Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានកិត្តិយសដើម្បីទូលប្រគេន និងជម្រាបជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិឲ្យបានជ្រាបថា ខ្ញុំព្រះករុណាខ្ញុំសម្រេចបិទបញ្ចប់ព្រឹត្ដិការណ៍ ២០ កុម្ភៈ ដែលយើងចាប់ផ្ដើមជាព្រឹត្តិការណ៍សោកនាដកម្មសម្រាប់ប្រទេសយើង ដោយសារកូវីដ–១៩ ដោយចាប់ផ្ដើមពីថ្ងៃទី ២០ កុម្ភៈ ដល់ថ្ងៃ ២០ ខែធ្នូ (ដែល)មានរយៈពេល ១០ ខែ ដែលធ្វើឲ្យប្រជាជនរបស់យើងឆ្លងជំងឺកូវីដ–១៩ ចំនួន ១២៤,០២៣ នាក់ និងបាត់បង់ជីវិត ៣,០០៥ នាក់។ ថ្ងៃនេះ ជាលើកដំបូងក្នុងរយៈពេល ១០ ខែ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើងមិនមានមនុស្សស្លាប់ ហើយអត្រាឆ្លងនេះទៀតសោតក៏មានត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។ ការចាប់ផ្ដើមរបស់យើងជាមួយនឹងការលំបាកដ៏ធំ ដែលធ្វើឲ្យប្រជាជនរបស់យើងក្នុងមួយថ្ងៃឆ្លងរាប់រយនាក់ និងមានស្លាប់រាប់សិបនាក់។ យើងបានចាប់ផ្ដើមឡើងជាមួយនឹងជាង ១,០០០ នាក់ ចំនួន ពីរថ្ងៃ ហើយយើងចាប់ចុះមកនៅ បី លេខ (បីខ្ទង់) បន្ដចុះមកនៅពីរខ្ទង់ ចុងក្រោយនេះ នៅសល់តែមួយលេខ គឺក្រោម ១០ នាក់…
ពហុកីឡដ្ឋានមរតក៌តេជោ ផ្លែផ្កានៃទំនាក់ទំនងកម្ពុជាចិន ជយោ! ព្រះរាជាណាចក្រកម្ពុជា! ជយោ! ចំណងមិត្តភាពកម្ពុជា-ចិន! សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ សមេ្ដច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការ។ លោកឧកញ៉ា សុស កាមរី ប្រធានគណៈចាងហ្វាងជាន់ខ្ពស់ នៃសាសនិកឥស្លាម។ ឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូត ភារធារី និងតំណាងប្រិយមិត្តបរទេសទាំងអស់ ចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច ឯកឧត្តម លោកជំទាវ លោក/ស្រី បងប្អូនជនរួមជាតិ កីឡាករ/ការិនី ដែលបានចូលរួមនៅទីនេះ បងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅឯបរទេស ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ ថ្ងៃនេះ យើងទាំងអស់គ្នាចូលរួមនៅទីនេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់វិមានពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការប្រកួត SEA Games ឆ្នាំ២០២៣។ ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ សម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជាជំនួយឥតសំណងសម្រាប់វិមានដ៏ស្កឹមស្កៃនេះ។ មិនមែនជាការយល់សប្តិ ហើយនេះ គឺជាពហុកីឡដ្ឋានជាតិ…
សណ្ឋាគារ Hyatt Regency Phnom Penh ជាសមិទ្ធផលសង្គមជាតិ ថ្ងៃនេះ យើងរួមគ្នា ដើម្បីធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសណ្ឋាគារ Hyatt Regency Phnom Penh ដែលចាប់ពីពេលនេះតទៅ ខ្ញុំហៅត្រឹមតែសណ្ឋាគារ Hyatt។ នេះជាសមិទ្ធផលមួយទៀត ក្នុងចំណោមសមិទ្ធផលដែលសង្គមជាតិរបស់យើងទទួលបាន។ ហេតុអ្វីបានជាខ្ញុំនិយាយថា វាជាសមិទ្ធផលសង្គមជាតិ បើនេះគ្រាន់តែជារបស់ក្រុមហ៊ុនមួយនោះ ត្រូវចងចាំថាសមិទ្ធផលដែលបានកើតនៅទីនេះ វាបានជួយដោះស្រាយបញ្ហាសង្គមរបស់យើង ទាក់ទងនឹងការងារធ្វើ ទាក់ទងនឹងពន្ធដារ ទាក់ទងនឹងការបម្រើឱ្យការទាក់ទាញនូវវិស័យទេសចរណ៍ និងផ្នែកដទៃទៀត។ ដូច្នេះហើយ វាជារបស់ក្រុមហ៊ុនឯកជនមួយ ក៏ប៉ុន្តែវាក៏ជាផ្នែកមួយ នៃសមិទ្ធផលរបស់សង្គមជាតិរបស់យើង។ ខ្ញុំពិតជាមានមោទនភាព ដែលថ្ងៃនេះ យើងរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់នូវសណ្ឋាគារ Hyatt ភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង ហើយដែលអ្នកឧកញ៉ា លាង ឃុន បានធ្វើរបាយការណ៍អម្បាញ់មិញ ចាប់ផ្ដើមចូលមកក្នុងទីផ្សារទាក់ទងទៅនឹងបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍នេះ។ ការរីកចម្រើននៃតួអង្គជាបុគ្គល ជាក្រុមហ៊ុន ជាការរីកចម្រើនរបស់ប្រទេសទាំងមូល ពិតហើយ បើសិនជាយើងរំលឹកពីអតីតកាល អ្នករកស៊ីរបស់យើងនៅទីនេះ គ្មាននរណាមួយដែលមិនឆ្លងកាត់នូវដំណាក់កាលដ៏លំបាកលំបិន។ យើងទាំងអស់គ្នា សុទ្ធតែជាអ្នករងគ្រោះដែលបន្សល់ទុកដោយរបប ប៉ុល…