Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំ(ស្តាប់មិនបាន) ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ។ ហាគឹមទួន និងបងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តមអគ្គរដ្ឋទូត Xiong Bo នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្តងទៀត បន្ទាប់ ពីការធ្វើដំណើរមកកាន់ទីនេះ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៣ បើកការដ្ឋាននៅត្រើយម្ខាងខាង ណោះ និងនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៦ កន្លងទៅ បានមកភ្ជាប់តំណ ដើម្បីតភ្ជាប់ស្ពាននោះ។ ហើយក៏មានសំណូមពរដើម្បីឲ្យបងប្អូនបានឆ្លងពេលភ្ជុំបិណ្ឌ និងថ្ងៃនេះទៀតបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានមិត្តភាព កម្ពុជា-ចិន កោះធំ ប្រវែង ៤១៥ ម៉ែត្រ ដែលឆ្លងកាត់ទន្លេបាសាក់។ សមិទ្ធផលថ្មីលើទឹកដីចាស់…
ជ្រើសរើសពេលខ្នើតល្អជាងរនោច សម្រាប់បញ្ចុះ និងកាត់ឫសសីមា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួម ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យ ក៏ដូចជាសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលផ្សេងទៀត នៅក្នុងទីអារាមវត្តព្រែកប្រារបស់យើងនេះ។ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានថ្លែងនូវអំណរព្រះគុណ ចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទចំណុះជើងវត្ត ពិសេសសប្បុរសជនដែលបានចូលរួមកសាងនូវទីអារាម ព្រះវិហារ និងសមិទ្ធផលផ្សេងៗទៀត ដែលថ្ងៃនេះ យើងនឹងកាត់ឫសសីមា ហើយសម្ពោធដាក់ អោយប្រើប្រាស់។ ពិតណាស់ថា ឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំ កំណត់ត្រឹមតែពីរវត្តតែប៉ុណ្ណោះ (ដើម្បីចូលរួម) កាត់ឫសសីមា។ ជាការគាប់ជួនដែលឯកឧត្តម អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានទៅជួប ខ្ញុំព្រះករុណាខ្ញុំ ដើម្បីសុំអោយមានការមកកាត់ឫសសីមានៅវត្តនេះ ហើយក៏បានរើសចំថ្ងៃ ១២ កើត ខែ មាឃ មុនពេលមាឃបូជាមកដល់។ តាមទម្លាប់របស់ ខ្ញុំព្រះករុណាខ្ញុំ មានវិធីជ្រើសរើសការធ្វើបុណ្យធ្វើទាន។ យកខ្នើត? មិនយករនោចទេ។ អានេះត្រូវជឿខ្លះផង អាហ្នឹងគេថា អាគមន៍ផ្សំអាយូស។ អញ្ចឹងទេ យើង ១២ កើត…
រយៈពេល ២៧ ឆ្នាំ នៃការកកើតសមាគមខ្មែរ-ចិន នៅកម្ពុជា ថ្ងៃនេះ ខ្ញុំនឹងភរិយា ពិតជាមានកិត្តិយស ដែលបានមកចូលរួមជួបជុំធ្វើការសំណេះសំណាល និងទទួល ទានអាហារមិត្តភាព ជាមួយនឹងសមាគមខ្មែរ-ចិន ព្រមពេលដែលលោកឧកញ៉ា ពង្ស ខៀវសែ បានទទួល ភារកិច្ចជាប្រធាន នៃសមាគមខ្មែរ-ចិន។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ សំដែងនូវការស្វាគមន៍ ចំពោះឯកឧត្តមអគ្គរដ្ឋទូត និងលោកជំទាវ ចំពោះអស់លោក លោកស្រី ដែលបានអញ្ជើញមកពីបណ្តាខេត្ត និងអញ្ជើញមកពីកន្លែងដទៃទៀត ដូចជា៖ តំបន់ម៉ាកាវ ហុងកុង ឬក៏តៃប៉ិជាដើម។ ខ្ញុំពិតជាមានមោទនភាព ដោយបានស្តាប់នូវរបាយការណ៍របស់លោកឧកញ៉ា ពង្ស ខៀវសែ ទាក់ទិនជាមួយនឹងការកកើតឡើង តាំងពីឆ្នាំ ១៩៩០ ដែលសមាគមនេះបានចាប់ផ្តើម ដែលមកដល់ពេលនេះ ចាត់ទុកថា ២៧ ឆ្នាំ នៃកំណើតសមាគមខ្មែរ-ចិន នៅកម្ពុជា។ សមាគម និងត្រកូលចិន រួមចំណែកកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ចំណុចនេះ បានបង្ហាញឲ្យឃើញអំពីភាពបើកទូលាយរបស់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតដល់ចប់។ ឆ្នាំ ១៩៩០ មិនទាន់មានកិច្ចព្រមព្រៀងប៉ារីសទេ។…