Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សុខសប្បាយទេទាំងអស់គ្នា? ឥឡូវគួរសួរសំណួរមួយមុន? អ្នកទទួលទាននំប៉័ងហើយប៉ុន្មាននាក់លើកដៃមើល? នាងៗមានផ្ទៃពោះអត់ហូបទេ? ពូនិយាយ នំប៉័ងកុំភ្លេចហូប។ អ្នកដែលហត់គឺពូទេ។ ឯក្មួយៗ អ្នកស្ដាប់តេះនំប៉័ងទៅ ទឹកសុទ្ធ ទឹកក្រូចនៅហ្នឹងមានហើយ។ អ្នកចាក់វ៉ាក់សាំងមានប៉ុន្មាននាក់ លើកដៃមើល? សួរអញ្ចេះម្ដង អ្នកដែលមិនបានចាក់មានប៉ុន្មាននាក់? មិនមែនថាមិនចង់ចាក់ទេ គឺគ្រូពេទ្យមិនឲ្យចាក់ហ្នឹងករណីដំបូង។ ក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ ថាគេស្រាវជ្រាវទៅ គេមិនឲ្យចាក់អ្នកណាដែលមានជំងឺហឺត។ ជំងឺហឺតហ្នឹងមិនបានសេចក្ដីថាគេមិនឲ្យចាក់រហូតទេ គឺគេមិនឲ្យចាក់ពេលមនុស្សហ្នឹងកំពុងហឺត។ បន្ទាប់ពីបាត់ហឺត គេឲ្យចាក់ហើយ។ ប៉ុន្ដែពេលហ្នឹងយើងមិនច្បាស់ដែរ។ ពេទ្យថាអ្នកដែលមានជំងឺហឺតមិនអាចចាក់បានទេ។ ក្រោយមកបានកែតម្រូវ បានជាបានចាក់គ្រប់គ្នា។ ឥឡូវសួរសំនួរមួយទៀត កាលពី២០១៨ ពូក៏មកកន្លែងហ្នឹងដែរ។ ពី ២០១៨ រហូតមកដល់ពេលនេះ ៥ ឆ្នាំ។ អញ្ចឹងកាលពីពេលហ្នឹងក្មួយៗ ប៉ុន្មាននាក់បានមកជួបពូ? លើកដៃមើល។ អីយ៉ាស់ ច្រើនដែរតើ។ កូវីដ-១៩ មិនទាន់ធ្វើអីយើង ឲ្យតែចេះការពារខ្លួនជីវិតរបស់យើងនៅ តាមរយៈវិធានការសុខាភិបាល។ យើងខិតខំធ្វើក្នុងរយៈពេលកន្លងទៅ។ ក្មួយៗក៏បានអនុវត្ដនូវវិធានការសុខាភិបាល ដែលបានដាក់ចេញ បូកនឹងក្មួយៗបានទទួលវ៉ាក់សាំង។ ពូដឹង ពេលហ្នឹងយើងកំពុងចាក់ស្រោច(វ៉ាក់សាំង)នៅភ្នំពេញនិងខេត្តកណ្ដាល។ ប្រជាជនមួយចំនួនបានឆ្លងពីខេត្តនានាទៅចាក់នៅខេត្តកណ្ដាលនិងភ្នំពេញតែម្ដង។ ហេតុតែចង់ចាក់វ៉ាក់សាំង។…
សុខសប្បាយទេទាំងអស់គ្នាហ្នឹង? ចង់សួរសំណួរខ្លះ។ ចង់សួរថា តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំង?សុំលើកដៃមើល។ ចាក់ទាំងអស់គ្នាតែម្ដង។ សំណួរមួយទៀត កាលពីមកជួប ២០១៨ បងប្អូនណាខ្លះ ដែលបានជួបខ្ញុំ សុំលើកដៃមើល។ ឥឡូវកម្មការិនីកាលពី២០១៨ នៅក្រមុំ ឥឡូវមានមានប្ដីមានប៉ុន្មាននាក់? ច្រើនតើ។ មើលអ្នកមានប្ដីក្រោយ ២០១៨ ហើយមានផ្ទៃពោះមានប៉ុន្មាន? តើមានអីប្លែកទេសម្រាប់អ្នកកំពង់ឆ្នាំង? តែខ្ញុំគិតថាសំណួរនេះរាងពិបាកឆ្លើយបន្ដិចតែខ្ញុំនឹងបកស្រាយថាអ្វីទៅដែលប្លែកសម្រាប់បងប្អូននៅទីនេះ។ មកជួបកម្មករនៅកំពង់ឆ្នាំង ២ ថ្ងៃជាប់គ្នា ដោយសារចំនួនកម្មករច្រើន