Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមបងប្អូនជនរួមជាតិស្វែងយល់ពីបទចំរៀងទី ១ បទដែលមានចំណងជើងថា “គុណជាតិវីរជន” ដែលបានបង្ហាញនូវរឿងរ៉ាវតស៊ូងរបស់បងប្អូនវីរជនក្នុងការសង្គ្រោះប្រជាពលរដ្ឋ។ គុណជាតិវីរជនខ្មែរ I. អំពៅទោះបីវានៅក្នុងឃ្នាប មិនដែលចោលភាពជាតិផ្អែមវាឡើយ គុណជាតិវីរជន ទោះទុក្ខផ្ទួនហើយ មិនបោះបង់ឡើយការជួយសង្គ្រោះ។ II. ជម្រើសបួនយ៉ាង សំណាងផ្សេងគ្នា មួយជ្រើសបញ្ជា កម្លាំងគ្រានោះវាយយកទ្រមូង មេមត់ស្នួលព្រោះ នៅតំបន់នោះ កងវរសេនាធំ។ III. ជម្រើសទីពីរ ជម្រើសដកខ្លួន នុចថន ញឹកហួន ប៉ោអ៊ានសាញ់ ខ្ញុំរៀបចំតស៊ូ ប្ដូរទ្រង់ទ្រាយធំ ហើយផ្ដុំកម្លាំង ប្រឆាំងអង្គការ។ IV. ជម្រើសទីបី ទុកឲ្យគេចាប់ យកទៅសម្លាប់ កាប់បាញ់ប្រហារហាក់បានសម្រេច អារសាច់ជូនខ្លា គ្មានមនសិកា ស្នេហាជាតិសោះ។ V. ជម្រើសទីបួន នាំខ្លួនចោរម្សៀត ការធ្វើអត្តឃាត អន់ជាតិបុរសខ្ញុំសម្រេចចិត្ត ជួសមិត្តទាំងអស់ យកទីពីរចុះ រំដោះជាតិបាន។ VI. ញឹកហួន សនសាញ់ សម្លាញ់ចាកលោក យើងសែនវិយោគ លោកពន់ប្រមាណ យុទ្ធមិត្តឧត្តម មិនរួមលេណដ្ឋាន សូមវិញ្ញាណក្ខន្ធក្សាន្ត…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម WANG Wentian អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា! ឯកឧត្តម ហ្វាង ជីសៀង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Hunan Group និងសហការី! សូមគោរព លោកយាយ/តា អ៊ំមាមីង បងប្អូនជនរួមជាតិជាទីគោរព នឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមធ្វើជាអធិបតី នៃការសម្ពោធដាក់ឱ្យប្រើប្រាស់នូវវារីអគ្គិសនីសេសានក្រោមទី ២ ដែលមានអនុភាពរហូតទៅដល់ ៤០០ មេហ្គាវ៉ាត់ គឺជាវារីអគ្គិសនីធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាវារីអគ្គិសនីទី ៧ ដែលខ្ញុំព្រះករុណាខ្ញុំ បានចូលរួមដោយផ្ទាល់ទាំងពេលការចាប់ផ្ដើមការដ្ឋាន បិទទំនប់ ក៏ដូចជាការសម្ពោធដាក់ឱ្យប្រើប្រាស់។ ម្សិលមិញនៅខេត្តកោះកុង ឬបស្ចិមនៃប្រទេស ថ្ងៃនេះនៅស្ទឹងត្រែង ឬប៉ែកឦសាន … មុនដំបូង សុំអភ័យទោសពីព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ពីបងប្អូនជនរួមជាតិ និងអ្នកចូលរួមទាំងអស់ អំពីការយឺតយ៉ាវរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញមកកាន់ទីនេះ។…
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការ នូវពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង។ ក្នុងពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្លឹបឆ្នេរស្អាតលើពិភពលោក ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមកពីតាមក្រសួងស្ថាប័ន ដោយមានការបង្ហាញជូនផ្ទាំងទស្សនីយភាពសិល្បៈយ៉ាងសម្បូរបែបផងដែរ។ ពិធីបុណ្យសមុទ្រលើកទី៧ ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងភរិយា មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមបើកពិធីបុណ្យសមុទ្រជាលើកទី៧ នៅក្នុងខេត្តកោះកុង។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចូលរួមពិធីបុណ្យសមុទ្រជាយន្តការត្រួតពិនិត្យពីវឌ្ឍនភាពនៃខេត្តដែលជាម្ចាស់ផ្ទះបុណ្យសមុទ្រ និងជាការរំលឹកដាស់តឿនចំពោះអ្នកទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់មូលដ្ឋាន។ * សម្តេចតេជោ ហ៊ុន…