Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តមជាំង ជានគ័រ (Jiang Jianguo) រដ្ឋមន្ត្រីក្រុមប្រឹក្សាព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមហ្សង់ ព័រ (Xiong Bo) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, ក្មួយៗយុវជន សិស្ស-និស្សិត ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាស្តីពី «ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន»។ ជាបឋម ខ្ញុំសូមស្វាគមន៍ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ- អន្តរជាតិទាំងអស់ ជាពិសេស ឯកឧត្តម ជាំង ជានគ័រ ដែលបានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាព័ត៌មាន នៃសាធារណរដ្ឋប្រជាមានិតចិនមកចូលរួមក្នុងពិធីនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់រដ្ឋបាលបោះពុម្ភសៀវភៅជាភាសាបរទេសរបស់ប្រទេសចិន និងរាជបណ្ឌិត្យសភាកម្ពុជា ដែលបានជំរុញ និងលើកទឹកចិត្តដល់វិទ្យាស្ថានខុងជឺរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបកប្រែសៀវភៅដ៏សំខាន់នេះ ឱ្យទៅជាភាសាខ្មែរ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រជាជនខ្មែរយើង។ ជារួម សៀវភៅនេះ នឹងបង្ហាញឱ្យប្រជាជាតិខ្មែរយល់កាន់តែច្បាស់ពីគោលគំនិតរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន ក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ចប្រទេសចិន សម្រាប់ឱ្យយើងទាំងអស់គ្នាបានរៀនសូត្រ និងក្រេបយកបទពិសោធន៍។ ពិធីនេះក៏បានឆ្លុះបញ្ជាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកាន់តែស្អិតរមួតពីមួយឆ្នាំទៅមួយឆ្នាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនលើគ្រប់វិស័យ។ ជាការពិត បច្ចុប្បន្ននេះ ប្រទេសចិនបាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពនៃវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងនយោបាយសកលលោក។ ជាក់ស្តែង ចាប់ពីឆ្នាំ ២០១១…
ថ្ងៃទី ១១ ជួបមន្រ្តីរាជការ និងថ្ងៃទី ១៣ ជួបយុទ្ធជនពិការ ថ្ងៃនេះ អាចជាវេទិកាចុងក្រោយទាក់ទិនជាមួយនឹងស្ថាប័ន។ ពិតមែនតែនៅសល់វេទិកាពីរទៀតមុនចូល ឆ្នាំខ្មែរ គឺជួបមន្រ្តីរាជការរបស់យើងនៅខេត្តសៀមរាប នៅល្ងាចស្អែក និងព្រឹកថ្ងៃទី ១៣ ជួបយុទ្ធជនពិការ។ ផ្លាស់ប្ដូរទីតាំង ព្រោះចង់អោយមន្រ្តី និងកសិករ មកទស្សនកិច្ចវិមានសន្ដិភាព ការផ្លាស់ប្ដូរកន្លែងមកទីនេះ មិនមែនតម្រូវ និងសម្រួលដល់ការចូលរួមរបស់ខ្ញុំ និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនោះទេ ក៏ប៉ុន្តែសំខាន់ គឺបានអញ្ជើញកសិករអោយមកចូលរួមនៅក្នុងសន្និបាតបូកសរុបការងារកសិកម្មនេះ ចូលមកកាន់វិមានសន្ដិភាព ហើយសង្ឃឹមថា បន្ទាប់ពីនេះទៅ ប្រសិនបើតំណាងកសិកររបស់ យើង ក៏ដូចជាមន្រ្តីរាជការ ដែលអញ្ជើញមកពីតាមខេត្តចង់ទស្សនកិច្ចនៅបណ្ដាអាគារនៅទីតាំងវិមានសន្ដិ ភាពនេះ ក៏សូមអញ្ជើញ។ (បញ្ចប់សេចក្ដីអធិប្បាយ) ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ ឆ្នាំ ២០១៦-២០១៧ និងទិសដៅការងារឆ្នាំ ២០១៧-២០១៨ » នាពេលនេះ។ សន្និបាត បូកសរុបការងារកសិកម្ម ដែលប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃនេះ មិនត្រឹមតែជាឱកាសមួយសម្រាប់ការ ចូលរួមពិភាក្សា បូកសរុប…
សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក សម្ដេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក។ សុំទោសប្រជាពលរដ្ឋដែលមកចូលរួម ពុំមានរោងសម្រាប់ជ្រកម្លប់ ដំបូង អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានសំដែងនូវការសូមអភ័យទោសជាមួយនឹងការដែលបងប្អូនយើងត្រូវមកអង្គុយនៅកណ្ដាលថ្ងៃ បណ្ដាលមកពីទេវតាបានសាកល្បងនូវសមត្ថភាពរបស់យើងកាលពីម្សិលមិញនេះ ដោយនាំមកចូលខ្យល់កន្ទ្រាក់មួយ ហើយធ្វើអោយរោងដែលទុកសម្រាប់ជាម្លប់ជ្រករបស់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមនៅទីនេះ ត្រូវបាក់រលំ។ ខ្ញុំព្រះករុណាខ្ញុំ គិតថា ទីមួយ ទេវតាសងយើងវិញ ដោយសារតែឆ្នាំទៅ ទេវតាចុះមកអត់យកភ្លៀងមកជាមួយ ធ្វើអោយយើងលំបាក ខ្វះខាតទឹកតែម្ដង។ ដល់ទៅព្រះនាងរៀបយាងទៅវិញ ចាក់(ទឹកភ្លៀង)មកតែម្ដង អាហ្នឹងទីមួយ។ ប៉ុន្តែទីពីរ ទេវតាអាចសាកល្បងសមត្ថភាពរបស់យើងនៅពេលនេះថា តើបាក់រោងប៉ុណ្ណឹងហើយ នៅតែសម្ពោធទៀត ឬអត់។ ប៉ុន្តែ បើទោះបីបាក់អស់ហើយ មកឈរ ឬអង្គុយជាមួយគ្នា ក៏ត្រូវតែធ្វើរឿងនេះអោយបាន ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៦ អា ប្រវែង ៤០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ កាត់ខេត្តកណ្ដាល…