Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ក៏ដូចជាជនរួមជាតិ ដែលមើលតាមការផ្សាយបន្តផ្ទាល់ទាំងក្នុង និងក្រៅប្រទេស ជាទីគោរពរាប់អាន អរគុណស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនផងដែរ ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយដែលបានចូលរួមបើកពិធីបុណ្យសមុទ្រ លើកទី ៥ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់អាជ្ញាធរ គណៈអភិបាលខេត្តព្រះសីហនុ ក៏ដូចជាផ្នែកពាក់ព័ន្ធ ព្រមទាំងក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មការអន្តរក្រសួង នៅក្នុងការរៀបចំពិធីនេះ។ សូមសម្តែងនូវការអរគុណ និងកោតសរសើរចំពោះការចូលរួមនូវគ្រប់តួអង្គពាក់ព័ន្ធ ក្នុងនោះក៏មានវិស័យឯកជនផងដែរ ដែលបានចូលរួមឧបត្ថម្ភផង និងចូលរួមនៅក្នុងដំណើរការនៃបុណ្យសមុទ្រ ក្នុងរយៈពេល ៥ ឆ្នាំ កន្លងផុតទៅ។ តំណាងប្រជាជន ១៣០០ លាននាក់ ចូលរួមបុណ្យសមុទ្រ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដោយសារវាជាខួប ៥ ឆ្នាំ នៃបុណ្យសមុទ្ររបស់យើង ដែលក្នុងប៉ុន្មានឆ្នាំមុននេះ ខ្ញុំបានប្រគល់ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ…
នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ នេះ ខ្ញុំមានកិត្តិយស បានមកសម្ពោធអគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្បែរសាលាក្រុងភ្នំពេញ ដែលចំណាយទឹកប្រាក់ប្រមាណ ៧.៦ លានដុល្លារ។ កាលពីមុនក្រសួងនេះមានឈ្មោះថា ក្រសួងគមនាគមន៍ ប្រៃសណីយ៍ និងទូរគមនាគមន៍។ ដោយសារវិសាលភាពការងារ នៃក្រសួងនេះ គឺបានបំបែកជាពីរ គឺក្រសួងគមនាគមន៍ និងដឹកជញ្ជូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សូមកោតសរសើរនឹងការខិតខំរបស់ក្រសួង និងបុគ្គលិកទាំងអស់ រហូតដល់សម្រេចបាននូវអគារថ្មីមួយ នេះ រួមទាំងការវិវត្តន៍រីកលូតលាស់ អំពីសេវាកម្មបច្ចេកវិទ្យា និងការបម្រើសេវាកម្មទូរគមនាគមន៍កាន់តែ ងាយស្រួលជាងមុន។ យើងមានពលរដ្ឋជាង ១៩ លាន ដែលប្រើប្រាស់ទូរស័ព្ទ។ ចំណែកអ្នកជាវសេវា Internet គឺមានប្រមាណជាង ២ លាន ៧ សែននាក់ ក្នុងឆ្នាំ ២០១២ មកដល់ជាង ៧ លាននាក់ នៅឆ្នាំ ២០១៦។ ពេលនេះ សូម្បីតែអ្នកបររទេះគោ ក៏អាចមានលទ្ធភាពប្រើទូរស័ព្ទបានដែរ។…
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារទីស្តីការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការកែតម្រូវបន្តិចទៅលើបញ្ហាដែលឯកឧត្តម ត្រាំ អ៊ីវតឹក បាននិយាយថា ខ្ញុំមកកាន់ទីនេះចំនួន ២ ដង។ លើកទី ១ នៅឆ្នាំ ២០០០ ហើយលើកទី ២ នៅថ្ងៃនេះ។ ប៉ុន្តែ បើខ្ញុំមិនច្រឡំទេ កាលពីសម្ពោធ Intersputnik នេះ នៅ ទសវត្សរ៍ ៨០ ពេលនោះគឺឯកឧត្តម ទៀ បាញ់ នៅធ្វើជារដ្ឋមន្រ្តី ខ្ញុំក៏មកទីនេះ។ ថ្ងៃមួយ ខ្ញុំមកពិនិត្យ Intersputnik របស់យើងនៅខ្វះខ្ចៅណាមួយនោះ។ អញ្ចឹង ខ្ញុំបានមកទីនេះ ៤ ដង យ៉ាងហោច។ ពីគណៈកម្មការ ទៅជាក្រសួង ខ្ញុំពិតជាមានការរីករាយ ដោយសារតែអគាររបស់ទីស្តីការក្រសួង ត្រូវបានកកើតឡើងជារូបរាងតាមគំនិតផ្តួចផ្តើម របស់ឯកឧត្តមអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាក់ សុខុន។ ខ្ញុំគួរតែរំលឹកបញ្ហានេះបន្តិច ដើម្បីយើងអាចចងចាំអំពីប្រវត្តិនៃការកកើតនៃស្ថាប័ននេះឡើង។ ស្ថាប័នប្រៃសណីយ៍ និងទូរគមនាគមន៍នេះ…