Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គុំព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់! (១) ចលនាជាតិគាំទ្រគម្រោងដែលមានចរិតជាសេដ្ឋកិច្ច-សង្គម និងឯករាជ្យខាងនយោបាយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានបញ្ហាមួយចំនួនដែលត្រូវទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិ ទាក់ទិននឹងប្រធានបទ ”ព្រែកជីកហ៊្វូណន-តេជោ”។ ជាដំបូង អនុញ្ញាតឱ្យខ្ញុំព្រះកុរណាខ្ញុំបានថ្លែងនូវអំណរព្រះគុណ និងអរគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលផ្ដល់នូវការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ចំពោះ(គម្រោង)ព្រែកជីកហ៊្វូណន-តេជោ។ សូម្បី Profile Facebook, Profile Telegram, Profile WhatsApp និងមធ្យោបាយទំនាក់ទំនងដទៃទៀត ក៏មានការដាក់ Profile បង្ហាញការគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលទាក់ទងទៅនឹងការជីកព្រែកជីក(ហ៊្វូណន-តេជោ)នេះ។ ខ្ញុំព្រះករុណាខ្ញុំចាត់ទុកថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយ ដើម្បីគាំទ្រដល់គម្រោងដែលមានចរិតជាសេដ្ឋកិច្ច-សង្គមផង និងមានចរិតជាឯករាជ្យខាងនយោបាយផង។ (២) នាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើសារគោរពអធិបតេយ្យភាពកម្ពុជា មកថ្នាក់ដឹកនាំកម្ពុជា អ្វីដែលខ្ញុំព្រះករុណាខ្ញុំធ្វើការកត់សម្គាល់ក្នុងរយៈពេលកន្លងទៅនេះ ទន្ទឹមនឹងការគាំទ្រដ៏ទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋរបស់យើង ក៏នៅមានការបកស្រាយខ្លះពីសំណាក់មនុស្សមួយចំនួនជាជនជាតិកម្ពុជា ពីសំណាក់អ្នកសរសេរអត្ថបទសារព័ត៌មានមួយចំនួននៅក្រៅប្រទេស និងការបកស្រាយមួយចំនួនរបស់បងប្អូនប្រជាជនវៀតណាម ឬក៏មន្ត្រីរបស់វៀតណាម។ បន្ទាប់ពីការដែលខ្ញុំព្រះករុណាខ្ញុំបានថ្លែងសារជូនចំពោះប្រជាពលរដ្ឋនៅក្នុងឱកាសចូលរួមក្នុងវេទិកាសមាគមឧកញ៉ា ដែលខ្ញុំព្រះករុណាខ្ញុំបានពន្យល់ពីអ្វីដែលបានកើតឡើង ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានអញ្ជើញទៅចូលរួមខួបលើកទី៧០ឆ្នាំនៃជ័យរបស់វៀតណាម នៅ Dien Bien…
សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី! ជាដំបូង អនុញ្ញាតឱ្យខ្ញុំបានប្រសិទ្ធពរជូនសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រីទាំងអស់នូវពរសម្រាប់ការចូលឆ្នាំកន្លងទៅ សូមឱ្យអ្នកទាំងអស់គ្នាជូនប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមអរគុណសមាគមឧកញ៉ា ដែលបានអញ្ជើញខ្ញុំចូលរួមនៅក្នុងពិធីបិទសន្និបាត ជួបជុំទទួលទានអាហារសាមគ្គី។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរជាមួយនឹងការរៀបចំសន្និបាតលើកទី១ របស់សមាគមឧកញ៉ា បន្ទាប់ពីត្រូវបានបង្កើតកាលពីឆ្នាំទៅ។ ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះការរៀបចំទាំងឡាយ ដើម្បីធ្វើឱ្យសមាគមឧកញ៉ារបស់យើង មានលក្ខន្តិក មានបទបញ្ជាផ្ទៃក្នុង និងការពង្រឹងសមត្ថកិច្ច/កិច្ចការពាក់ព័ន្ធ ជាមួយនឹងសមាគមឧកញ៉ា។ ថ្ងៃនេះ យើងក៏បានឃើញការរៀបរយនូវឯកសណ្ឋានប្រកបដោយកិត្តិយស សក្ដិសមជាសមាគមមួយដែលបានចូលរួមចំណែកធំធេង ជាមួយនឹងរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេសជាតិ។ (១) ការផ្តល់តួនាទីប្រធានកិត្តិយសនៃសមាគមឧកញ៉ា គឺជាការជឿជាក់ទៅលើសមត្ថភាពនិងការដឹកនាំ ខ្ញុំមានសេចក្តីរីករាយដែលបានទទួលការអញ្ជើញឱ្យធ្វើជាប្រធានកិត្តិយស។ ខ្ញុំគួរតែបញ្ជាក់ថា ហេតុអ្វីបានជាខ្ញុំទទួលយកនូវតួនាទីជាប្រធានកិត្តិយសនៃសមាគមឧកញ៉ា។ ច្បាស់ណាស់ថា អ្នកទាំងអស់គ្នាបានផ្ដល់កិត្តិយសឱ្យខ្ញុំ ជាមួយនឹងការជឿជាក់ទៅលើសមត្ថភាព និងការដឹកនាំរបស់ខ្ញុំ ហើយដែលយើងរស់នៅជាមួយគ្នាអស់រយៈពេលជាង ៤៥ឆ្នាំ។…
បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីកកំពុងស្ថិតនៅក្នុងគម្រោងនៅឡើយ។ ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចមួយចំនួនដូចខាងក្រោម៖ ១. តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? ២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។ ៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។…