Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) សូមអភ័យទោសពីរដ្ឋសភាដែលមិនអាចចូលរួមបើកបវេសនកាលបាន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់ជូននូវវិញ្ញាបនបត្រ និងសញ្ញាបត្រសម្រាប់សិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានពាណិជ្ជសាស្ដ្រ ចំនួន ៦ ០៥១ នាក់។ មុននឹងចូលដល់បញ្ហាបន្ដទៀត ខ្ញុំសូមយកឱកាសនេះ(សុំការ)អភ័យទោសពីរដ្ឋសភា ដែលថ្ងៃនេះគឺត្រូវបើកបវេសនកាល មានទាំងព្រះរាជសាររបស់ព្រះមហាក្សត្រផង។ ប៉ុន្ដែខ្ញុំគិតថាមិនមែនជាកំហុសរបស់ខ្ញុំទេ ដោយសារសភាទម្លាក់កម្មវិធីមកគឺត្រឹមតែមួយអាទិត្យ នៅពេលដែលការចុះកម្មវិធីនេះគឺមិនតិចជាង ១ ខែទេ។ សង្ឃឹមថា ថ្ងៃក្រោយសភានឹងអាចកំណត់ពេលវេលាបានលឿនជាងហ្នឹង។ នេះមិនមែនជាការបើកប្រជុំធម្មតាទេ តែជាការបើកបវេសនកាល។ សង្ឃឹមថា សភានឹងមានការយោគយល់ដល់ការងាររបស់រាជរដ្ឋាភិបាល។ មិនមែនជាការទិតៀនដល់សភាទេ ក៏ប៉ុន្ដែសុំអង្វរករសភា ធ្វើការគន់គូរឲ្យបានលឿនបន្ដិច ព្រោះខាងរដ្ឋាភិបាលមានការងារច្រើន។ ថ្ងៃស្អែកនេះ ការប្រជុំគណៈរដ្ឋមន្ដ្រីនោះ បានអនុញ្ញាតឲ្យមានការដាក់របៀបវារៈតែ២ ទេ គឺច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប៉ុន្ដែ ទីស្ដីការគណៈរដ្ឋមន្ដ្រី(បានរៀបចំរបៀបវារៈ)ដាក់មកមានដល់ ៦។ ស្អែកនេះប្រជុំត្រឹមតែម៉ោង១១ ទេ ចប់មិនចប់ លើកទៅពេលក្រោយ ដោយសារខ្ញុំមានកិច្ចការរបស់ខ្ញុំបន្ថែមទៀតដែលត្រូវធ្វើ។ ហ្នឹងគ្រាន់តែជាការបញ្ជាក់ជូន … យើងមានការហត់នឿយ តែយើងមិនអាចថ្ងូរថាយើងហត់ ដោយសារគ្មានអ្នកណាជួយយើងបានទេ ក្រៅតែពីខ្លួនឯង។ (២) ការបណ្ដុះបណ្ដាលធនធានមនុស្សមានតាំងពីការផ្ដួលរំលំរបប ប៉ុល…
ឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនសាសនិកឥស្លាមជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាថ្មីម្តងទៀត ក្នុងពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧ នាពេលនេះ ។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រតិភូ អង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញមកចូលរួមស្រាយបួស ដោយផ្ទាល់នៅកម្ពុជា ។ [ចាប់ផ្ដើមអត្ថាធិប្បាយបន្ថែម] ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះឯកឧត្តម យូ ស៊ុហ្វកាឡា អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាន…
ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មាន ជាទីមេត្រី! ខ្ញុំ និងឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ទើបបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្នុងនាមជាសមាជិកអាស៊ានតែមួយ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ដែលបានទទួលការអញ្ជើញរបស់ខ្ញុំ និងបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ យើងទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងបានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានប្ដេជ្ញាបន្តលើកកម្ពស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ យើងបានលើកទឹកចិត្តឲ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ឲ្យកាន់តែញឹកញាប់ និងគ្រប់កម្រិត ដើម្បីពង្រឹងមិត្តភាពឲ្យកាន់តែជិតស្និទ្ធ បង្កើនទំនុកចិត្តឲ្យកាន់តែខ្ពស់ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែទូលំទូលាយថែមទៀត។ យើងទាំងពីរក៏បានឯកភាពពង្រឹងយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះកម្ពុជា-ម៉ាឡេស៊ី។ ចំពោះវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី យើងរីករាយដែលពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៦២០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើន…