ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា
FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា»។ មហាសន្និបាតវិសាមញ្ញការឹទ្ធិជាតិកម្ពុជា បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា៖ ក្នុងនាមរាជរដ្ឋាភិបាល និងជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា» ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ប្រកបដោយជោគជ័យ និង ទទួលលទ្ធផលគួរជាទីមោទន:។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឧទ្ទិសសមិទ្ធផលដ៏ត្រចះត្រចង់របស់កាយរឹទ្ធជាតិកម្ពុជា ជូនសម្តេចវិបុល បញ្ញា សុខ អាន អតីតប្រធានកាយរឹទ្ធិជាតិកម្ពុជា ព្រមទាំងកាយរឹទ្ធាចារ្យទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត និង បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍចលនាកាយរឹទ្ធិជាតិកម្ពុជា ដោយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជាច្រើននាពេលកន្លងទៅ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតដំបូងក្នុងឆ្នាំ១៩៣៤…