Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់ បូកបន្ថែមដោយការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ខ្ញុំមិនបានវាយកូនគោល ឬហាត់ប្រាណជាងមួយខែហើយ។ ថ្ងៃនេះ ចេញវាយកូនគោលលើកដំបូង ជាមួយសម្ភារថ្មី ពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុន បន្ទាប់ពីសម្រាកក្នុងបន្ទប់ ១៤ ថ្ងៃ។ អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន។ ដូចនេះ ខ្ញុំត្រូវដើរឱ្យបានពី ៨ ទៅ ១០ គីឡូម៉ែត្រនាថ្ងៃនេះ។ សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោល តែខ្ញុំបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនានា រួចហើយ។ ពេលល្ងាចខ្ញុំបន្តការងារដដែល។ មូលហេតុដែលខ្ញុំធ្វើដូចនេះ ក៏ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ តើមានការប្រែប្រួលយ៉ាងណា? ម្យ៉ាងទៀត ទីលានវាយកូនគោលនៅជាប់នឹងរបងផ្ទះ មិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា ”៕
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី ៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមាន កូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ ដូចនេះចាប់ពីថ្ងៃស្អែក ១៩ វិច្ឆិកា ២០២០, ខ្ញុំនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅ ដូចមុនថ្ងៃទី ៤ វិច្ឆិកាឡើងវិញ តែខ្ញុំនៅតែមិនទាន់ឱ្យកូន និងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀត ដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូន និងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុក និងជីតា ផ្តល់ឱ្យកូនៗ និងចៅៗ គឺសុវត្ថិភាពរបស់កូនៗ និងចៅៗ ជាទីស្រឡាញ់។ ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័ក តាមពេលវេលាដូចខាងក្រោម៖ ១. សម្រាប់ថ្ងៃ ១៩ វិច្ឆិកា ២០២០ រាជធានីភ្នំពេញមានចំនួន ១៥៦៩ នាក់ (ជនជាតិហុងគ្រីចំនួន ៥ នាក់ដោយរាប់ទាំងអ្នកវិជ្ជមាន ៤ នាក់ ក្នុងនោះជាសះស្បើយ ១ នាក់ និង ៣ នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ/សូវៀត…
ព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើដំណើរតាមតាមយន្តហោះពិសេស នាំយកម៉ាសចំនួន ២ លាន ១ សែន និងបរិក្ខារពេទ្យ ១២ មុខទៀត ទៅផ្តល់ជូនមិត្តឡាវដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ កូវីដ១៩ ដែលកំពុងរាតត្បាតពិភពលោកគួរអោយបារម្ភខ្លាំងបំផុត ហើយមកទល់ពេលនេះមិនទាន់មានថ្នាំការពារព្យាបាលនៅឡើយ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក៏បានអញ្ជើញធ្វើដំណើរអមសម្តេចពិជ័យផងដែរ។ សូមបញ្ជាក់ថា អំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន ម៉ាស ចំនួន ២ លាន, ម៉ាសក្រណាត់ចំនួន ១០ ម៉ឺន, ម៉ាស N95 ចំនួន ២ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ២ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល(ជាឈុត) ចំនួន ២ ម៉ឺនឈុត,…