Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ៣ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប លោក Anton Caragea ប្រធានក្រុមដឹកនាំអ្នកសង្កេតការណ៍បោះឆ្នោត មកពីក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។ លោក Anton Caragea បានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ដែលមានចំនួនពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលប់បំផុត ដែលបានប្រព្រឹត្តិទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោក Anton បានផ្តល់របាយការណ៍លំអិតចុងក្រោយអំពីបេសកកម្មសង្កេតការណ៍ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបានកោតសរសើរចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេស តាមរយៈនៃការបោះឆ្នោតនេះតែម្តង ដែលមានប្រជាពលរដ្ឋខ្មែរបានទៅបោះឆ្នោតជាង ៨០% ដែលបានឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ពលរដ្ឋពិតៗ។ លោក Anton បានសំដែងនូវការរីករាយអបអរសាទរចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងចំពោះពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលបានរៀបចំការបោះឆ្នោតដែលប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ…
នៅវិមានសន្តិភាព ព្រឹកថ្ងៃ សៅរ៍ ១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបប្រតិភូអន្តរជាតិសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាចំនួន ៥ ក្រុម។ ប្រតិភូទាំង ៥ នោះរួមមាន ១)ប្រតិភូអ្នកសង្កេតការណ៍ចិន ដឹកនាំដោយលោក Ding Winchao អគ្គនាយកគណបក្សកុម្មុយនីស្តចិន, ២)ប្រតិភូឥណ្ឌូនេស៊ី មកពីគណបក្សគោលការណ៍ និងសមាគមអ៊ីស្លាមទាំងអស់នៃប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយ លោក អាគង់ ឡាក់ហ្សូណូ Agung Laksono ជាប្រធានអង្គការ CAPDI, ៣)ប្រតិភូមកពីអង្គការ ICAPP ដឹកនាំដោយ លោក Jose De Venecia ជាអតីតប្រធានសភាហ្វីលីពីន, ៤)ប្រតិភូមកពីអង្គការ CDI ដឹកនាំដោយ លោក Adres…
១. សេចក្តីថ្លែងនៅការជួបជុំកោះពេជ្រ ហ៊ោមួយ! លេខ ២០ ឈ្នះទេ? បើឈ្នះហ៊ោមួយ! ជយោ គណបក្សប្រជាជនកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា! ស្វាគមន៍ភ្ញៀវ អ្នកប្រជាធិបតេយ្យនិយមកណ្តាល, ICAPP ថ្ងៃនេះ យើងធ្វើពិធីបិទយុទ្ធនាការនៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ២១ ថ្ងៃរួចមកហើយ។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន នៃសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជានារាជធានីភ្នំពេញ ហើយក៏សូមស្វាគមន៍ចំពោះវត្តមានពីសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជារាប់សិបម៉ឺននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងស្តាប់ការផ្សាយបន្តផ្ទាល់ មុននឹងការដង្ហែក្បួនបិទយុទ្ធនាការរបស់យើងចាប់ផ្តើម។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម Andrés Pastrana អតីតប្រធានាធិបតី Colombia និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI (Centrist Democrat International) ឯកឧត្តម ហ្សក ឌីវីនីស៊ែ អតីតប្រធានសភាហ្វីលីពីន និងជាសមាជិកស្ថាបនិក ICAPP និង CDI ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត រួមមានអនុប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់។…