Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ដូចដែលឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា បានឃើញហើយថា ដោយផ្ដោត ទៅលើការយកចិត្តទុកដាក់ទាក់ទងជាមួយនឹងបញ្ហាយុវជន ជាពិសេស គឺការកសាងនូវអំពើល្អ ថ្ងៃនេះមាន វត្តមាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ក៏ដូចជាថ្នាក់ដឹកនាំ និងផ្នែកដទៃទៀត ក្នុងហ្នឹងក៏មានអ្នកបង ឌី សាវេត ផង ដែលជាសិល្បករជើងចាស់មួយរូប តាំងពីខ្ញុំតូចៗ ឯណោះ រួមដោយសិល្បករ សិល្បការិនី កីឡាករមួយចំនួន និងលោកឧកញ៉ា បណ្ដាក្រុមហ៊ុន សប្បុរសជន ក៏ដូចជាមាតាបិតារបស់ជ័យលាភី។ អ្វីទៅដែលយើងចង់បានពីការបង្កើតនូវគំនិតផ្ដួចផ្ដើមបែបនេះ? យើងបានធ្វើ ៥ វគ្គ រួចមកហើយ ហើយនេះជាវគ្គទី ៦ ដែលបើកឱកាសសម្រាប់ការចូលរួមរបស់យុវជន។ មានសំណួរជាច្រើនដែលបានដាក់មក។ ខ្ញុំអាចនឹងចែករំលែកដោយការឆ្លើយតប និងទទួលយកនូវសំណូមពរមួយចំនួន ដោយសារតែនៅក្នុងកម្មវិធីនេះ ស្ថិតនៅក្នុង Page Facebook របស់ខ្ញុំផ្ទាល់។ យើងមិនអាចបណ្ដោយអោយមានការវៀចវេរណាមួយនៅក្នុងដំណើរនៃការប្រឡងប្រជែងរបស់យើងបានទេ។ ប្រធានបទ ៥ សម្រាប់កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា”, ការពង្រីកប្រធានបទទៅវិស័យអប់រំ និងសុខាភិបាល…
ដំណើរឆ្ពោះទៅខេត្តក្រចេះ និងឈប់ចូលថ្វាយបង្គំព្រះសង្ឃ និងព្រះគ្រូរបស់សម្តេច នៅវត្តបុស្សមាលី ហៅវត្តបុសលាវ, វត្តបញ្ចសិលាថ្មគ្រែ, ថ្ងៃទី ២៧ កក្កដា ២០១៦ រសៀលថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៦ ក្រោយពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តដំណើរឆ្ពោះមកកាន់ខេត្តក្រចេះជាបន្តទៀត ដើម្បីជួបសំណេះសំណាលជាមួយមន្រ្តី្តរាជការ បន្តពិនិត្យសមិទ្ធផលនានា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋ។ សម្តេចតេជោ បានឈប់នៅទីអារាមបុស្សមាលី ហៅវត្តបុសលាវ ស្ថិតនៅក្នុងភូមិ បុសលាវ ឃុំបុសលាវ ស្រុក ចិត្របុរី ខេត្តក្រចេះ និងបានប្រារព្ធពិធីបុណ្យបង្សុកូលប្រគេនជូនព្រះគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាព្រះគ្រូបីបាច់ថែរក្សាសម្តេចតេជោផ្ទាល់ កាលពីសម្តេចនៅវ័យកុមារសិក្សារៀនសូត្រនៅវត្ត។ ព្រះគ្រូ គឹម ច្រែង បានទទួលអនិច្ចធម្ម នៅថ្ងៃច័ន្ទ ៩ កើត ខែ អស្សុជ ឆ្នាំម្សាញ់ ឯកស័ក ព.ស ២៥៣៣ ត្រូវនឹងថ្ងៃទី ៩ តុលា…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណទាំងពីរខណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម គូម៉ាម៉ារុ យូជី (Kumamaru YUJI) អគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា ញាតិញោម បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក។ សម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយនឹងឯកឧត្តម អគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, ជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាមួយសម្ដេច ឯកឧត្តម លោកជំទាវ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅទីរួមខេត្តបាត់ដំបង ក៏ដូចជាការសម្ពោធផងដែរ ជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពង់ចាម …។ នេះជាការចំណេញពេល ដោយសារតែយើងមិនធ្វើនៅពីរកន្លែង ធ្វើ(នៅកន្លែង)តែមួយ ធ្វើនៅបាត់ដំបងនេះ ប៉ុន្តែប្រកាសសម្ពោធដាក់អោយប្រើប្រាស់ទៅដល់ខេត្តកំពង់ចាមឯណោះ ប៉ុន្តែ រវាងខេត្តកំពង់ចាម និងខេត្តបាត់ដំបង មួយនៅទិសខាងលិច មួយនៅទិសខាងកើត។ អញ្ចឹងទេ គឺថា យើងអាចនិយាយអញ្ចេះ អភិវឌ្ឍខាងលិច…