Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលមកចូលរួមសាជាថ្មីម្ដងទៀត ដើម្បីចែកសញ្ញាបត្រ សម្រាប់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ សរុប ៤ ០៣៨ នាក់ ដែលនេះចាត់ទុកថា ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់សង្គមជាតិរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីសម្ដែងជូននូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានខិតខំរួមចំណែក ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស។ ដូចដែល ឯកឧត្តម សាកលវិទ្យាធិការ ឌៀប សីហា បានលើកឡើងក្នុងរបាយការណ៍អម្បាញ់មិញសាកលវិទ្យាល័យបានធ្វើសកម្មភាពច្រើន ហើយបើយើងពិនិត្យអំពីតួលេខ នៃចំនួននិស្សិតដែលបានធ្វើការបណ្ដុះបណ្ដាលនៅក្នុងសាកលវិទ្យាល័យនេះ ហើយដែលបានចេញកន្លងទៅ និងថ្ងៃនេះ មានរហូតទៅដល់ ៦៦ ២២០ នាក់។ ក្នុងនោះ មួយផ្នែកទៀតនិស្សិតដែលកំពុងបន្តការសិក្សានៅទីនេះ គឺមានរហូតទៅដល់ ១១ ៤៣៧ នាក់ ទៀតផងដែរ។ នេះចាត់ទុកថា ជាការរួមចំណែកដ៏ធំពីវិស័យឯកជន ក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ដែលចំណុចនេះ មិនអាចមើលរំលង ហើយក៏ចាត់ទុកថា ជាគោលនយោបាយអាទិភាពរបស់យើងផងដែរ។ សម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ យុវជនបាត់បង់ឱកាសអប់រំទាំងស្រុង ខ្ញុំពិតជានៅចងចាំ អំពីអតីតកាលដ៏លំបាករបស់យុវជនសម័យមុន ដែលបានបាត់បង់ឱកាសទាំងស្រុង ឬជិតទាំងស្រុង…
នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ នេះ ក្នុងដំណើរអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ីរបស់ ឯកឧត្តម ចូកូ វីដូដូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារដោយផ្ទាល់ជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី។ ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ ឯកឧត្តម ប្រធានាធិបតី ឥណ្ឌូនេស៊ី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ឯកឧត្តម។ ឯកឧត្តម ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ឯកឧត្តម ប្រធានាធិបតី ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូចូលរួមក្នុងពិធី ហើយសម្តេចពិតជារីករាយក្នុងការចូលរួមពិធីដ៏សែនមានអត្ថន័យមួយនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនឯកឧត្តម ប្រធានាធិបតីផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះ…
សន្និសីទសារព័ត៌មានរួមគ្នាជាមួយ នាយករដ្ឋមន្ត្រី ប៊ុលហ្ការី ឯកឧត្តម នាយករដ្ឋមន្រ្តី Boyko Borissov ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ជាបឋម ខ្ញុំសូមអរគុណដល់ឯកឧត្តម នាយករដ្ឋមន្រ្តី រដ្ឋាភិបាលប៊ុលហ្ការី ដែលបានទទួលខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅទីនេះ។ នេះជាលើកទី ៥ ដែលខ្ញុំទស្សនកិច្ចនៅប៊ុលហ្ការី។ ៤ លើក នៅដើមទសវត្សរ៍ ៨០។ តាំងពីពេលនោះមក ប្រទេសទាំងពីរមានការប្រែប្រួលនៅក្នុងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែ ក្នុងស្ថានភាពជាមិត្តចាស់ យើងតែងរកគ្នាជានិច្ច។ ទំនាក់ទំនងរវាងកម្ពុជា និងប៊ុលហ្ការី គឺមានប្រវត្តិជាង ៦០ ឆ្នាំ រួចមកហើយ ក្នុងនោះ កម្ពុជាអរគុណចំពោះប៊ុលហ្ការី ដែលបានផ្ដល់ជំនួយសម្រាប់កម្ពុជាក្នុងគ្រា ដែលកម្ពុជាលំបាកបំផុតក្រោយរបបប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម។ ខ្ញុំ ជាមួយនឹង ឯកឧត្តម នាយករដ្ឋមន្រ្តី បានជួបគ្នានៅទីក្រុងញូវយ៉កកាលពីឆ្នាំទៅ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ហើយទើបថ្ងៃនេះ យើងក៏មានការជួបគ្នា ហើយនិយាយគ្នាដោយស្មោះត្រង់ ទៅលើទំនាក់ទំនងទ្វេភាគី ដែលយើងមានស្រាប់។ ខ្ញុំគិតថា ទស្សនកិច្ចរបស់ខ្ញុំនេះ នឹងបង្កើតបាននូវលទ្ធផលផ្លែផ្កាថ្មីៗថែមទៀត ហើយនិងជាផែនទីចង្អុលផ្លូវសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំយកឱកាសនេះ…