Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
អាចបោះបង់កម្មវិធីផ្សេងបាន ប៉ុន្តែមិនបោះបង់កម្មវិធីជួបនិស្សិត និងបងប្អូនខ្មែរនៅបរទេស ខ្ញុំពិតជាមានការរីករាយ ដែលបានជួបជាមួយនឹងក្មួយៗ ដែលបានទទួលការបណ្ដុះបណ្ដាលនៅសាធារណរដ្ឋតួគី។ ដូចដែលខ្ញុំធ្លាប់បានប្រកាសជារឿយៗថា បើទោះបីជាបោះបង់ចោលកម្មវិធីមួយចំនួនក៏អាចបោះបង់បាន ប៉ុន្តែការបោះបង់ចោលការជួបពលរដ្ឋខ្មែរនៅបរទេស រួមមានទាំងនិស្សិតផង គឺមិនបោះបង់ចោលទេ។ ដូច្នេះ នៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរទៅ ខ្ញុំតែងឆ្លៀតពេលជួបនិស្សិតរបស់យើង ដែលកំពុងសិក្សានៅឯក្រៅប្រទេស ហើយនៅប្រទេសដែលមានប្រជាពលរដ្ឋរបស់យើងរស់នៅ ក៏ឆ្លៀតជួបទាំងប្រជាពលរដ្ឋ និងទាំងនិស្សិត។ ២៤ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-តួកគី ១៩៩៤-២០១៨ ថ្ងៃនេះ ក្មួយៗបានជួបពូ យើងជួបគ្នានៅប្រទេសតួគី អាចចាត់ទុកថា នេះជាប្រវត្តិដ៏សំខាន់ … ដំបូងយើងត្រូវនិយាយថា ជាលើកទីមួយ ដែលមានការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់បែបនេះ។ ក្នុងប្រវត្តិនៃទំនាក់ទំនង បើយើងគិតពីការដាក់ទំនាក់ទំនងការទូត(ជាមួយតួគី)នៅឆ្នាំ ១៩៩៤ រហូតមកដល់ពេលនេះ គឺមានរយៈពេល ២៤ ឆ្នាំ។ ហើយឆ្នាំក្រោយ គឺខួបលើកទី ២៥ ឆ្នាំ នៃការដាក់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលនេះ គឺជារយៈពេលដែលនាយករដ្ឋមន្រ្តីឈ្មោះ ហ៊ុន សែន របស់កម្ពុជា ទស្សនកិច្ចនៅប្រទេសតួគី បន្ទាប់ពីទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន (មក)ទស្សនកិច្ចដើម្បីមកធ្វើការរៀបចំទុកជាមុន។ ឆ្នាំក្រោយ នឹងមានការបើកស្ថានទូតនៅអង់ការ៉ា…
ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ, បងប្អូនជនរួមជាតិ, ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពនឹករលឹក! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយខ្លាំងណាស់ ដែលមានឱកាសបានជួបជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាមួយបងប្អូនជនរួមជាតិ ដែលរស់នៅក្រៅប្រទេស ហើយដែលខ្ញុំព្រះករុណាខ្ញុំ ទទួលព័ត៌មានថា មួយផ្នែកនៅប៊ែលហ្ស៊ិកនេះ មួយផ្នែកអញ្ជើញមកពីបារាំង មួយផ្នែកអញ្ជើញមកពីអង់គ្លេស មួយផ្នែកអញ្ជើញមកពីហូឡង់ ហើយក៏មាននិស្សិតអាហារូបករណ៍របស់យើងដែលកំពុងសិក្សា នៅក្រៅប្រទេសក៏មកដល់ទីនេះផងដែរ។ ថែមទាំងបងប្អូនមកពីកាណាដាថែមទៀត ដែលថ្ងៃមុនអត់បានជួប នៅអាមេរិក ឥឡូវហោះមកជួបដល់អឺរ៉ុបតែម្តង។ អរគុណជនរួមជាតិ ដែលមកពីឆ្ងាយ និងរង់ចាំយូរ ដើម្បីបានជួប ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយហាក់ដូចជាមានអារម្មណ៍ជំពាក់គុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជំពាក់គុណចំពោះបងប្អូនទាំងអស់ ព្រោះថាមានហេតុផល ២ ដែលខ្ញុំព្រះករុណាខ្ញុំគិតថា គឺជាការជំពាក់គុណ … ទី ១ ការខិតខំធ្វើដំណើរពីចំងាយមកកាន់ទីនេះ។ អ្នកនៅប៊ែលហ្ស៊ិក បើទោះបីនៅក្នុងប្រទេសប៊ែលហ្ស៊ិក ក៏មិនមែននៅក្នុងទីក្រុងនេះដែរទេ អាចថានៅឆ្ងាយក៏បានធ្វើដំណើរមក។ ប៉ុន្តែអ្នកខ្លះធ្វើដំណើរឆ្ងាយណាស់ទម្រាំមកដល់ទីនេះ ដើម្បីស្កាត់មករកជួបចំពោះខ្ញុំ ថែមទាំងត្រូវទទួលនូវការគំរាមកំហែងពីក្រុមប្រឆាំងទៀតផង។ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំនឹកស្មានមិនដល់ថា នៅពេលដែលគេមិនទាន់បានកាន់អំណាចផង គេហ៊ានគំរាមប្រជាពលរដ្ឋដែលគ្រាន់តែមកទទួលនាយករដ្ឋមន្ត្រីប្រទេសរបស់ខ្លួន ហើយប្រមាថទៅដល់ការបាញ់ថែមទៀត។ នេះមកនៅប្រទេសគេ ហើយប្រទេសប្រជាធិបតេយ្យថែមទៀត គេហ៊ានហាមាត់និយាយទៅដល់ការវាយតប់ ឬដល់បាញ់ប្រហារ ចុះបើគេមានអំណាចពិតប្រាកដ…
ឯកឧត្តម ស៊ីរូស៊ីហ្កេ សេកូ (Hiroshige SEKO) រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ ឯកឧត្តម ហ៊ីរ៉ូយូគិ អ៊ិស៊ីហ្គិ (Hiroyuki Ishige) ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយឥតឧបមា ដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ចជប៉ុន-មេគង្គ ក្រោមប្រធានបទ “តំបន់ប្រមូលផ្តុំថ្មី នៃខ្សែច្រវាក់តម្លៃរបស់អាស៊ី” ស្របពេលខួបលើកទី ១០ នៃកិច្ចសហប្រតិបត្តិការ ជប៉ុន-មេគង្គ។ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះរដ្ឋាភិបាលជប៉ុន អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម (AMEICC) ដែលបានផ្តួចផ្តើមគំនិត ផ្តល់ការគាំទ្រ និងធ្វើការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ លោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុនជប៉ុនដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ ហើយដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការចាប់អារម្មណ៍ ការគាំទ្រ និងការយកចិត្តទុកដាក់…