Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំសូមផ្ញើជូនឯកឧត្ដមអភិបាលរាជធានី/ខេត្តទូទាំងប្រទេស។ ខ្ញុំសូមរំលឹកអំពីសារ ដែលយប់ថ្ងៃទី ២៩ វិច្ឆិកា និងថ្ងៃទី ៣០ វិច្ឆិកា ដែលខ្ញុំថ្លែងការណ៍បើកការដ្ឋានសាងសង់ផ្លូវនៅខេត្តសៀមរាប។ ពេលនោះខ្ញុំបានប្រគល់អំណាចទៅឱ្យគ្រប់ស្ថាប័នរបស់ថ្នាក់ជាតិ (ដើម្បីនឹង)សម្រេចបិទកន្លែងធ្វើការមួយចំនួន ឬក៏បិទទាំងស្រុង។ ឯចំពោះអភិបាលរាជធានីខេត្ត ខ្ញុំឱ្យពិនិត្យអំពីការបិទឬបើកនូវទីកន្លែងដែលមានការចាំបាច់។ កន្លងទៅនេះ យើងបានពិនិត្យឃើញថា (មាន)ករណីដែលមានការឆ្លងមនុស្សឆ្លងច្រើននៅក្នុងហាងមួយ ដែលយើងពិនិត្យឃើញថា បញ្ហាសំខាន់គឺការបំពានទៅលើសុវត្ថិភាពគម្លាតបុគ្គល និងការខ្វះវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងន័យនេះ ខ្ញុំសូមរំលឹកចំពោះអភិបាលខេត្ត/រាជធានីទាំងអស់ឱ្យបានជ្រាប សូមចុះតាមដាន ត្រួតពិនិត្យទីតាំងលក់ដូរទាំងអស់ ហើយផ្ដល់ការណែនាំឱ្យពួកគាត់អនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការនានា ដែលចេញដោយក្រសួងសុខាភិបាល។ ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តទេ សូមប្រើអំណាចរបស់រដ្ឋបាលខេត្ត/រាជធានី ដើម្បីបិទហាងនោះជាបណ្ដោះអាសន្នសិន។ យើងគ្មានជម្រើសណាផ្សេងឱ្យល្អជាងជម្រើសធានា(អោយមាន)គម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស ការធ្វើអនាម័យ ទាំងអ្នកចូលទៅទិញ និងអ្នកលក់ ដែលយើងសង្កេតទៅឃើញនៅតាមហាងមួយចំនួន គឺពុំបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវរបស់ក្រសួងសុខាភិបាលនោះទេ។ ការថ្លោះធ្លោយរបស់អាជ្ញាធរនៅមូលដ្ឋាន ខេត្ត ខណ្ឌ ស្រុក ក្រុង ភូមិ ឃុំ និងសង្កាត់ គឺជាការថ្លោះធ្លោយ ដែលបណ្ដាលឱ្យកើតមាននូវរឿងឆ្លងតាមសហគមន៍នេះមួយផ្នែកផងដែរ ព្រោះអ្នកដែលចម្លងអាចមានលទ្ធភាពទៅចម្លង លុះត្រាតែមានលទ្ធភាពទៅកៀកជាមួយនឹងអ្នកដែលមិនមានជំងឺ។ ដូច្នេះហើយ ខ្ញុំស្នើឱ្យអនុវត្តឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ ជាមួយនឹងការអនុវត្តនូវគម្លាតសង្គម គម្លាតសុវត្ថិភាព ដែលក្នុងនោះគម្លាតពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់…
យល់ស្របសំណើបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមាន កូវីដ១៩ និងអ្នកធ្វើចត្តាឡីស័ក សូមផ្ញើជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំបានយល់ព្រមទៅលើសំណើរបស់អន្តរក្រសួង ដែលដឹកនាំដោយរដ្ឋមន្រ្តីសុខាភិបាល ពាក់ព័ន្ធទៅលើបញ្ហាមួយចំនួន។ ទី ១ គឺទាក់ទងនឹងបញ្ហាការបង្ហាញអត្តសញ្ញាណអ្នកដែលមានកូវីដ១៩។ បញ្ហានេះ គឺវាចាំបាច់ណាស់នៅពេលនេះ ដែលយើងត្រូវធ្វើ។ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មកដល់ពេលនេះ ពុំទាន់មានពន្លឺថា វាឆ្លងមកពីប្រភពណានៅឡើយទេ ហើយវាចាប់ផ្ដើមឆ្លងពីអ្នកណា? ពិតមែនតែក្រុមអ្នកបច្ចេកទេស បានធ្វើការបកស្រាយច្បាស់លាស់ថា មិនមានទាក់ទងទៅនឹងករណី ៣ វិច្ឆិកា នោះទេ ប៉ុន្តែ ភាពងងឹតរបស់យើងនៅតែបន្ត ចំពោះការឆ្លងពីប្រភពណា និងឆ្លងអ្នកណាមុន អ្នកណាក្រោយ។ ដូច្នេះហើយ មានការចាំបាច់ដើម្បីនឹងធ្វើការផ្សព្វផ្សាយនូវរូបថត ក៏ដូចជាឈ្មោះ ទីលំនៅ អាសយដ្ឋាន និងជារួមអត្តសញ្ញាណ នៃអ្នកដែលបានកើតកូវីដ១៩ នេះ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងបានស្គាល់ ហើយប្រសិនបើមានទំនាក់ទំនងជាមួយឈ្មោះនោះ សូមបង្ហាញខ្លួនភ្លាមៗ ដើម្បីនឹងយកសំណាក និងធ្វើចត្តាឡីស័កបានទាន់ពេលវេលា។ បើមិនដូច្នោះទេ សភាពការណ៍នឹងពិបាកស្រោចស្រង់។ ការបង្ហាញអត្តសញ្ញាណ មិនមែនរំលោភសិទ្ធិបុគ្គល តែចៀសវាងការឆ្លងបែកខ្នែងនិងរីកសាយភាយ ថ្ងៃនេះ យើងបានរកឃើញ ៦…
ម៉ាសរបស់កម្ពុជាចំនួន ១ លាន ៥ ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត ត្រូវបានដឹកតាមយន្តហោះពិសេសចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។ ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយតំណាងក្រសួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។ ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន ១ លាន, ម៉ាសក្រណាត់៥ ពាន់, ម៉ាស N95 ចំនួន ១ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ១ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ១ ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន…