Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
អរគុណណាស់ អរគុណដែលអម្បាញ់មិញ ក្មួយៗបានអោបពូ ហើយជាលើកដំបូងហើយដែលពូធ្លាក់ខ្សែក្រវាត់ចុះក្រោមមិនដឹង។ ថ្ងៃក្រោយ ប្រហែលជាដើម្បីសម្រកក្បាលពោះ កុំអោយដុះក្បាលពោះ គឺអោយក្មួយៗអោប … ប្រហែលជាថាមពលនៅខេត្តកំពង់ស្ពឺហ្នឹងខ្លាំងណាស់។ មួយទៀត ក្មួយម្នាក់ហ្នឹងបានថើបពូ ដល់ថើបរួចហើយ ចង់គាំងបេះដូង។ អញ្ចឹងពូមានម៉ាស៊ីនឆក់? (សើច) ការជួបជុំកម្មករ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោត ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍ជាមួយនឹងវត្តមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ កម្មការិនី ទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងការជួបជុំគ្នានៅថ្ងៃនេះ។ ពូពិតជាមានការរំភើបរីករាយ ដែលបានមកជួបក្មួយៗនៅទីនេះ តាមអ្វីដែលពូបានលើកឡើង។ ចាប់ផ្ដើមពីពាក់កណ្ដាលខែវស្សាឆ្នាំទៅ គឺនៅខែសីហា ឥឡូវចូលមកដល់ដើមខែវស្សាឆ្នាំក្រោយមកទៀត ពីឆ្នាំរកា មកដល់ឆ្នាំច ហើយបើគិតជាខែខាងគ្រិស្ដសករាជ ពីខែសីហា រហូតមកដល់ខែឧសភានេះ ពូនៅតែបន្តនូវការងាររបស់ខ្លួន ទាក់ទងនឹងដំណើរដើម្បីជួបជុំជាមួយនឹងកម្មករ កម្មការិនី ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ២០១៥-២០២៥។ ពិតហើយ ដោយសារតែពូមានការងារផ្សេងៗទៀតដែលត្រូវធ្វើ ដូច្នេះសម្រាប់ខេត្តកំពង់ស្ពឺ ក៏មិនមែនថាជាការជួបលើកដំបូងនោះទេ ដោយសារយើងបានមកជួបនៅស្រុកសំរោងទង(ម្តងហើយ)។ ឥឡូវ វត្តមាននៅថ្ងៃនេះ ក៏មានអ្នកស្រុកសំរោងទង និងអ្នកច្បារមន ចូលរួមផងដែរ។ ពិតមែនតែកន្លែងការងារ…
ប្រារព្ធពិធីពីរក្នុងពេលតែមួយ ថ្ងៃនេះ យើងធ្វើពិធីពីរជាប់គ្នា។ ពិធីទី ១ គឺស្វាគមន៍ និងផ្តល់នូវរង្វាន់ សម្រាប់កីឡាតេក្វាន់ដូ ដែលទើបនឹងទទួលជោគជ័យនៅឯប្រទេសម៉ុងហ្គោលី ហើយទី ២ ក៏បាននឹងបន្តផ្តល់នូវការឧបត្ថម្ភសម្រាប់កីឡាយើងហៅថាបោះប៊ូលទៅចុះ គេហៅ ប៉េតង់ ប៉ុន្តែ យើងថាបោះប៊ូល អញ្ចឹង ទៅវាស្រណុកស្តាប់ គឺកម្រិតថ្នាក់ពិភពលោក ដែលយើងបានទទួលសាជាថ្មីម្តងទៀត។ បានដោះស្រាយនូវប្រាក់រង្វាន់រួចមកហើយដែរ តែនៅសល់ប្រាក់របស់ខ្ញុំ ដែលថ្ងៃនេះក៏ត្រូវបានចេញ គិតមើលទៅ គឺ ១៩៥.៦៥០ ដុល្លារ(អាមេរិក)។ ចេញថ្ងៃហ្នឹង ចេញចង់ធំជាងប្រាក់ខាងរដ្ឋ។ ថវិការដ្ឋផ្សេង ថវិការបស់ខ្ញុំផ្សឹង។ អញ្ចឹងទេ តែកាលណាទទួលជោគ ជ័យ ច្រើនមែនទែន ខ្ញុំត្រូវតែបញ្ចាំផ្ទះយកលុយមកបើក(ជូនកីឡាករ/ការិនី)។ កីឡាករខ្លះបានទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ខ្ញុំសូមអញ្ជើញក្មួយ សុភ័ក្រ ចាន់ឧត្តម និងអ្នកដែលទទួលមេដាយមាសដទៃទៀតនៅផ្នែកតេក្វាន់ដូឡើងក្រោកឈរឡើង។ សុទ្ធតែមេដាយមាសហើយ? មេដាយប្រាក់/សំរឹទ្ធអង្គុយចុះ។ សុំមើលមុខពួកមេដាយមាស ព្រោះខ្លះមានមេដាយមាសផង មេដាយមាសច្រើន ហើយក៏មេដាយប្រាក់ច្រើនផង។ សុំអង្គុយចុះ។ ឥឡូវ សូមអញ្ជើញខាងមេដាយប្រាក់ងើបឡើង។ មេដាយប្រាក់ ២ នាក់។…
សូមក្រាបថ្វាយបង្គំ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ហាត់ប្រាណទុកអោយហើយ កម្មវិធីច្រើន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមនូវក្នុងការចែកសញ្ញាបត្រជូនជ័យលាភី ចំនួន ៣.៩៥៩ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ថ្ងៃនេះ គឺស្អកកបន្តិច ប្រហែលជាបញ្ហាបណ្តាលមកពីហាត់ប្រាណជ្រុលពីម្សិលមិញនេះ។ គួរតែនិយាយដែរ … រឿងជញ្ជីង …ជញ្ជីងខ្ញុំយកទៅដល់ថ្នាក់នាយកដ្ឋានមាត្រសាស្ត្ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប៉ុន្តែឃើញថាខុសគ្នាទំាងអស់។ ជញ្ជីងដែលយកមកថាត្រូវហ្នឹង គឺខុសតែម្តង។ គ្រាន់តែអាត្រូវបីខុសគ្នាទំាងបី …។ ម្សិលមិញ ហាត់ៗទៅ មកថ្លឹងនឹងជញ្ជីងទិញបានថ្មី ខុសគ្នាដាច់ស្រឡះតែម្តង … រាងចុះគីឡូវាធ្ងន់បន្តិច ដោយសារតែម្សិលមិញរត់រហូតទៅដល់ ៨០ នាទី ឯណោះ ហើយទម្លាក់កាឡូរីរហូតទៅដល់ជិត ៩០០។ ដូច្នេះ វាធ្វើឱ្យធ្លាក់ខ្លំាង។ ព្រឹកមិញនេះចេញមក ថ្លឹងនៅសល់តែក្រោម ៧១ (គីឡូ) …។ ថ្ងៃនេះ មិនជានិយាយច្រើនទេ។ ថ្ងៃនេះ…