Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់។ នៅមុននេះបន្តិច ជាការគាប់ជួន ខ្ញុំព្រះករុណាខ្ញុំ បានបើក(មើល) YouTube ហើយក៏ប្រទះឃើញនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលនិយាយទៅដល់ថា “គណបក្សប្រជាជនកម្ពុជាមានរឿងដ៏ធ្ងន់ធ្ងរ” ដែលក្នុងនោះ (វិទ្យុនេះ)បានលើកឡើងពីរបញ្ហា។ ទី១ គេបានបង្ហាញ(ពីការមិនចុះសំរុងគ្នានៅត្រង់)ថា មកដល់ពេលនេះ សម្ដេច ទៀ បាញ់, សម្តេចម៉ែន សំអន មិនទាន់មានការប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅឡើយ។ លើកលែងតែ សម្ដេច ស ខេង ប៉ុណ្ណោះ ដែលបានចេញសារគាំទ្រ។ ពួកនេះនៅតែឆ្លៀតឱកាសវាយប្រហារផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា បើទោះបីជាការវាយប្រហាររបស់គេគ្មានប្រយោជន៍ក៏ដោយ។ វាគ្មានការចាំបាច់ដើម្បីនឹងធ្វើការបញ្ជាក់នោះទេ។ សូមរង់ចាំមើលការជួបជុំរបស់គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជានៅថ្ងៃស្អែក ជាមួយសមាជិករាជរដ្ឋាភិបាលនីតិកាលទី៦ ដែលទើបបញ្ចប់ និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលនឹងឈានចូលកាន់តំណែងនាពេលខាងមុខ។ សូមវិទ្យុអាស៊ីសេរី កុំភ្លើពេក កុំល្ងង់ពេក កុំឆ្កឹះឆ្កៀលខ្លាំងពេក ដែលវាធ្វើឱ្យគេដេញទាន់ជាន់កែង។ ចំណុចទី១ (ដែល)គេគិតថាគណបក្សប្រជាជនកំពុងតែដណ្ដើមអំណាច(គ្នា) ទាក់ទិនទៅនឹងបេក្ខជនប្រធានរដ្ឋសភា។ ខ្ញុំសូមជម្រាបជូនទៅអស់លោកឱ្យបានជ្រាបថា បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុងឆ្នាំ ២០២១ មកម្លេះ។ លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី ២…
ឯកឧត្ដម Wang Wentian អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជាសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! (១) យុទ្ធនាការ ៣ សប្តាហ៍ មិនបានចេញរកសន្លឹកឆ្នោត ថ្ងៃនេះ យើងសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជាង៥២គីឡូម៉ែត្រ ដែលហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន និងការចូលរួមបដិភាគដ៏ច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសូមយកឱកាសនេះសុំការអធ្យាស្រ័យ ដោយកាលពីមុននេះគឺនៅទីនេះឯង ដែលខ្ញុំបានប្រកាសយកថ្ងៃទី៣០ ខែមិថុនា ធ្វើជាថ្ងៃសម្ពោធ។ ប៉ុន្តែដោយកិច្ចការមមាញឹក យើងបានលើកពេលវេលាសិន ហើយការលើកពេលនោះគឺដើម្បីបញ្ចៀសនូវការទាក់ទិនទៅនឹងយុទ្ធនាការនៃការបោះឆ្នោតដែលខ្ញុំមិនអាចចេញ(មកធ្វើពិធីនានាជាសាធារណ)។ ធម្មតាការចេញ(មកធ្វើពិធី) យើងតែងមានចែកសៀវភៅ ចែកអ្វីៗជាមួយកូនសិស្សអីអញ្ចឹងៗ។ បើយើងចែក ពេលនោះវាបង្កើតឡើងនូវ(ការខុសនឹងច្បាប់បោះឆ្នោតថា)ទិញសន្លឹកឆ្នោត។ អញ្ចឹងទេ រយៈពេលយុទ្ធនាការនៃការបោះឆ្នោត ៣ សប្ដាហ៍ គឺជាថ្ងៃសម្រាករបស់ខ្ញុំទៅវិញ។ រវល់គឺរវល់ ប៉ុន្តែយើងមិនបានចេញទៅណាដើម្បីស្វះស្វែងរកសន្លឹកឆ្នោតទេ ទុកឲ្យថ្នាក់ក្រោមស្វះស្វែងរកទៅវិញ។ (២) បើប្រទេសជាតិគ្មានការលូតលាស់ គ្មានការចាំបាច់ធ្វើក្រវាត់ក្រុងទី១ ទី២ និងទី៣ យ៉ាងណាក៏ដោយ មកយឺតប្រសើរជាងមិនបានមក។ ថ្ងៃនេះ ខ្ញុំរួមជាមួយឯកឧត្ដម Wang Wentian អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវមួយខ្សែដ៏មានសារសំខាន់នេះ។ ឯកឧត្ដម…
សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ,ឯកឧត្តម លោកជំទាវ លោក លោកស្រី,បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់, ជាដំបូងខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោសដោយសារសម្លេងរបស់ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជាបានស្អកបន្តិច។ ដោយសារតែព្រឹកនេះ ខ្ញុំព្រះករុណាខ្ញុំ វាយកូនហ្គោល។ ដូច្នេះ បន្ទាប់ពីធ្លាក់ Calories មួយចំនួន នឹងធ្វើឲ្យសម្លេងស្អក។ យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ ចេញសារនេះ ដើម្បីទូលប្រគេនជាពិសេសជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលធ្វើកិច្ចការនៅក្នុងក្របខណ្ឌកិច្ចការនយោបាយ។ ក្នុងរយៈពេលកន្លងទៅនេះ មានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងគ្រប់មជ្ឃដ្ឋានទាក់ទងនឹងការលះបង់របស់ខ្ញុំព្រះករុណាខ្ញុំ ពីការមិនកាន់តំណែងនាយករដ្ឋមន្ត្រីតទៅទៀត ហើយប្រគល់ការងារឲ្យយុវជនជំនាន់ក្រោយ ដែលដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីធានានូវនិរន្តរភាព នៃសន្តិភាព និងការអភិវឌ្ឍ។ ការអបអរសាទររបស់បងប្អូនជនរួមជាតិ គឺបង្ហាញឲ្យឃើញអំពីតម្រូវការចាំបាច់នៃការធានានូវសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែង។ ខ្ញុំព្រះករុណាខ្ញុំ យល់ថាការលះបង់ដ៏ធំធេងរបស់ខ្ញុំព្រះករុណា គឺជាការលះបង់ដើម្បីសេចក្តីសុខ សេចក្តីចម្រើនរបស់ជាតិទាំងមូល ដើម្បីធានាថា ប្រទេសជាតិមួយនេះមិនធ្លាក់ទៅក្នុងភាពចលាចល អស្ថិរភាព ឬការដណ្តើមអំណាចតាមរយៈចុងអាវុធ ដូចកាលពីអតីតកាលនោះឡើយ។ ខ្ញុំព្រះករុណាខ្ញុំ ចាកចេញ ក្នុងស្ថានភាពដែលគណបក្សប្រជាជនដឹកនាំ/កាន់អំណាច ក្នុងអត្រាសន្លឹកឆ្នោតគាំទ្រជាង ៨២% ដែលជាសន្លឹកឆ្នោតខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជន ដែលត្រឹមតែទទួលបាននូវ ៧៥% និង…