សេចក្តីដកស្រង់សារសម្លេង អំពីការដាក់ចេញនូវវិធានការស្តុកទំនិញជាយុទ្ធសាស្រ្តមួយចំនួន ក្នុងយុទ្ធនាការប្រយទ្ធប្រឆាំង Covid-19

ខ្ញុំសូមជូន(សារសម្លេងនេះទៅ)ថ្នាក់ដឹកនាំក្នុងការប្រយុទ្ធប្រឆាំង Covid-19 ក៏ដូចជាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល និង​ផ្នែកពាក់ព័ន្ធទាំងអស់! កន្លងទៅយើងបានរៀបចំស្ដុកបម្រុង និងរៀបចំខ្លួន ដោយមិនទាន់មានផ្នែក​ណាមួយមានការថ្លោះធ្លោយទេ បើទោះបីប្រទេសយើង … ​ត្រូវបានជនបរទេសខ្លះ សរសេរអត្ថបទបន្ដុះបង្អាប់នៅលើសារព័ត៌មាន​ នៅពេលដែលប្រទេសគេ​កំពុង​លិច​លង់ ដោយការខ្វះចន្លោះ នៃការធ្វើអភិបាលកិច្ច​អំពីសុខភាពរបស់ប្រជាជនគេក៏ដោយ។ ​សម្រាប់យើង គឺយើងមានមោទនភាព​ ដោយសារតែក្រសួងសុខាភិបាលនិងផ្នែកពាក់ព័ន្ធ​ រាប់ទាំងការស្ដុកបម្រុងស្បៀងអាហារ​ និងការធ្វើកិច្ចការងាររបស់យើងបានប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់។ កន្លងទៅខ្ញុំបានចេញបញ្ជាឱ្យទិញម៉ាស ៥ លាន ២ សែន ជាម៉ាសធម្មតា និង ២០ ម៉ឺនម៉ាស​​សម្រាប់គ្រូពេទ្យ បូកនឹងខោអាវពេទ្យ ៥ ពាន់ កំផ្លេ ដែលក្នុងនោះមានផលិតក្នុងស្រុកខ្លះ និង​នាំ​ពីក្រៅប្រទេសខ្លះ ដែលមានមួក​ ក្បាំងមុខ និងអ្វីដែលទាក់ទងជាមួយនឹង​ការការពារគ្រូពេទ្យ។​ នេះជាការចាំបាច់។ យើងមិនអាចឱ្យគ្រូពេទ្យណាម្នាក់ឆ្លងដោយសារតែខ្វះការទទួល​ខុសត្រូវ​​របស់យើងនោះទេ។ ឥឡូវនេះ ខ្ញុំសុំចេញបទបញ្ជាបន្ថែម ដែលយើងមានការស្ដុក​បម្រុង​របស់រាជរដ្ឋាភិបាលមួយកម្រិតទៀត។ ក្នុងស្ដុកបម្រុងរបស់រាជរដ្ឋាភិបាលនេះ ខ្ញុំចេញបញ្ជាដូចតទៅ​​ ទី ១ គឺស្ដុកបម្រុងម៉ាសសំរាប់រាជរដ្ឋាភិបាល​គឺចំនួន ១០ លានម៉ាស​ ហើយការស្តុកបម្រុង ១០ លានម៉ាសនេះ សូមបញ្ជាក់ តែពាក្យថា​ស្ដុក​ បើកាលណាប្រើអស់…