Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះគឺជាខួប ៤២ ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០២១)។ កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការជួបហើយព្រាត់ និងព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវ បន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា ”ការឈឺចាប់ដែលមិនអាចបំភ្លេចបាន”។ ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់ និងនៅថែទាំភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ(ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាក និងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ។ តែសំណើដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបាន បម្រុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះ ប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។ ម៉ោងប្រមាណជាង ៤ ល្ងាច ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់…
ក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំមានសារបន្ទាន់មួយទៀតដើម្បីផ្ញើជូនសម្តេចព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាពិសេសនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល។ កាលពីថ្ងៃទី ២០ នោះ ខ្ញុំព្រះករុណាខ្ញុំមិនបានឱ្យប្រកាន់យកវិធានការតឹងតែងហួសហេតុពេកទេ ដោយសារតែ(យើងកំពុង)តាមដានពិនិត្យមើលព្រឹត្តិការណ៍(និងការ)វិវត្ត។ ក្នុងរយៈកាលបីថ្ងៃកន្លងទៅនេះ ចំនួនអ្នកឆ្លងគឺនៅបន្ត ចំនួនទីកន្លែងដែលត្រូវបិទ និងស្រាវជ្រាវក៏កាន់តែមានការលំបាក បូករួមទៅដោយភាពរាយប៉ាយដែលធ្វើឱ្យយើងត្រូវប្រកាន់យកនូវវិធានការចាំបាច់មួយចំនួនផ្សេងទៀត ដែលក្នុងនោះ វិធានការទី ១ ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា សូមបិទនូវសាលារៀនទាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចំនួន ២ សប្តាហ៍ យ៉ាងតិច។ នេះគឺជាវិធានការដើម្បីឆ្លើយតបការពារសម្រាប់គ្រូបង្រៀន សិស្សានុសិស្ស និស្សិត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ។ ទាំងសាលារដ្ឋ និងឯកជនត្រូវធ្វើដូចគ្នា ដែលរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសក្នុងពេលបន្តិចទៀតនេះ។ ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវចំពោះបងប្អូនដែលត្រូវរៀបពិធីមង្គលការ គឺប្រសិនបើអាចពន្យារបាន គឺសូមពន្យារ(ពេលសិន) ប្រសិនមិនអាចពន្យារបានទេ សូមមេត្តាកាត់បន្ថយចំនួនមនុស្សឱ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន។ នេះគឺជាវិធានការដើម្បីឆ្លើយតបចំពោះការរីករាយដាលទ្រង់ទ្រាយធំ ដែលមកដល់ពេលនេះទំហំប្រតិបត្តិការបស់យើងកាន់តែធំទៅៗ។ មុខសញ្ញាដែលត្រូវគ្រប់គ្រងក៏កាន់តែច្រើន។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការយល់នូវការលំបាក(របស់)អ្នកដែលត្រូវរៀបការកូន ចំពោះការរើសពេលវេលាក្នុងការរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី។ ដូច្នេះ ប្រសិនបើពន្យារបានគឺពន្យារ ប៉ុន្តែប្រសិនបើមិនអាចពន្យារបានទេ…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់! “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ការឆ្លងក្នុងសហគមន៍លើកទី ៣ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានកិច្ចការបន្ទាន់ ដើម្បីនឹងប្រកាសជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញតែម្ដង។ មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ មានការប្រជុំពិសេសមួយរបស់មន្រ្តីថ្នាក់ដឹកនាំដែលជាប់ការពាក់ព័ន្ធជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយនឹង កូវីដ-១៩ ។ ឥឡូវសភាពការណ៍បានឈានដល់ដំណាក់កាលថ្មីមួយ ដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ បានធ្វើការសន្និដ្ឋានច្បាស់ថា នេះជាការឆ្លងក្នុងសហគមន៍លើកទី ៣ បន្ទាប់ពីព្រឹត្តិការណ៍ឆ្លងសហគមន៍ ៣ វិច្ឆិកា ដែលផ្ដើមចេញដោយរដ្ឋមន្រ្តីការបរទេសហុងគ្រី។ បន្ទាប់ទៅ ពឹ្រត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ពិតមែនតែព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីថ្ងៃទី ១៨-១៩ ប៉ុន្តែដោយសារតែវិធានការដែលត្រូវប្រកាន់យកនិងការប្រជុំបន្ទាន់នេះ ត្រូវបានធ្វើនៅថ្ងៃទី ២០ កុម្ភៈ ខ្ញុំព្រះករុណាខ្ញុំ សម្រេចដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ផ្ដើមពីការរកឃើញកូវីដ-១៩ លើអ្នកសុំធ្វើតេស្ដចេញទៅក្រៅប្រទេស…