សង្កថា ក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ឈាន ទៅការបោះឆ្នោតឃុំ/សង្កាត់ ០៤ មិថុនា ២០១៧
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រទាំងឡាយ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី! ខ្ញុំក៏សូមគោរពផងដែរ ចំពោះសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាប្រជាជន និងថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលកំពុងតែមើលតាមការផ្សាយបន្តផ្ទាល់ពីស្ថា នីយ៍ ទូរទស្សន៍មួយចំនួន ដែលគណបក្សប្រជាជនបានជួលម៉ោងសម្រាប់ការផ្សព្វផ្សាយនេះ។ ជោគជ័យរបស់បេក្ខជន គឺជាជោគជ័យរបស់បក្ស និងប្រជាជាតិយើង ថ្ងៃនេះ យើងមកជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ ២០១៧ ដែល ជាអាណត្តិទី ៤ ហើយដែលត្រូវធ្វើការបោះឆ្នោតនៅថ្ងៃទី ៤ ខែ មិថុនា ខាងមុខនេះ។ យើងរួមជាមួយសមាជិក សមាជិកា ដែលនៅទីនេះ និងនៅទូទាំងប្រទេសរាប់លាននាក់ ចេញមកសម្តែងការគាំទ្រចំពោះបេក្ខជន បេក្ខនារី នៃគណបក្សប្រជាជនកម្ពុជា ទាំងពេញសិទ្ធិ ទាំងបម្រុង ចំនួន ២៧.១១៤ នាក់ ដែលឈរឈ្មោះនៅគ្រប់ ឃុំ/សង្កាត់ទាំង ១.៦៤៦ នៅទូទាំងប្រទេស។ ហេតុអ្វីបានជាយើងទាំងអស់គ្នាត្រូវមកជួបជុំគ្នា ដើម្បីផ្តល់នូវ ការគាំទ្រចំពោះបេក្ខជនបេក្ខនារី…