Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម Ueno Atsushi អគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កម្មករ កម្មការិនី ដែលបានចូលរួមនៅក្នុងឱកាសនេះ! ប្រារព្ធពិធី ៣ រួមគ្នា ថ្ងៃនេះ យើងប្រារព្ធនូវពិធី ៣ រួមគ្នា។ ទី១ គឺការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ទី២ ពិធីបើកការដ្ឋានសាងសង់ចំណតកំពង់ផែកុងតៃន័រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងទី៣ គឺខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ (១) នាវា Westerdam ត្រឡប់ចូលមកកម្ពុជាធ្វើស្លាកប្រវត្តិសាស្ត្រអំពីកាយវិការមនុស្សធម៌របស់កម្ពុជា អនុញ្ញាតឱ្យខ្ញុំបានរំលឹកបន្ដិចថា កាលពីជាង ៣ ឆ្នាំមុន អ្នកទាំងអស់គ្នានៅទីនេះ ពិតជាបានដឹងហើយថា កំពង់ផែក្រុងព្រះសីហនុរបស់យើងបានធ្វើកិច្ចការដ៏សំខាន់មួយ គឺការសង្រ្គោះនាវា Westerdam ដែលមានមនុស្សរាប់ពាន់នាក់ ឱ្យពួកគេមានសុវត្ថិភាពបានវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។ នេះជាកាយវិការមនុស្សធម៌មួយរបស់កម្ពុជា។ ខ្ញុំបានឮថា នៅខែធ្នូឆ្នាំនេះ នាវា Westerdam នឹងវិលត្រឡប់មកកាន់កម្ពុជា ជាមួយនឹងការគ្រោងទុករបស់កំពង់ផែ ដើម្បីនឹងធ្វើផ្លាកសញ្ញាមួយជាប្រវត្តិសាស្រ្ត បង្ហាញអំពីការយកចិត្តទុកដាក់របស់កម្ពុជាទៅលើសិទ្ធិរស់រានមានជីវិតរបស់មនុស្សលោក មិនមែនគ្រាន់តែសម្រាប់ប្រជាជនកម្ពុជានោះទេ។ ខ្ញុំអរគុណចំពោះការខិតខំរបស់កម្មករកម្មការិនី…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ ក៏ដូចជាបើកវគ្គសម្រាប់ការបណ្ដុះបណ្ដាល សម្រាប់មន្រ្តីនៅសាលាភូមិន្ទរដ្ឋបាលរបស់យើង ដែលខកខានមិនបានធ្វើក្នុងឆ្នាំ ២០២១, ២០២២ កន្លងទៅ ដោយសារតែបញ្ហាកូវីដ-១៩។ (១) និស្សិត ៦នាក់រៀននៅរដ្ឋធានីកាទុំ ប្រទេសស៊ូដង់ បានជម្លៀសខ្លួនដោយសុវត្ថិភាព មុនចូលដល់បញ្ហាតទៅទៀត អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានជូនដំណឹង ២សំខាន់៖ ទី១ ទាក់ទិនជាមួយនឹងនិស្សិតខ្មែរឥស្លាមរបស់យើង ដែលកំពុងរៀននៅរដ្ឋធានីកាទុំ ប្រទេសស៊ូដង់ ដែលកំពុងតែមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់តាមនាវា។ ឥឡូវនេះ ពួកគេបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយជំនួយរបស់ប្រទេសម៉ាឡេស៊ី។ ព័ត៌មានយប់មិញនេះ ត្រឹមម៉ោង ៩ នៅប្រទេសអារ៉ាប៊ីសាអូឌីត ស្មើនឹងម៉ោង ១ យប់ នៅក្នុងប្រទេសរបស់យើង (ពួកគេ)បានមកដល់។ តាមការជូនដំណឹងរបស់ឯកឧត្តម អូស្មាន ហាហ្សាន់ និស្សិតទាំង ៦នាក់នេះ កំពុងធ្វើដំណើរទៅកាន់សណ្ឋាគារ ប្រហែលជាគេអាចដល់សណ្ឋាគារហើយ។ សូមជូនដំណឹងទៅដល់ក្រុមគ្រួសារនៃនិស្សិតទាំង ៦រូបនេះ ឱ្យបានជ្រាបថា កូនចៅរបស់ខ្លួន…
(១) បន្ទាប់ពីចូលឆ្នាំ មិនឃើញសញ្ញាណានៃការរីករាលដាលឡើងវិញនៃជំងឺកូវីដ-១៩ទេ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានវិលត្រឡប់មកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូរបស់យើង ដែលថ្ងៃនេះ មានចំនួនរហូតទៅដល់ ២ ៣៨៥ នាក់។ យើងអាក់ខានធ្វើពិធីនេះអស់រយៈពេល ៣ឆ្នាំ គឺឆ្នាំ២០២០-២០២១-២០២២ ដោយសារតែជំងឺកូវីដ-១៩។ អ្វីដែលយើងបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ដែលផ្ដល់ឱកាសឱ្យយើងបើកប្រទេសឡើងវិញដោយពេញលេញ។ ទោះបីថា សារចុងក្រោយនេះ ដែលខ្ញុំបានបន្ធូរបន្ថយថែមទៀតនូវវិធានការសុខាភិបាលសម្រាប់ការគ្រប់គ្រងកូវីដ-១៩ តាមរយៈការមិនតម្រូវឱ្យពាក្យម៉ាស់នៅក្នុងការជួបជុំ និងការមិនធ្វើតេស្ដក្នុងពេលវេលានៃការជួបជុំ ប៉ុន្តែខ្ញុំនៅតែសង្កេតឃើញថា ប្រជាជនរបស់យើង រាប់ទាំងលោកគ្រូអ្នកគ្រូនៅទីនេះផងដែរ ក៏នៅតែប្រកាន់យកនូវវិធានការ(ពាក់ម៉ាស) ដែលខ្ញុំបាននិយាយថា “ប្រសិនបើមិនមានការជឿជាក់ខ្លួនឯងទេ គឺយើងអាចពាក់ម៉ាស់” ព្រោះយើងអាចនឹងទៅចម្លងអ្នកដទៃនៃជំងឺរបស់យើង ឬក៏យើងអាចបារម្ភអំពីការឆ្លងពីអ្នកដទៃមកយើង។ ខ្ញុំគិតថា យើងនៅតែបន្តការគ្រប់គ្រងបានល្អសម្រាប់កូវីដ-១៩ ហើយផ្ដល់ឱកាសឱ្យយើងមានការជួបជុំគ្នាបែបនេះ។ បន្ទាប់ពីចូលឆ្នាំរួចហើយ ក្នុងពេលដែលសប្បាយរីករាយ យើងមិនទាន់មានឃើញសញ្ញាណានៃការរីករាលដាលឡើងវិញ នៃជំងឺកូវីដ-១៩ នោះទេ។ សាររំលែកទុក្ខចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជននិងកីឡា ខ្ញុំពិតជាមានការរីករាយ ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្ងៃនេះ អវត្តមានរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ…