Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម រ៉ូប៊ើតូ អាហ្សេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សជាអនេក ដែលបានចូលរួមក្នុង កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី ៧ ស្ដីពី « ជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្រោមប្រធានបទ « ការគាំទ្រដល់ការធ្វើពិពិធកម្ម និងការផ្ដល់អំណាចសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្ម និងជោគជ័យនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោយពេលដែលកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ ព្រមទាំងតួនាទីរបស់កម្ពុជានាបច្ចុប្បន្ន និងទៅអនាគត ក្នុងការទ្រទ្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្ដរក្សាមាគ៌ាសេរីភាវូបនីយកម្មជាសកល។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអង្គការពាណិជ្ជកម្មពិភពលោក ដែលបានរៀបចំ និងអញ្ជើញខ្ញុំចូលរួមក្នុងឱកាសបើកកម្មវិធីកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ ចំពោះតួនាទីយ៉ាងសកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការបង្កើនវិធាននានាពេញលេញ ដែលក្លាយជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេរីភាវូបនីយកម្មជាសកល និងសម្រាប់ពាណិជ្ជកម្មពហុភាគី ធានាដល់ស្ថិរភាពនៃលំហូរពាណិជ្ជកម្ម ដោយសេរី រលូន អាចព្យាករណ៍បាន ក៏ដូចជាការកៀរគរជំនួយនានា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់ជាតិ តំបន់…
ឯកឧត្តម រ៉ូប៊ែតូ អាហ្សេវ៉េដូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដែលកម្ពុជាត្រូវបានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម ឲ្យធ្វើជាម្ចាស់កម្មវិធីសង្គម-វប្បធម៌នេះ។ ខ្ញុំសូមកោតសរសើរចំពោះលេខាធិការដ្ឋាន WTO ដែលបានសហការជាមួយក្រសួង ពាណិជ្ជកម្ម និងស្ថានបេសកកម្មកម្ពុជាប្រចាំ WTO រៀបចំកម្មវិធីដ៏វិសេសវិសាល នៅទីកន្លែងដ៏ស្រស់ ស្អាតនេះ។ ទន្ទឹមនេះ ខ្ញុំសូមអរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីជួបជុំនេះ។ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលឯកឧត្តម រ៉ូប៊ែតូ អាហ្សេវ៉េដូ បានលើកទឹកចិត្តដល់កម្ពុជា ក្នុងជំនួបទ្វេភាគី កាលពីខែតុលា ឆ្នាំ ២០១៨ និងក្នុងជំនួបកាលពីព្រឹកមិញនេះ ដោយបានបញ្ជាក់ថា ទោះបី ស្ថិតក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី តែកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាស៊ាន និងក្នុង WTO ជាពិសេស បានធ្វើជាអ្នកសម្របសម្រួលបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ ប្រកបដោយជោគជ័យ។ ជាការពិត ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច កម្ពុជាជឿលើអត្ថ ប្រយោជន៍នៃសកលភាវូបនីយកម្ម…
ឯកឧត្តម លោកជំទាវ លោក លោកស្រី កូនៗ ចៅៗ ដែលជាកុមារគ-ថ្លង់ ជាទីស្រលាញ់! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបគ្នាសាជាថ្មីម្ដងទៀត នៅក្នុងឱកាស នៃការផ្ទេរការគ្រប់គ្រងសាលា ពី(សាលា)កុមារពិការភ្នែក និងគ-ថ្លង់ នៃគ្រួសារថ្មី ឱ្យស្ថិតនៅក្រោមការទទួលខុសត្រូវ នៃក្រសួងអប់រំ យុវជន និងកីឡា។ អភ័យទោស ចំពោះភាពរអាក់រអួល នៃពេលវេលា ខ្ញុំអរគុណជាមួយនឹងការចូលរួមរបស់លោកជំទាវអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ក៏ដូចជា អគ្គរដ្ឋទូត នៃព្រះរាជាណាចក្រថៃ និងប្រិយមិត្តបរទេសទាំងឡាយ ដែលបានមកកាន់ទីនេះ។ ខ្ញុំក៏សូមអភ័យទោសផងដែរ អំពីភាពរអាក់រអួល នៃពេលវេលារបស់ខ្ញុំ ដែលមុននេះ ខ្ញុំបានកំណត់យកថ្ងៃទី ២ កក្កដា ២០១៩ គឺជាថ្ងៃទទួល(ផ្ទេរ) គឺនៅថ្ងៃស្អែក ប៉ុន្តែ ដោយសារតែមានការជូនដំណឹងពីទីក្រុងហ្សឺណែវថា ឆ្នាំនេះកម្ពុជានឹងអានសុន្ទរកថាបើកសន្និសីទនៅក្នុងក្របខណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក។ អញ្ចឹងទេ ខ្ញុំក៏បានស្នើសុំប្ដូរកម្មវិធីនេះ ទៅថ្ងៃទី ៨ កក្កដា វិញ ប៉ុន្តែ លោក Arminjon ក៏បានបញ្ជាក់ថា មិត្តភក្តិ…