Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមក្នុងការចែកសញ្ញាបត្រ ចំពោះនិស្សិត ថាសិស្សអញ្ចឹងទៅចុះ ដែលបានបញ្ចប់ការសិក្សា និងបើកវគ្គសិក្សាថ្មី សម្រាប់សាលាភូមិន្ទរដ្ឋបាលរបស់យើង។ ពិតជាមានការរីករាយណាស់ ដោយសារយើងបានធ្វើកិច្ចការជាបន្តបន្ទាប់ នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសទាក់ទងជាមួយមន្ត្រីតែម្តង។ អបអរសាទរជ័យលាភី និងប្រកាសបើកវគ្គថ្មី ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើចំពោះវឌ្ឍនភាពនៃសាលានេះ ដែលបានខិតខំប្រឹងប្រែង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បំពេញអោយតម្រូវការនៃមន្ត្រីគ្រប់ទីកន្លែង ហើយជាពិសេសការធ្វើកម្មសិក្សាទំាងឡាយ សម្រាប់មន្ត្រីរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធជាមួយនឹងវឌ្ឍនភាពនេះ។ កាសែត ខេមបូឌាដេលី ចុះផ្សាយរឿងសមុទ្រចិនខាងត្បូង។ គ្រោងនៅក្នុង iPhone នេះ ព្រោះវាអត់មានពេលអង្គុយសរសេរ អញ្ចឹងវាមានតែដេកវ៉ៃ ខ្ញុំព្រះករុណាខ្ញុំ គិតថាថ្ងៃនេះ ចង់ថ្លែងសារច្រើននៅក្នុងក្របខណ្ឌជាផ្ទៃក្នុង ក៏ប៉ុន្តែថ្ងៃនេះ បាឋកថាមួយគឺប្រហែលជាមានតម្លៃ ដែលជាសាស្ត្រាចារ្យចុងក្រោយសម្រាប់អ្នកចូលរួមរៀនសូត្រនៅទីនេះ ហើយក៏ចែករំលែកទៅដល់អាស៊ាន និងបណ្តាប្រទេសជាដៃគូដទៃទៀត ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ ខ្ញុំព្រះករុណាខ្ញុំ មិនអាចនឹងមិនថ្លែងនៅក្នុងថ្ងៃនេះបានទេ។ ថ្ងៃនេះ កាសែត ខេមបូឌាដេលី បានលើកឡើងថា «កម្ពុជាធ្វើអោយខូចកិច្ចប្រជុំអាស៊ានមួយទៀត ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង» ដូច្នេះ បាឋកថាថ្ងៃនេះ គឺជាគោលជំហររបស់ជាតិកម្ពុជា ដើម្បីផ្ញើជូនទៅចំពោះអ្នកសរសេរទំាងឡាយ…
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីកម្ពស់ ១០ ជាន់ នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងចូលរួមអបអរសាទរផងដែរ ខួបលើកទី ៧០ នៃ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ បើយើងពិនិត្យអំពីប្រវត្តិសាកលវិទ្យាល័យនេះ ពិតជាបានកើតមុនពេលនៃការចាប់កំណើតរបស់ខ្ញុំ ព្រោះថា នៅពេលនេះខ្ញុំមិនទាន់មានអាយុ ៧០ ឆ្នាំ នៅឡើយទេ ប៉ុន្តែ សាកលវិទ្យាល័យនេះមានអាយុរហូតទៅដល់ ៧០ ឆ្នាំ ហើយដែល ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់អម្បាញ់មិញថា ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ។ វិធីយកស្លឹកត្នោតខ្ចប់ស្ករត្នោត កសាងបានអគារមួយចំនួន ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ដែលយើងបានប្រឹងប្រែង បន្ទាប់ពីការស្លាប់ម្តងរួចទៅហើយ នៅក្នុងចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩។ ខ្លួន ខ្ញុំផ្ទាល់បានមកចូលរួមក្នុងការបើកនូវសាកលវិទ្យាល័យនេះ បើខ្ញុំមិនច្រឡំទេ គឺនៅដើមខែ មករា ឆ្នាំ ១៩៨០ តែម្តង។ ពេលនោះ គឺជាការធ្វើសន្និបាតលើកទី ១ របស់ក្រសួងសុខាភិបាល។ ជាក្រសួងតែមួយគត់ ដែលបានធ្វើសន្និបាតប្រចាំឆ្នាំមិនដែលអាក់ខាន…
លោកឧកញ៉ា សុខ គឹមរី ចាងហ្វាងគណៈជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា, ឯកឧត្តម បណ្ឌិត យូសេហ្វ ហូថៃមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ីយ៉ា ថាមីន ម៉ាដានី អគ្គលេខា ធិការអង្គការប្រតិបត្តិការណ៍ឥស្លាម, ឯកឧត្តម សុរិន ពិតសុវណ្ណ អតីតលេខាធិការអាស៊ាន, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ចំនួនចូលរួមនឹងកើនឡើងរាល់ឆ្នាំ បើកន្លែងអនុគ្រោះ ជាដំបូងនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំ និងភរិយាខ្ញុំ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្ត មានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានទទួលនូវការអញ្ជើញមកចូលរួមនៅក្នុងពិធីស្រាយបួស នៃសាសនិកឥស្លាម នៅក្នុងថ្ងៃនេះ។ នេះជាលើកទី ៣ ដែលរាជរដ្ឋាភិបាលបានចាត់តាំងឡើង សម្រាប់បងប្អូនសាសនិកឥស្លាម ដែលឆ្នាំទី ១ មានត្រឹមកម្រិតតែ ១៣០០ នាក់ ឯឆ្នាំទី ២ ឡើងដល់ ៤០០០ នាក់…