Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ! បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព នឹករលឹក! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានជួបជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជួបជាមួយបងប្អូនទាំងអស់ ដែលបានធ្វើដំណើរពីចម្ងាយ នៅក្នុងក្របខណ្ឌសហរដ្ឋអាមេរិកក្ដី និងមកពីកាណាដាក្ដី។ អ្នកថា អាមេរិកមិនឲ្យ ហ៊ុន សែន ជាន់ដី ព្យួរអាសនៈនៅ អសប សូមបកស្រាយប្រាប់អ្នកគាំទ្រ ខ្ញុំកំពុងសួរខ្លួនឯងថា តើខ្ញុំកំពុងសិ្ថតនៅលើទឹកដីអាមេរិក ឬនៅទីណា? ច្បាស់ជាទឹកដីអាមេរិក។ នេះមិនមែនជាការចាក់ដោត ឬការឆ្លើយតបតាមបែបបញ្ឈឺចិត្តទេ។ ក៏ប៉ុន្តែ ខ្ញុំគួរតែត្រូវបាននិយាយបន្ដិច ដើម្បីយើងបើកចំហនៃទស្សនៈ ការយល់ឃើញ ឬក៏របៀបបោកប្រាស់ខ្លះ ដែលធ្វើឲ្យមនុស្សមួយចំនួនភ័ន្តច្រឡំ។ ឧទាហរណ៍៖ ម្សិលមិញ នៅពេលដែលខ្ញុំជួបនាយករដ្ឋមន្រ្តីប៊ុលហ្គារីរួចហើយ ខ្ញុំចូលទៅកាន់អាសនៈរបស់កម្ពុជា។ ពេលនោះ ខ្ញុំវាយភា្លមៗ ដើម្បី post ចេញពីកណ្ដាលអង្គការសហប្រជាជាតិ តាមហ្វេសប៊ុករបស់ខ្ញុំ។ គ្រាន់តែបានទទួលដំណឹងថា ខ្ញុំមកកាន់ទឹកដីអាមេរិក មានអ្នកឃោសនាថា អាមេរិកមិនឲ្យជាន់ដីគេទេ។ អញ្ចឹងឥឡូវនេះ ខ្ញុំកំពុងនៅលើទឹកដីអាមេរិក តើអ្នកបកស្រាយថាម៉េចវិញ? សូមអ្នកដែលធ្វើអត្ថាធិប្បាយរឿងនេះ ចេញមកបកស្រាយ ពន្យល់ចំពោះអ្នកគាំទ្រខ្លួន។ មិនចាំបាច់ពន្យល់ដល់អ្នកគាំទ្ររាជរដ្ឋាភិបាល គាំទ្រ…
លោកជំទាវប្រធាន! ការចូលរួមរបស់ខ្ញុំនៅក្នុងមហាសន្និបាតពេលនេះ គឺស្ថិតក្នុងបរិការណ៍ដែលប្រជាជាតិកម្ពុជា កំពុងតែសប្បាយរីករាយទទួលផលពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន។ កម្ពុជា គឺជាករណីជោគជ័យសំខាន់មួយរបស់ប្រទេស ដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាម ហើយសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ។ ពីប្រទេសមួយដែលធ្លាប់តែត្រូវបានគេស្គាល់ថា ជាវាលពិឃាដ ជាតំបន់អសន្តិសុខ ដោយសារជម្លោះប្រដាប់អាវុធ និងសំណល់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេសមានសេដ្ឋកិច្ចអន់ថយ ផុងជាប់ក្នុងភាពក្រីក្រ, និងមានអសន្តិសុខស្បៀង កម្ពុជាបច្ចុប្បន្នទទួលបានសន្តិភាពពេញលេញ និងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយនៅតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសនាំចេញស្បៀងអាហារ មានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលំអសូចនាករសង្គមនានា និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក ដោយថ្មីៗនេះបានឆ្លងផុតដោយជោគជ័យ ពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប ដោយសារកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។ ពីប្រទេសដែលល្បីក្នុងការប្រើអាវុធ ដើម្បីដណ្ដើមអំណាច និងក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល ឥឡូវនេះ កម្ពុជាបានងក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល, ឥឡូវនេះ កម្ពុជាក្លាដ៏ខ្ពស់, ក្នុងរង្វង់៧ុតនៅក្នុងពិភពលោក ដោយថ្មីៗនេះបានឆ្លងផុតដោយជោគជ័យ ពីឋានៈក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ហើយគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាមួយនឹងការរៀបចំបោះឆ្នោតយ៉ាងទៀតទាត់ សេរី និងយុត្តិធម៌, ដើម្បីផ្ដល់សិទ្ធិអោយប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស។ នៅក្នុងការបោះឆ្នោតសកលដើម្បីជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ អ្នកបោះឆ្នោតកម្ពុជាជិត ៧ លាននាក់…
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបក្មួយៗកម្មករ/ការិនីសាជាថ្មីម្ដងទៀត បន្ទាប់ពីដាច់អាណត្តិចាស់ និងចូលអាណត្តិថ្មីក្នុងរយៈកាល ២ អាទិត្យកន្លងទៅ។ ក្មួយប្រហែលបានដឹងហើយថា រាជរដ្ឋាភិបាលអាណត្តិចាស់ គឺអាណត្តិទី ៥ បានផុតរលត់នៅថ្ងៃទី ៦ ខែកញ្ញា ហើយរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ក៏បានចាប់កំណើតទន្ទឹមគ្នា ជាមួយនឹងការស្បថចូលកាន់តំណែង នៃរាជរដ្ឋាភិបាលអាណត្តិថ្មី នៅថ្ងៃទី ៦ នោះផងដែរ។ ប៉ុន្តែ ពូមិនអាចមានលទ្ធភាពដើម្បីមកជួបក្មួយៗទាន់ពេលវេលានោះទេ ដោយសារក្រោយពេលបង្កើតរដ្ឋាភិបាលហើយនៅថ្ងៃទី ៦ និងថ្ងៃទី ៧ គឺប្រជុំគណៈរដ្ឋមន្រ្តី។ ថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ បានចេញដំណើរទៅប្រជុំចិនផង និងទៅវៀតណាមផង ថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ ពូក៏បានចេញដំណើរទៅចិនផង និងទៅវៀតណាមផង ដើម្បីចូលរួមពិព័រណ៍អាស៊ាន-ចិន នៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២ យប់ ៣ ថ្ងៃ ហើយបន្ទាប់ទៅ មកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសជាច្រើនដែលមកចូលរួមនៅទីនោះ។ ជាលើកដំបូងហើយ…