Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) ទោះមានសភាពការអីក៏ដោយ រាប់ទាំងកូវីដ១៩ មិនដាក់ជាតិក្នុងគ្រាអាសន្ន ឬច្បាប់អាជ្ញាសឹក ឬកំណែនទូទៅ មុនចូលដល់ការអនុម័ត (សូមអោយ)ខ្ញុំរំលឹកចំណុចនេះបន្តិច។ (ការធ្វើ)វិសោធនកម្ម(មាត្រាខ្លះក្នុងរដ្ឋធម្មនុញ្ញ)ចុងក្រោយ ធ្វើនៅឆ្នាំ២០២២។ ពេលនោះ ខ្ញុំបានប្រគល់ឱ្យ ឯកឧត្តម កើត រិទ្ធ រៀបចំការធ្វើវិសោធនកម្មលើចំណុចខ្វះខាតនានា រាប់ទាំងបញ្ហាទាក់ទងនឹងការរៀបចំ ការតែងតាំងរដ្ឋាភិបាល ការតែងតាំងនាយករដ្ឋមន្ត្រី ដូចជាស្ថានភាពនៅទំនេរជាស្ថាពរនៃតំណែងនាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញជាដើម ដែលសុទ្ធតែជាចំណុចចន្លោះប្រហោង។ ឯកឧត្តម កើត រិទ្ធ បានលើកអំពីចំណុច(ដកសញ្ជាតិ)ហ្នឹងរួចស្រេចទៅហើយ ប៉ុន្តែខ្ញុំស្នើថា “មិនទាន់ដល់ពេលវេលាដែលយើងត្រូវធ្វើទេ”។ ខ្ញុំនៅចាំបានថា ប្រទេសរបស់យើងតាំងពីដើមមក បើទោះជាមានសភាពការអីក៏ដោយ យើងមិនដែលដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឬក៏ច្បាប់អាជ្ញាសឹក ឬក៏ប្រកាសកំណែនទូទៅទេ។ យើងមិនធ្វើ។ សូម្បីតែពេលមានកូវីដ–១៩ ក៏យើងមិនដែលបានប្រកាសដាក់ប្រទេសជាតិក្នុងគ្រាអាសន្នដែរ ក្នុងពេលដែលប្រទេសនានានៅលើពិភពលោកបានដាក់ប្រទេសក្នុងគ្រាមានអាសន្នក៏ដោយ។ អ្វីដែលយើងកំពុងធ្វើពេលនេះ ព្រោះពេលវេលាបានមកដល់។ យើងបានដឹងហើយថា យើងកំពុង(ស្ថិតក្នុង)សភាពការណ៍ដែលជួបប្រឈមជាមួយបញ្ហាអ្វី?ខ្ញុំគិតថា បើសិនជាគ្មានសភាពការណ៍ព្រំដែនរវាងកម្ពុជានិងថៃទេ យើងក៏ពុំមានការចាំបាច់ដើម្បីធ្វើ(វិសោធនកម្មមាត្រាទី៣៣ នៃច្បាប់រដ្ឋធម្មនុញ្ញ)នេះដែរ។ (២) ទង្វើទាំងឡាយឃុបឃិតជាមួយបរទេស បំផ្លាញជាតិរបស់ខ្លួនទើបជាគោលដៅ(ច្បាប់ដកសញ្ជាតិ) ស្តីពីចំណុចនេះ ខ្ញុំនៅចាំច្បាស់ថា ថ្ងៃទី២៧ ខែមិថុនា កន្លងទៅ នៅទីរួមខេត្តព្រះវិហារ ខ្ញុំបានស្នើឱ្យធ្វើ(ការរៀបចំវិសោធនកម្មនេះ)ឡើង។…
ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។ ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។ ដូច្នេះខ្ញុំសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។ កន្លងមកនាយករដ្ឋមន្ត្រីថៃ…
(១) ជាប្រពៃណីខ្មែរ “អ្នកដែល(ចែកឋាន)ទៅមុនរួចផុតទុក្ខ ឯអ្នកនៅក្រោយ ត្រូវធ្វើបុណ្យបញ្ជូនកុសល” ជាដំបូង អនុញ្ញាតឲ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ក៏ដូចជាហ្លួងម៉ែ ព្រះរាជមាតាជាតិខ្មែរ ចំពោះអស់លោកលោកស្រីជាសាស្រ្តាចារ្យ និងក្មួយៗនិស្សិត សិស្សានុសិស្សទាំងអស់ នៅក្នុងមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលសម្ដេចជាស៊ីមកំចាយមារ។ ថ្ងៃនេះ យើងមានការរីករាយ ដោយម្យ៉ាងជាការជួបជុំមួយដ៏ធំដើម្បីប្រារព្ធពិធីរំលឹកទៅដល់គុណបំណាច់ និងធ្វើតាមពិធីប្រពៃណីព្រះពុទ្ធសាសនារបស់យើង ជូនចំពោះវិញ្ញាណក្ខន្ធសម្ដេច ជា ស៊ីម និងបងស្រី។ ជាទម្លាប់ ខ្ញុំតែងតែហៅគាត់ទាំងពីរថាជាបងប្រុសបងស្រី ដែល ១០ឆ្នាំ និង១៦ឆ្នាំ កន្លងផុតទៅពួកគាត់បានលាពួកយើង។ ប៉ុន្តែ ពួកយើងក៏មិនបានភ្លេចពីពួកគាត់នោះទេ។ មេដឹកនាំកំពូលៗ ទោះបីជាជាប់មមាញឹក ក៏យើងបានឆ្លៀតមក ដើម្បីមកធ្វើបុណ្យឧទ្ទិសកុសលជូនចំពោះពួកគាត់។ ម្សិលមិញ ជាភ័ព្វសំណាង ដែលក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី បានរៀបចំកម្មវិធីឲ្យខ្ញុំជួបមុន(ជួបនាយករដ្ឋមន្រ្តី)នៅម៉ោង១០ ទើបម៉ោង ១២ថ្ងៃត្រង់ ខ្ញុំអាចចេញដំណើរមកបាន ហើយបន្តទៅដល់ច្រកទ្វារម៉ឺនជ័យ។ ឯនាយករដ្ឋមន្រ្តីជាប់ចរចា តែក៏បានមកទាន់ពេលព្រះសង្ឃទេសនាដែរ។ និយាយរួម មេដឹកនាំកំពូលទាំងអស់បានមកជួបជុំ។ ត្រង់នេះហើយ ដែលខ្ញុំតែងនិយាយលេងជាមួយសម្ដេចក្រឡាហោម ក៏ដូចជាមេដឹកនាំដទៃទៀតថា “មិនថាអ្នកណាទៅមុន ឬអ្នកណាទៅក្រោយទេ អ្នកដែលត្រូវទៅមុន ឧទាហរណ៍ ខ្ញុំទៅមុន សូមអ្នកទៅក្រោយធ្វើបុណ្យឲ្យខ្ញុំសិន…