Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិដែលបានចូលរួមក្នុងឱកាសនេះ ជាទីនឹករលឹកពីខ្ញុំ។ ថ្ងៃនេះ យើងនេះទាំងអស់គ្នាមានការរីករាយ ដែលបានចូលរួមសម្ពោធដាក់អោយប្រើប្រាស់សួនសត្វភ្នំពេញសាហ្វារី ដែលវិនិយោគដោយក្រុមហ៊ុន អិល វ៉ាយ ភី (LYP) គឺ លី យ៉ុងផាត់ តែម្ដង។ ពិតមែនហើយវិស័យឯកជនបានចូលរួមការរីកចម្រើនសម្រាប់ទាំងអស់គ្នា។ ខ្ញុំគិតថា គប្បីខ្ញុំត្រូវពន្យល់លើបញ្ហានេះបន្ដិចមុនពេលដែលចាប់ផ្ដើមបន្ដ។ ការវិនិយោគឯកជនបាន ចូលរួមអភិវឌ្ឍប្រទេស សំណង់នានា ការវិនិយោគបានប្រព្រឹត្ដទៅដោយវិស័យឯកជន ប៉ុន្ដែពេលសម្ពោធម្ដងៗ ក៏មានការចូលរួមរបស់ប្រជាជន។ តើនេះវាជាការខុសឆ្គង ឬជាការត្រឹមត្រូវ? មានការឃោសនាមួយចំនួនបានលើកឡើងថា យើងបានធ្វើត្រឹមតែបម្រើឲ្យវិស័យឯកជនតែប៉ុណ្ណោះ។ យើងគួរសាកល្បងគិតរួមគ្នាមើលថា ប្រសិនបើគ្មានវិស័យឯកជនចូលរួមអភិវឌ្ឍប្រទេសទេ សួរថាតើរដ្ឋមួយអាចដោះស្រាយបញ្ហាបានឬទេ? វាមានតែប្រទេសដែលអនុវត្ដនូវរបបបែបផែនការជារបបសេដ្ឋកិច្ចទីផ្សារ នៅតាមបណ្ដាប្រទេសសង្គមនិយមកាលពីពេលពីមុនតែប៉ុណ្ណោះ ដែលរដ្ឋគ្រប់គ្រងលើអ្វីៗទាំងអស់។ ប៉ុន្ដែ នៅក្នុងដំណាក់កាលនៃសេដ្ឋកិច្ចទីផ្សារ ហើយសូម្បីតែប្រទេសដែលមានឯកបក្ស ដែលមានបក្សកុំម្មុយនីស្ដដឹកនាំ ហើយជាប្រទេសសង្គមនិយម ក៏គេប្រើប្រាស់នូវវិស័យឯកជន ដើម្បីរួមចំណែកនូវការអភិវឌ្ឍ ជាពិសេសក្រុមហ៊ុនរដ្ឋត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។ រដ្ឋបង្វែរប្រាក់ពន្ធបានពីការអភិវឌ្ឍនៃវិស័យឯកជន វិនិយោគលើតម្រូវការរបស់ប្រជាជន យើងពិនិត្យមើល តើទីកន្លែងមួយនេះ វាបានផលចំណេញអ្វីមកសម្រាប់រដ្ឋ ហើយតាមរយៈរដ្ឋ តើមានផលប្រយោជន៍អ្វីសម្រាប់ប្រជាជន? ច្បាស់ណាស់វិស័យឯកជនធ្វើការអភិវឌ្ឍទាំងអស់ សុទ្ធតែបានបង់ពន្ធជូនរដ្ឋ។…
ពិភពលោកមិនមែនប្រែប្រួលតែភូមិសាស្ត្រខាងនយោបាយ សូម្បីតែកីឡាក៏ប្រែប្រួល យប់មិញនរណាខ្លះយកអាហ្សង់ទីន? គ្រាន់តែប៉ុណ្ណឹងយើងអាចដឹងបានហើយថា អ្នកណាខ្លះនៅអង្គុយមើលបាល់រហូតដល់ម៉ោង ៣ ភ្លឺ។ អ្នកដែលចាក់អាល្លឺម៉ង់ក៏ស៊ីសៀង អ្នកដែលចាក់អាហ្សង់ទីន(ក៏)ស៊ីសៀង។ ឥឡូវ ពិភពមិនមែនតែប្រែប្រួលភូមិសាស្ត្រខាងនយោបាយទេ សូម្បីតែបាល់ទាត់ក៏ប្រែប្រួលអស់ហើយ។ អ៊ីតាលីដែលជាជើងខ្លាំងនៅអឺរ៉ុប គ្មានកៅអីមួយសម្រាប់ទៅចូល World cup នឹងគេទេ។ វាបែរជាអាល្លឺម៉ង់ទៅចាញ់ម៉ិចស៊ិច។ រឿងដែលវាមិនសមនោះ គឺអាហ្សង់ទីនមកចាញ់ក្រូអាត ហើយចាញ់នោះអាសូរតែចាញ់តិចតួច ចាញ់ ៣-០។ ភូមិសាស្រ្តនយោបាយវាដូរ ប៉ុន្តែ ភូមិសាស្រ្តបាល់ក៏វាដូរដែរ។ អញ្ចឹងទេ នេះគ្រាន់តែជាការចាប់ផ្ដើម ដើម្បីចង់ស្ទាបស្ទង់មើលថា អ្នកណាខ្លះមើលបាល់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមផ្ដល់សញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ៣,២៣៣ នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ …។ គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ នៅតែមានការទាក់ទាញ ថ្ងៃនេះ យើងពិតជាមានមោទនភាព ដោយសារតែយើងបានទទួលបន្ថែម ជាមួយនឹងធនធានមនុស្សសម្រាប់ប្រទេសជាតិរបស់យើង រហូតទៅដល់ជាង ៣,២៣៣ នាក់ ដែលនេះជាផ្នែកដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើងតទៅមុខទៀត។ ខ្ញុំពិតជាមានការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ដែលចាប់ផ្ដើមពីជំហានមួយទៅកាន់ជំហានមួយ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ…
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមិទ្ធផលនានា ដែលត្រូវបានសម្ពោធ អោយប្រើប្រាស់នាពេលនេះរួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ សម្រាប់ការស្នាក់នៅ បំពេញការងារ របស់នាយទាហាន ពលទាហាន រួមនឹងមធ្យោបាយ សម្ភារៈផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤ លានដុល្លាអាមេរិក ដែលបានមកពីការចូលឧបត្ថម្ភពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បំពេញបេសកកម្មការពារជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។ ទីតាំងអគារទីបញ្ជាការដ្ឋានអង្គរក្សនេះ អតីតជាតំបន់បឹង ដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ ២០១៨ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យធ្វើការសាងសង់ទីតាំងនេះឡើងវិញ…