ខ្ញុំមានសេចក្ដីរីករាយដែលបានមកជួបជុំជាថ្មីម្ដងទៀតជាមួយកម្មករ/ការិនីរបស់យើងនៅខេត្តកំពង់ឆ្នាំង។ ដូចកាលពីឆ្នាំ២០១៨ ដែរ គឺមកពីរថ្ងៃជាប់គ្នា។ ថ្ងៃនេះថ្ងៃព្រហស្បតិ៍។ ថ្ងៃសុក្រត្រូវមកមួយសាទៀត។ យើងជួបម្តងបានត្រឹម ១៨ ០០០ នាក់។ បើដាក់បន្ថែម ១៨ ០០០ ទៀត រោងត្រូវធ្វើធំណាស់។ អញ្ចឹងទេ សុខចិត្តមកពីរដង។ ប៉ុន្ដែសុំមកតាមផ្លូវលើ ព្រោះបើមកតាមផ្លូវក្រោមត្រូវប្រើពេលប្រហែល១ ម៉ោងកន្លះ ទើបមកដល់។ ពីមុនគេរៀបចំឧទ្ធម្ភាគចក្រចុះពីហ្នឹងប្រហែល ៣០០ ម៉ែត្រ។ ហ្នឹងសម្រាប់ធុនធំ។ ដល់ធុនតូចចុះក្បែរនេះ។ ធម្មតាត្រឡប់ទៅវិញ … មានសំណុំរឿងក្នុងចន្លោះពី១០ ទៅ២០។ ចុះហត្ថលេខារួចហើយ…
ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! (១) វរង្វេងក្នុងក្រុងនិងក្រៅក្រុង កន្លែងធ្លាប់វាយគ្នា ក្លាយជាតំបន់រោងចក្រ តើទាំងអស់គ្នាសុខសប្បាយទេ? តើខ្ញុំវង្វេងផ្លូវទេពេលដែលធ្វើដំណើរមកនេះ? ប្រសិនបើ កុំមានការសរសេរដាក់ថា យើងកំពុងតែស្ថិតនៅ ភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខ្ញុំនឹងមិនដឹងថានៅកន្លែងណាទេ។ ពេលដែលចេញដំណើរមក ខ្ញុំបានធ្វើដំណើរលើផ្លូវខ្សែក្រវាត់ក្រុងទី៣។ ខ្ញុំក៏មិនច្បាស់ទេថា ស្ពាន២ធំៗ ដែលតភ្ជាប់គ្នានោះជាស្ពានដែលយើងហៅថាស្ពានមិត្តភាពកម្ពុជា-ចិនសិត្បូ កោះអន្លង់ចិន(ឬអ្វី) មានឡើងមួយហើយចុះមួយ។ បើសិនជាឱ្យខ្ញុំធ្វើដំណើរម្នាក់ឯង ខ្ញុំពិតជាវង្វេង។ បើសិនជាវង្វេង មេត្តាឱ្យបាយខ្ញុំមួយពេលផង។ ដឹកនាំប្រទេសតាំងពីស្ថានភាពមួយដ៏លំបាក។ ឥឡូវនេះ មិនថាវង្វេងតែនៅទីក្រុងភ្នំពេញ។ វង្វេងនៅឯខាងក្រៅក្រុង។ ប៉ុន្មានថ្ងៃមុននោះទៅជួបកម្មករនៅឯពញាឮ មានមកពីកំពង់ឆ្នាំងខ្លះមកពីកំពង់ស្ពឺខ្លះ។ វង្វេងទៀត។ កន្លែងធ្លាប់វាយគ្នានោះទៅជាកន្លែងដែលមានការអភិវឌ្ឍទៅជាតំបន់រោងចក្រ។ (២) អត្ថប្រយោជន៍ផ្លូវល្បឿងលឿន៖ ព្រឹកគុយទាវនៅកំពង់សោម បាយថ្ងៃត្រង់នៅភ្នំពេញ ឥឡូវថ្ងៃនេះយើងមកធ្វើពិធីសម្ពោធបើកការដ្ឋានផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញនិងទីក្រុងបាវិត បន្ទាប់ពីផ្លូវល្បឿនលឿនរវាងទីក្រុងភ្នំពេញខេត្តព្រះសីហនុបានដាក់ឱ្យដំណើរការ។ ខ្ញុំបានធ្វើដំណើរ៣ ដងហើយ លើផ្លូវល្បឿនលឿនក្រុងភ្នំពេញខេត្តព្រះសីហនុ។ លើកទី១ គ្រាន់បើបន្តិច ត្រង់ថាចង់មើលទេសភាព។ ទៅ២លើកក្រោយនេះ ចេញតែពីតាខ្មៅបន្តិច…