រហែល ៣០០ ម៉ែត្រ។ ហ្នឹងសម្រាប់ធុនធំ។ ដល់ធុនតូចចុះក្បែរនេះ។ ធម្មតាត្រឡប់ទៅវិញ … មានសំណុំរឿងក្នុងចន្លោះពី១០ ទៅ២០។ ចុះហត្ថលេខារួចហើយ…