Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក សម្ដេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក។ សុំទោសប្រជាពលរដ្ឋដែលមកចូលរួម ពុំមានរោងសម្រាប់ជ្រកម្លប់ ដំបូង អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានសំដែងនូវការសូមអភ័យទោសជាមួយនឹងការដែលបងប្អូនយើងត្រូវមកអង្គុយនៅកណ្ដាលថ្ងៃ បណ្ដាលមកពីទេវតាបានសាកល្បងនូវសមត្ថភាពរបស់យើងកាលពីម្សិលមិញនេះ ដោយនាំមកចូលខ្យល់កន្ទ្រាក់មួយ ហើយធ្វើអោយរោងដែលទុកសម្រាប់ជាម្លប់ជ្រករបស់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមនៅទីនេះ ត្រូវបាក់រលំ។ ខ្ញុំព្រះករុណាខ្ញុំ គិតថា ទីមួយ ទេវតាសងយើងវិញ ដោយសារតែឆ្នាំទៅ ទេវតាចុះមកអត់យកភ្លៀងមកជាមួយ ធ្វើអោយយើងលំបាក ខ្វះខាតទឹកតែម្ដង។ ដល់ទៅព្រះនាងរៀបយាងទៅវិញ ចាក់(ទឹកភ្លៀង)មកតែម្ដង អាហ្នឹងទីមួយ។ ប៉ុន្តែទីពីរ ទេវតាអាចសាកល្បងសមត្ថភាពរបស់យើងនៅពេលនេះថា តើបាក់រោងប៉ុណ្ណឹងហើយ នៅតែសម្ពោធទៀត ឬអត់។ ប៉ុន្តែ បើទោះបីបាក់អស់ហើយ មកឈរ ឬអង្គុយជាមួយគ្នា ក៏ត្រូវតែធ្វើរឿងនេះអោយបាន ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៦ អា ប្រវែង ៤០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ កាត់ខេត្តកណ្ដាល…
សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ សម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជំហានទី ២ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលមកភាគខាងត្បូងរាជធានីភ្នំពេញសាជាថ្មីម្ដងទៀត។ កាលពីថ្ងៃ ច័ន្ទ គឺនៅភាគខាងត្បូង បានសេចក្ដីថា សម្ពោធផ្លូវ ៦០ ម៉ែត្រ នៅឯបឹងជើងឯក ភ្ជាប់ទីក្រុងភ្នំពេញជាមួយនឹងខេត្តកណ្ដាល។ ម្សិលមិញនេះ គឺសម្ពោធ និងបើកការដ្ឋាន នៅទិសខាងជើងរាជធានីភ្នំពេញ ទាក់ទងទៅនឹងវិស័យកីឡា ដែលទាំងការចាប់ផ្ដើមសាងសង់ និងសាងសង់រួចហើយ តម្លៃប្រហាក់ប្រហែល ២០០ លានដុល្លារ(អាមេរិក) ដោយឡែកតែសំណង់ថ្មី គឺ ១៥៧ លាន ដុល្លារ(អាមេរិក)។ អភិវឌ្ឍទិសខាងជើង មិនភ្លេចទិសខាងកើត ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានមកទិសខាងត្បូងវិញម្ដង សម្រាប់សម្ពោធដាក់អោយប្រើប្រាស់នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី ២ ដែលកសាងឡើងដោយថវិកាបដិភាគរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ និងកម្ចីពីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។ សម្រាប់ថ្ងៃស្អែក…
កំណត់យកល្ងាចថ្ងៃទី ៤ មេសា ជាថ្ងៃជួបជុំជាមួយកីឡាករ/ការិនី ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានអនុវត្តនូវការសន្យាកាលពីឆ្នាំទៅ នូវល្ងាចថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៦ ដែលយើងសម្រេចថា នឹងជួបគ្នាក្នុងរយៈពេល ១ ឆ្នាំម្តង គឺកំណត់ល្ងាច ថ្ងៃទី ៤ ខែ មេសា ជា រៀងរាល់ឆ្នាំ។ ជាការគួរឲ្យសោកស្តាយ ដែលខ្ញុំសុំអភ័យទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ជាពិសេស កីឡាករ/ការិនី ចំពោះអវត្តមានភរិយារបស់ខ្ញុំ ដែលមិនបានអញ្ជើញមកចូល រួម ដោយសារមានធុរៈផ្ទាល់ខ្លួន។ ចលនាកីឡា មិនត្រឹមតែកើតឡើងក្នុងកម្រិតកីឡាអាជីពទេ តែកំពុងបានរីកដុះដាលនៅតាមមូលដ្ឋាន ជាកិច្ចបន្តនេះ អនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី ជាពិសេស បងប្អូនកីឡាករ/ការិនីទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងការជួបជុំជាមហាគ្រួសារនៃកីឡាកម្ពុជា។ សុំប្រសិទ្ធិពរ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ…