Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ក្រោកពីយប់ ដើម្បីមកជួបគ្នានេះ ងងុយដេកទេក្មួយៗ? អត់ទេ! បែរជាមកងងុយពូឯណេះ។ ថាក្មួយៗទៅចុះក្រោកពីយប់ ដើម្បីបានមកជួបជាមួយនឹងពូព្រឹកនេះទាន់ពេលវេលា ប៉ុន្តែ ចម្លែកពូឯណេះ មិនដឹងយ៉ាងម៉េចបានជាម៉ោង ៣.៣០ (ព្រឹក) ភ្ញាក់នឹងគេ? ភ្ញាក់រហូត។ (ដេក)អត់លក់ទៅវិញ។ ឥឡូវ ចាប់ផ្តើមងងុយហើយ ប៉ុន្តែ ក្មួយៗសំណាងជាងពូ នៅត្រង់ថា ពេលដែលជួបគ្នារួចហើយ គឺក្មួយៗមានឱកាសបានឈប់សម្រាកមួយល្ងាចនេះទៀត។ ឯពូគឺអត់ទេ ល្ងាចនេះគឺ(ជួបជាមួយ)រដ្ឋមន្ត្រីការបរទេសឥណ្ឌាផង។ ទៅពីហ្នឹងមិនដឹងថា នៅលើតុមាន(ឯកសារ)ប៉ុន្មាន? (អាហ្នឹង)មួយ។ មួយទៀត មុនទៅជួប(រដ្ឋមន្ត្រីការបរទេស)ឥណ្ឌា ត្រូវកាន់ឯកសារយកទៅទីស្តីការគណៈរដ្ឋមន្ត្រី រួចហើយមុនពេលគេមកដល់ យើងត្រូវចុះហត្ថលេខា និងសម្រេចកិច្ចការមួយចំនួន។ ត្រឡប់មកផ្ទះ មិនដឹងថាគេដាក់(ឯកសារ)ប៉ុន្មានទៀត? គេថាមនុស្សដែលធ្វើ(ជា)នាយករដ្ឋមន្ត្រី ឬធ្វើជាចៅហ្វាយស្រុក (ឬ)ចៅហ្វាយខេត្ត (ឬ)រដ្ឋមន្ត្រីអី សុទ្ធតែជាមនុស្សមានសំណាង អ្នកមានបុណ្យ … ផ្ទុយទៅវិញទេ។ បន្តជួបកម្មករ/ការិនីតាមការសន្យានៅមុនពេលបោះឆ្នោត ថ្ងៃនេះ រីករាយណាស់ ដែលបានមកជួបក្មួយៗសាជាថ្មីម្តងទៀត។ ពូបាននិយាយកាលពីពេលមុនបោះឆ្នោតថា ប្រសិនបើគណបក្សប្រជាជនជាប់ឆ្នោត ពូនឹងបន្តដំណើរជួបជាមួយកម្មករ/ការិនីតទៅទៀត។ ប៉ុន្តែ បើសិនជាគណបក្សប្រជាជនមិនទទួលបាននូវការគាំទ្រ និយាយពាក្យមួយម៉ាត់ថា ចាញ់ឆ្នោតទៅចុះ គឺពូមិនទៅដណ្តើមការងារអនាគតនាយករដ្ឋមន្ត្រីទេ…
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់គណៈមេធាវីកម្ពុជា ជួយពង្រាយមេធាវីទៅតាមបណ្តាខេត្ត និងទីជនបទដើម្បីជួយការពារក្តីដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រីមិនមានលទ្ធភាពជួលមេធាវីការពារ ឬមិនសូវយល់ពីបញ្ហាផ្លូវច្បាប់នោះ។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យគណៈមេធាវីកម្ពុជា ដឹកនាំដោយលោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជាចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះនៅវិមានសន្តិភាព។ ពាក់ព័ន្ធបញ្ហានេះ លោក សួន វិសាល បានគូសបញ្ជាក់ថា បច្ចុប្បន្នគណៈមេធាវីកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ក៏ដូចជារៀបចំប្រព័ន្ធទិន្នន័យតាមដានករណីនីមួយៗផងដែរ។ នៅក្នុងជំនួបសម្តែងការគួរសមនាព្រឹកមិញនេះ លោក សួន វិសាល ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ផងដែរអំពីសមិទ្ធផលការងារមួយចំនួនរបស់គណៈមេធាវីកម្ពុជា ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជាកំពុងធ្វើនាពេលបច្ចុប្បន្ន។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោក សួន វិសាល បានជម្រាបសម្តេចតេជោថា គណៈមេធាវី បានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេសលើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ។ លោកបន្តថា គណៈមេធាវី…
នៅវិមានសន្តិភាព នាព្រឹក ១ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ លោក សួន វិសាល។ លោក សួន វិសាល បានគោរពរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីប្រវត្តិរបស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នូវសកម្មភាពកាលពីពេលកន្លងមក។ គណៈមេធាវីបានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេស លើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថា គណៈមេធាវីបានធ្វើការកែទម្រង់នៃការងារ ដើម្បីធ្វើយ៉ាងណាឲ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិបច្ចុប្បន្នផង។ លើសពីនោះទៅទៀត លោកក៏បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាមួយគណៈមេធាវីអន្តរជាតិ ក្នុងន័យនេះដែរ លោកបានជម្រាបជូនសម្ដេច អំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាមួយគណៈមេធាវីអន្តរជាតិ ដែលបានដឹកនាំកិច្ចប្រជុំ ហើយនឹងរៀបចំកិច្ចប្រជុំសមាគមមេធាវីអាស៊ាននៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។…