Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាទីមេត្រី។ នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទជាទីមេត្រី។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានចូលរួមរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរចំពោះការរីកធំធាត់នៃកងទ័ពជើងគោក និយាយដោយឡែក និងនិយាយរួម សម្រាប់កងយោធពលខេមរភូមិន្ទរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងជូននូវការអរគុណចំពោះអតីតយុទ្ធជនយុទ្ធនារី ដែលបានចូលនិវត្តន៍ ហើយជាពិសេសគឺថ្លែងនូវការកោតសរសើរ និងអរគុណចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ដែលបានដឹកនាំ គ្រប់គ្រងកងទ័ពជើងគោកក្នុងរយៈពេលកន្លងទៅ។ បន្ថែមលើនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ផ្ញើជូននូវការសួរសុខទុក្ខដោយការគោរពចំពោះក្រុមគ្រួសារ នៃគ្រួសារយុទ្ធជនដែលបានពលី មរណៈក្នុងរយៈពេលកន្លងទៅនេះ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលឃើញការរីកធំធាត់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា និយាយជារួម និងនិយាយដោយឡែក គឺកងទ័ពជើងគោករបស់កម្ពុជា ដែលមេបញ្ជាការកងទ័ពជើងគោកក៏បានធ្វើរបាយការណ៍រួចហើយ។ ខ្ញុំព្រះករុណាខ្ញុំ ក៏ចង់យកឱកាសនេះ ដើម្បីបញ្ជាក់ជូនអំពីប្រវត្តិទាក់ទងជាមួយនឹងកងទ័ពទាំងមូល ហើយក៏ទាក់ទងជាមួយនឹងបញ្ហាកងទ័ពជើងគោកផងដែរ។ ប្រវត្តិ ៩ វិច្ឆិកា ១៩៥៣ ថ្ងៃបង្កើតកងទ័ពខេមរភូមិន្ទ…
បន្ទាប់ពីអញ្ជើញជួបជាមួយរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនរួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង។ ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង មានប្រសាសន៍ចាត់ទុកទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោមកកាន់ប្រទេសចិននៅពេលនេះ គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែខ្ពស់ត្រដែតថែមទៀត។ ឯកឧត្តមប្រធានាធិបតី ក៏បានគូសបញ្ជាក់ពីខួប ៦០ ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។ ឯកឧត្តមបន្តថា ឯកឧត្តមផ្ទាល់ជាមួយព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាង និងអញ្ជើញចូលរួមក្នុងកម្មវិធី ប្រពៃណីក្នុងប្រទេសចិន។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខណ្ឌ ខ្សែក្រវាត់មួយ ផ្លូវមួយ ក្នុងនោះភាគីទាំងសងខាង នឹងបន្តយកចិត្តទុកដាក់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។ ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ បើទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈនេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត។ ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជានឹងទទួលបាននូវភាពជោគជ័យថែមទៀត ក្នុងរយៈពេល ៦០ ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ…
នៅល្ងាចថ្ងៃទី ២០ ខែ មករា នេះ បន្ទាប់ពីបានអញ្ជើញមកដល់ទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយនិស្សិតចំនួន ៤៦៨ នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន។ ក្មួយៗនិស្សិតមានសេចក្តីសប្បាយរីករាយក្រៃលែង ដែលមានឱកាសបានជួប សម្តេចតេជោ ប្រមុខដឹកនាំ ដោយផ្ទាល់ ដែលជានិច្ចជាកាលលោកតែងតែឆ្លៀតយកពេលវេលាដោយមិនគិតពីការនឿយហត់ ដើម្បីជួបជុំសួរសុខទុក្ខកូនក្មួយជានិស្សិត ដែលកំពុងសិក្សានៅក្នុងប្រទេសចិន។ សម្តេចតេជោ បានមានប្រសាសន៍ថា នេះជាទស្សនកិច្ចផ្លូវការលើកទី ៦ ហើយដែលសម្តេចបានអញ្ជើញមកកាន់ប្រទេសចិន ដោយមិនរាប់បញ្ចូលទស្សនកិច្ចការងារជាង ១១ លើកមុនទៀត។ តាមរយៈទស្សនកិច្ចទាំងនេះ គឺបានរឹតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែរឹងមាំខ្ពស់ឡើងថែមទៀត។ នៅក្នុងទស្សនកិច្ចផ្លូវកានៅពេលនេះគឺ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងខិតខំជំរុញនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍។ នៅក្នុងឆ្នាំ ២០១៧ យើងទទួលបានទេសចរចិនប្រមាណ ១,២ លាននាក់ ហើយនៅឆ្នាំ ២០១៨ កន្លងទៅនេះ ទេសចរចិនបានកើនឡើងដល់ ១,៩ លាននាក់។ កាលពីឆ្នាំមុន សម្តេចតេជោ គ្រោងចង់បានទេសចរចិនប្រមាណ…