Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ] ការយឺតយ៉ាវដោយជាប់ដោះស្រាយបញ្ហាអគ្គិសនី ខ្ញុំសូមអភ័យទោសពីសំណាក់អង្គសន្និបាត ដែលខ្ញុំមកយឺតប្រហែលជា ៧ នាទី។ ការយឺតយ៉ាវបញ្ហាធំជាងគេ គឺរឿងការដោះស្រាយអគ្គិសនី។ យប់មិញនេះ ខ្ញុំនៅរហូតទៅដល់ម៉ោងជិត ១ យប់ ដើម្បីឆ្លើយឆ្លងជាមួយប្រធានក្រុមហ៊ុនអគ្គិសនីកម្ពុជា។ ពេលដែលចុះមកអម្បាញ់មិញនេះ ការសម្រេចមួយចំនួនក៏ត្រូវដោះស្រាយធ្វើឱ្យមានការយឺតយ៉ាវនៅទីនេះ។ ក្នុងនោះ ប្រហែលជាមានព្រះរាជាណាចក្រថៃនៅទីនេះហើយ។ ការចុះហត្ថលេខាផ្គត់ផ្គង់បន្ថែម ក៏សុំមេត្តាថាធ្វើម៉េចជួយជម្រុញមកឱ្យកម្ពុជា បើបានមុនកាលកំណត់ក៏ជាការល្អ។ ខាងឡាវក៏បានចុះហត្ថលេខាហើយ បើសិនជាបានបញ្ជូនកាន់តែលឿនកាន់តែល្អ។ អម្បាញ់មិញខ្ញុំចុះហត្ថលេខាជូនទៅនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីស្នើសុំឱ្យមានការផ្គត់ផ្គង់បន្ថែម ក្នុងចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ បន្ថែមទៀត។ គ្រោះរាំងស្ងួត និងកំណើននៃសំណង់ ធ្វើឱ្យជួបបញ្ហាកង្វះអគ្គិសនីមិនធ្លាប់ជួប យើងកំពុងតែធ្វើការជាមួយទួគី ហើយថ្ងៃស្អែកនេះ គណៈប្រតិភូទួគីនឹងមកចរចានៅទីក្រុងភ្នំពេញនេះ។ ប្រហែលជាយើងចៀសមិនផុតពីការត្រូវអូសនាវាផ្ទុកដោយម៉ាស៊ីនភ្លើងដើរដោយប្រេងខ្មៅ ចូលមកកាន់រាជធានីភ្នំពេញតែម្តង ប្រមាណជា ២០០ មេហ្គាវ៉ាត់បន្ថែម។ រឿងនេះ វាជាអកុសលសម្រាប់យើង។ ឆ្នាំនេះ គឺជាឆ្នាំដែលមានការហួតហែង ធ្វើឱ្យអគ្គិសនីរបស់យើងជួបកង្វះ(អគ្គិសនី)ប្រមាណ ៤០០ មេហ្គាវ៉ាត់។ នេះជារឿងយើងមិនធ្លាប់(ជួបប្រទះ)។ ឯរឿងមួយទៀត សំណង់កើនឡើងខ្លាំងណាស់ ដែលធ្វើឱ្យការវាយតម្លៃកាលពីពេលមុនវាអត់ត្រូវទេ។ យើងត្រូវការអគ្គិសនីបន្ថែម តែមុនទៅដល់ការបន្ថែមនោះ គឺមានតម្រូវការយកនាវារបស់ទួគីយកមកដាក់ប្រមាណជា ៣ ឆ្នាំសិន។…
កម្ពុជា ប្រទេសមាតាធិបតេយ្យ ថ្ងៃនេះ មានមុខទៀតហើយ។ កាលពីថ្ងៃច័ន្ទយើងជួបគ្នាម្តង ជាមួយនឹងនិស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ហើយថ្ងៃនេះ គឺជួបជុំគ្នានៅពេលព្រឹក នូវការចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ របស់យើងនេះ និងពេលល្ងាចក៏ត្រូវចូលរួមក្នុងសន្និបាត នៃក្រសួងអប់រំ ទាក់ទងនឹងវិស័យអប់រំដដែល។ ខ្ញុំពិតជាមានការរីករាយ ដោយសារតែរៀងរាល់ឆ្នាំ គឺបានមកជួបជុំគ្នានៅទីនេះ។ អម្បាញ់មិញ ឯកឧត្តម ពិត ចំណាន បានអាននូវចំណុចមួយ ប្រហែលជាចាប់អារម្មណ៍ទេថា ទេវតាឆ្នាំចាស់តាមថែរក្សាទេវតាឆ្នាំថ្មី។ ក្រែងលោខ្ញុំស្តាប់ច្រឡំ។ អញ្ចឹង ឱ្យទេវតាមួយទៅតាមថែទេវតាមួយទៀត? ប៉ុន្តែ យើងឆ្ងល់ដែរម៉េចបានទេវតាសុទ្ធតែស្រីៗ ដូចជាមិនមានប្រុសសោះ? ចាត់ទុកថា ប្រទេសរបស់យើងនេះជាប្រទេសមាតាធិបតេយ្យពិតប្រាកដហើយ។ អញ្ចឹង ៨ មីនា មិនមែនរឿងដាច់ដោយឡែកមួយទេ ក៏ប៉ុន្តែ គេអាចកត់សម្គាល់បានអំពីប្រទេសមួយដែលយកតួនាទីស្រ្តីជាធំ។ គេមិនដែលហៅ បាភូមិទេ គេហៅមេភូមិ មេឃុំ មេស្រុក មេខេត្ត មេបញ្ជាការ សុទ្ធតែមេទាំងអស់។ ប៉ុន្តែ យើងនាំធ្វើបុណ្យសម្រាប់ស្រ្តី ហ្នឹងគឺជារឿងមួយហើយ។ ពីអតីតកាល បណ្តុះបណ្តាលវគ្គខ្លីៗ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកជួបជុំជាមួយនឹងនិស្សិតគ្រប់ផ្នែក ដែលបញ្ចប់ការសិក្សា…
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ! អង្គសន្និសីទទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៩ ដែលផ្តោតលើប្រធានបទ “ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០”។ នេះជាលើកទី ១៣ ហើយ ដែលខ្ញុំបានចូលរួម ក្នុងសន្និសីទប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ UNDP ដែលបាននាំបញ្ញាសិប្បនិមិត្ត កញ្ញា រ៉ូបូ សូហ្វៀរ មកចូលរួមក្នុងសន្និសីទនេះ ដើម្បីបង្ហាញអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំក៏សូមសំដែងនូវការកោតសរសើរដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្ពុជា និងក្រុមហ៊ុន ជីហ្គៀ ដែលជាដៃគូរួមសហការថ្មី ក្នុងការបន្តរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមស្វាគមន៍ ចំពោះថ្នាក់ដឹកនាំ អ្នកជំនាញការជាតិ និងអន្តរជាតិ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដែលមានវត្តមាននៅក្នុងអង្គសន្និសីទនេះ។ ខ្ញុំនៅចាំថា កាលពីឆ្នាំមុនក្នុងសន្និសីទនេះ យើងបានផ្លាស់ប្តូរមតិគ្នាពីវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យា សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍថ្មី ព្រមទាំងចក្ខុវិស័យ និងគោលដៅរយៈពេលវែងរបស់កម្ពុជានៅឆ្នាំ ២០៣០ និងទៅអនាគត។ កាលនោះ ខ្ញុំបានគូសបញ្ជាក់អំពីការជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាព និងត្រៀមខ្លួនដោះស្រាយផលប៉ះពាល់ នៃឧស្សាហកម្ម ៤.០។ តាមរយៈការស្វាគមន៍ដ៏កក់ក្តៅ ជាមួយនឹងសារដ៏ច្បាស់លាស់របស់បញ្ញាសិប្បនិមិត្ត គឺកញ្ញា រ៉ូបូ សូហ្វៀចំពោះរូបខ្ញុំអម្បាញ់មិញ ស្តីពីការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធ ក្នុងការប្រែក្លាយឌីជីថលនៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ច្បាស់ អំពីវឌ្ឍនភាព នៃបច្ចេកវិទ្យាឌីជីថល ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ដូចខាងក្រោម៖ ទី ១. បច្ចេកវិទ្យាឌីជីថល ឤចជួយជំរុញកំណើន និងប្រសិទ្ធភាព។ បច្ចេកវិទ្យាឌីជីថល រួមមាន៖ ទូរស័ព្ទវៃឆ្លាត, បច្ចេកវិទ្យាក្លោដ, បច្ចេកវិទ្យាប្រើរ៉ូបូ, បច្ចេកវិទ្យាប្លុកឆេន និងអ៊ិនធើណិតនៃបរិក្ខារជាដើម…