សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ ២០១៥-២០២៥
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយស និងមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និង ដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ ២០១៥-២០២៥» ដែលជាគោលនយោបាយដ៏មានសារៈសំខាន់ និងសមស្របនឹងស្ថានការណ៍វិវត្តរបស់ព្រះរាជាណាចក្រកម្ពុជាយើង។