Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានមកចូលរួម ជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោក ស្រី នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និងការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាការដ្ឋានកែទម្រង់ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល និងដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការចាប់តាំងពីឆ្នាំ ២០០៤ មក។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលកម្មវិធីកែទម្រង់នេះ សម្រេចបានក្នុងរយៈពេលប្រមាណជាង ១៣ ឆ្នាំកន្លងមក ជាពិសេសចំពោះវឌ្ឍនភាពថ្មីៗក្នុងរយៈពេល ៥ ឆ្នាំចុង ក្រោយដែលការកែទម្រង់របស់យើងស្ថិតក្នុងសភាពការណ៍ប្រែប្រួលឆាប់រហ័សទាំងនៅក្នុង និងក្រៅប្រទេសដែលខ្ញុំតែងហៅថា សភាពការណ៍ចល័ត។ ប្រការនេះបានផ្តល់ឱកាសឱ្យយើងបន្តការងារកែទម្រង់ផង និងធ្វើការសាកល្បងលើ «ភាពឆ្លើយតបនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» របស់យើងផង ជាពិសេស ភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ថ្មីៗ និងបំណងប្រាថ្នាកើនឡើងឥតឈប់ឈររបស់ប្រជាជនយើង ក្រោយពីការកែទម្រង់នេះបានឆ្លងកាត់ដំណាក់កាល ២ សំខាន់ ក្នុងការគាំទ្រនូវការសម្រេចឤទិភាពគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈកាន់តែលំបាក និងកាន់តែស្មុគស្មាញឡើង។…
FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានលើកបង្ហាញពីលទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា នៃការជួយលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ តាមរយៈការលុបចោលពន្ធ និងការលុបបំបាត់ការបង់កម្រៃចាំបាច់មួយចំនួន។ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្នុងគោលដៅដោះស្រាយ នូវការលំបាក ក្តីកង្វល់ និងបំណងប្រាថ្នារបស់ប្រជាជនដូចជា ការលុបចោល នូវការយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ * ការលុបប័ណ្ណបើកបរ ទោចក្រយានយន្ត * ការលើកលែងពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ទោចក្រយានយន្ត និង ត្រីចក្រយានយន្ត កម្លាំងក្រោម ១៥០ សេសេ * ការលុបកម្រៃសេវាសាធារណៈ លើលិខិតបញ្ជាក់កំណើត,…
សូមទេវតាឆ្នាំចាស់ ទេវតាឆ្នាំថ្មីប្រទានពរជ័យ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមបើកអង្គរសង្រ្កាន្តលើកទី ៦។ ដែលនេះ ជាឆ្នាំទី ៤ ដែលខ្ញុំព្រះករុណាខ្ញុំ និងភរិយា បានចូលរួម។ ពិតមែនហើយ ខុសពីឆ្នាំមុនៗ ដែលឆ្នាំៗមុននេះ ទេវតាឆ្នាំចាស់បានចាកចេញទៅ និងទេវតាឆ្នាំថ្មីបានមកដល់ ប៉ុន្តែនៅពេលនេះ យើងនៅសល់ជាង ២៤ ម៉ោងទៀត ទើបទេវតាឆ្នាំចាស់នឹងយាងចាកចេញ ហើយទេវតាឆ្នាំថ្មីនឹងបានមកដល់។ ទោះបីយ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរវេនទេវតា មិនរារាំងនូវការបើកអង្គរសង្រ្កាន្តរបស់យើងនេះទេ ហើយអង្គរសង្រ្កាន្តរបស់យើងនៅឆ្នាំនេះ ពិតជាធ្វើនៅក្នុងចុងឆ្នាំចាស់ និងដើមឆ្នាំថ្មី សង្ឃឹមថា ទេវតាឆ្នាំចាស់ និងទេវតាឆ្នាំថ្មីប្រទានពរជ័យសម្រាប់យើងទាំងអស់គ្នា។ សង្រ្កាន្តបង្ហាញវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ហើយជាឱកាសនៃការចូលឆ្នាំប្រពៃណីជាតិរបស់យើង។ យើងបានឆ្លៀតឱកាសដើម្បីរៀបចំនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្តរយៈពេល ៥ ឆ្នាំកន្លងផុតទៅ ហើយនេះជាឆ្នាំទី ៦។ តាមរយៈអង្គរសង្រ្កាន្តនេះ សង្រ្កាន្តនៅកន្លែងដទៃ…