Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីការថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកា សៀងសាន លើកទី ៦ ក្រោមប្រធានបទ “សន្តិសុខ និងសហប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៖ តថភាព និងចក្ខុវិស័យ” នៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពី (១) ការចាំបាច់ដែលកម្ពុជា ត្រូវចូលជាសមាជិកក្រុមប្រទេសអាស៊ាន (២) ការពង្រឹងការពិភាក្សាអំពីសន្តិសុខអន្តរតំបន់អាស៊ាន និង(៣)គោលនយោបាយការបរទេសកម្ពុជា ដែល ព្រឹត្តិប័ត្រ កម្ពុជាទស្សនថ្មី សូមធ្វើការដកស្រង់ក្រៅផ្លូវការ ដូចតទៅ៖
ឯកឧត្តម ឧត្តមសេនីយ៍ ហ្វាន ចាងឡុង (Fan Changlong) អនុប្រធានគណៈកម្មការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឧត្តមសេនីយ៍ ចាង វ៉ាន់ឈាន់ (Chang Wanquan) ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឧត្តមនាវី ស៊ុន ជានគូ (Sun Jianguo) និង ឯកឧត្តម ឧត្តមសេនីយ៍ កាវ ជីន (Gao Jin), ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, សមាជិក, សមាជិកា នៃវេទិកាសៀងសានលើកទី ៦ ជាទីមេត្រី! ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានចូលរួមក្នុងកម្មវិធីបើកវេទិកាសៀងសានលើកទី ៦ ក្រោមប្រធានបទ« សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ តថភាពជាក់ស្តែង និងចក្ខុវិស័យ» ដែលប្រារព្ធឡើងនៅទីក្រុងប៉េកំាងដ៏ស្រស់ស្អាត។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបខ្ញុំ និងគណៈប្រតិភូកម្ពុជា។ ជាកិច្ចចាប់ផ្តើម និងឆ្លៀតឱកាសនៃការចូលរួមជាលើកទីមួយរបស់ខ្ញុំ ដើម្បីថ្លែងនូវសុន្ទរកថាគន្លឹះសម្រាប់…
ឯកឧត្តម ស៊ី ជីនពីង, ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្ស ដោយបានចូលរួមក្នុង «វេទិកាសកលស្តីពីការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រឆ្នាំ ២០១៥»។ ជាបឋម ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវការរៀបចំដ៏ល្អឥតខ្ចោះ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបខ្ញុំ ព្រមទាំងគណៈប្រតិភូកម្ពុជា។ ប្រធានបទនៃវេទិកាលើកនេះ ផ្តោតលើ «ការអភិវឌ្ឍរួមតាមរយៈកិច្ចប្រឹងប្រែងរួម ក្នុងការលុបបំបាត់ភាពក្រីក្រ» ពិតជាមានសារៈសំខាន់ចាំបាច់ និងចំពេលបំផុត ពីព្រោះវេទិកានេះប្រព្រឹត្តទៅស្របពេលដែលប្រទេស និងប្រជាជាតិទាំងអស់ក្នុងពិភពលោក ទើបតែបានអនុម័តនូវរបៀបវារៈអភិវឌ្ឍន៍សកល ដែលបន្តផ្តោតជាសំខាន់លើការកាត់បន្ថយភាពក្រីក្រ សម្រាប់រយៈពេល ១៥ ឆ្នាំទៅមុខ។ លើមូលដ្ឋាននេះ វេទិកានេះ ដែលត្រូវបានប្រារព្ធឡើងក្នុងឱកាស ខួបលើកទី ២៣ នៃទិវាលុបបំបាត់ភាពក្រីក្រអន្តរជាតិ និង ខួបលើកទី ២ នៃទិវាកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន គឺពិតជាវេទិកាដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំពិភពលោក ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ពិភាក្សា ព្រមទាំងចែករំលែកបទពិសោធន៍ និងទស្សនៈលើយុទ្ធសាស្រ្តនៃការកាត់បន្ថយភាពក្រីក្រ។ ជាការពិត ក្នុង ២ ទសវត្សរ៍កន្លងមក តាមរយៈការដាក់ឲ្យអនុវត្តនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ និងការដាក់ចេញនូវគោលយោបាយ…