Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
រូបបដិមាព្រះថោងនាងនាគនិងសិង្ហ ជាការយកចិត្តទុកដាក់ដល់ការកើតឡើងទឹកដី ក៏ដូចខេត្តព្រះសីហនុ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់។ ថ្ងៃនេះ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ហើយក៏ត្រូវជាថ្ងៃទី ៣ នៃថ្ងៃចូលឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ហើយក៏ជាថ្ងៃវារៈឡើងស័ក នៃពិធីចូលឆ្នាំផងដែរ។ ថ្ងៃនេះ យើងធ្វើពិធីអភិសេករូបបដិមាព្រះថោងនាងនាគ ឬហៅថា រូបសំណាក ឬហៅថា ព្រះបរមរូបព្រះថោងនាងនាគ នៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារ ក៏ដូចជាវិស្វករ និងអ្នកបច្ចេកទេសរបស់យើង ដែលបានគិតគូរយ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ រូបសំណាកនានា ដែលតំណាងឱ្យទឹកដីនៃខេត្តព្រះសីហនុផង ក៏ដូចជាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ វាមិនមែនជាការគាប់ជួន និងជាការចៃដន្យទេ អ្វីដែលបានកើតឡើងក្នុងការការអភិវឌ្ឍតំបន់ឆ្នេរនៅទីនេះគឺសុទ្ធតែកើតចេញពីការគិតគូរយ៉ាងហ្មត់ចត់ពីថ្នាក់ដឹកនាំ ក្រុមការងារដែលបានធ្វើនៅទីនេះ ហើយដែលទីក្រុងនេះជាទីក្រុងដែលផ្សារភ្ជាប់ដោយអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ…
លោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គដ ( Devyani Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា; សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាមួយ លោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូត ដេវីយ៉ានី ខូបហ្គេដ ដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទកូវីស្យែល (COVISHIELD) ចំនួន ៣២៥ ០០០ (បីសែនពីរម៉ឺនប្រាំពាន់) ដូស ដែលជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមចតុភាគី (QUAD Initiative) ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាង កម្ពុជា ឥណ្ឌា និងសមាជិកដទៃទៀតនៃគំនិតផ្តួចផ្តើមនេះ ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន និង អូស្ត្រាលី។ កម្ពុជាសូមសម្ដែងនូវអំណរគុណ និងការកោតសរសើរ ជូនដល់សមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី ក៏ដូចជាបណ្ដាប្រទេសនានានៅជុំវិញសកលលោក ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងក្នុងប្រទេស តំបន់…
កូវីដ-១៩ អាចរំខាន ប៉ុន្តែមិនអាចបញ្ឈប់សកម្មភាពការអភិវឌ្ឍរបស់កម្ពុជាឡើយ សម្ដេចក្រឡាហោម សម្ដេចពិជ័យសេនា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ មន្រ្តីរាជការ ដែលបានអញ្ជើញចូលរួមនៅទីនេះ ក៏ដូចជា ធ្វើគារវកិច្ចចំពោះបងប្អូនជនរួមជាតិ ដែលបាននិងកំពុងមើលការផ្សាយបន្តផ្ទាល់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ថ្ងៃនេះ យើងមានការរីករាយ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅទីក្រុងសៀមរាប។ ខ្ញុំនៅចាំបានថា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០ នៅទីនេះ ពេលនោះ យើងបានបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៨ ខ្សែនេះ ជាមួយនឹងការខិតខំដើម្បីប្រយុទ្ធជាមួយនឹងការផ្ទុះឡើងនូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា(ឆ្លងកូវីដ-១៩ ក្នុងសហគមន៍) ដែលជាព្រឹត្តិការណ៍ទី ២ បន្ទាប់ពីព្រឹត្តិការណ៍ ២៣ វិច្ឆិកា … ក្នុងហ្នឹងក៏កើតឡើងក្នុងខេត្តសៀមរាប។ កូវីដ-១៩ អាចរារាំងនិងអាចរំខានយើង ក៏ប៉ុន្តែកូវីដ-១៩ មិនអាចបញ្ឈប់សកម្មភាពរបស់យើងទៅលើការសាងសង់នូវអ្វីដែលជាគោលដៅ ដែលយើងបានដាក់ចេញនោះទេ។ ដូចដែលសម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទិននឹងដំណើរការសាងសង់នៅទីនេះ។ ខ្ញុំពិតជាមានមោទនភាពចំពោះការខិតខំទាំងអស់របស់គណៈកម្មការអន្តរក្រសួង ដែលមានសម្ដេចពិជ័យសេនា…