Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្ដេចតេជោចុះសួរសុខទុក្ខកម្មករ កម្មការិនី ជួបគ្រោះថ្នាក់ចរាចរណ៍, កំពង់ឆ្នាំង, ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ សុខទុក្ខប្រជាពលរដ្ឋ គឺជាការព្រួយបារម្ភដ៏ធំបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ នៅខេត្តកំពង់ឆ្នាំង ពេលបានទទួលដំណឹងថា កូនក្មួយកម្មករ/ការនី ចំនួន ១៤ នាក់ បានរងគ្រោះថ្នាក់ចរាចរណ៍ ដែលមាន ១ នាក់បានស្លាប់បាត់បង់ជីវិត សម្តេចតេជោ បានរូតរះស្ទុះស្ទារប្រញាប់ប្រញាល់ ចុះជួបសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករ ហើយត្រូវតែពិនិត្យរថយន្តរបស់ខ្លួនអោយបានទៀងទាត់ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ កើតឡើងដោយសារការធ្វេសប្រហែស។ យើងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕ “ចេញប័ណ្ណអោយអាជីវករក្នុងផ្សារសាមគ្គីក្រគរអាចលក់ដូរតកូនតចៅ,” សំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ, ពោធិសាត់, ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៦ រសៀលថ្ងៃទី ៩ ខែសីហា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តពោធិសាត់។ សម្ដេចតេជោ បានសម្រេចអោយអាជ្ញាធរខេត្តរៀបចំចេញប័ណ្ណបញ្ជាក់អោយអាជីវករកំពុងលក់ដូរនៅក្នុងផ្សារសាមគ្គីក្រគរ ដោយអោយពួកគាត់អាចលក់ដូរតកូនតចៅ តែគ្មានសិទ្ធិលក់អោយទៅអ្នកដ៍ទៃបានទេ…
លោកជំទាវ ប៊ូ ជៀនហ្គោ អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចាក់បេតុងភ្ជាប់តំណស្ពានមិត្តភាពកម្ពុជា-ចិន នៅកោះធំ ដែលមានប្រវែង ៤១៥ ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ នៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រើយខាងលិច។ អម្បាញ់មិញនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ដូចជាលោកជំទាវអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើរបាយការណ៍ជូនរួចហើយ និងផ្តល់សារសំខាន់អំពីបញ្ហាទាក់ទងនឹងស្ពាននេះ។ ខ្ញុំនៅចាំបានថា ពិធីបើកការដ្ឋានគឺបានធ្វើតាំងពីថ្ងៃ ២៥ ខែ មីនា ឆ្នាំ ២០០៨ ហើយការសាងសង់ក៏បានចាប់ផ្តើមមួយរយៈកាលមកនេះ។ សង្ឃឹមថា ឆ្នាំនេះ ស្ពាននេះនឹងត្រូវបានតភ្ជាប់ដើម្បីបង្កើតនូវស្ថានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ស្ពាន ថ្នល់ កាត់បន្ថយការលំបាក ភាពក្រីក្រប្រជាពលរដ្ឋ ខ្ញុំសូមអភ័យទោសទុកជាមុន ចំពោះអ្នករត់ទូកដទាំងឡាយ សូមមេត្តាអភ័យទោស…
“ខ្ញុំនឹងបន្តទៅគ្រប់ខេត្តទាំងអស់ ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមត្រូវដោះស្រាយ …,” ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៦ ពេលនេះ ខ្ញុំវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ បន្ទាប់ពីចំណាយពេល ៣ ថ្ងៃដើម្បីចូលរួមសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិលេខ ៤៤ និងពិនិត្យការងារនៅ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងព្រឹកនេះនៅខេត្តកំពង់ស្ពឺ។ មកដល់ពេលនេះ មានខេត្ត ៨ ក្នុងចំណោមខេត្ត និងរាជធានីចំនួន ២៥ ដែលខ្ញុំបានចុះ ទៅពិនិត្យការងារ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ ខ្ញុំនឹងបន្តទៅគ្រប់ខេត្តទាំងអស់ ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមដែលនៅសល់ត្រូវដោះស្រាយ។ ថ្ងៃស្អែក ៥ សីហា ខ្ញុំមានអាយុគ្រប់ ៦៤ និងឈានចូល ៦៥ ឆ្នាំ (៥ សីហា ១៩៥២- ៥ សីហា ២០១៦)។ សូមថ្លែង អំណរគុណបងប្អូនជនរួមជាតិដែលតែងផ្ដល់នូវការគាំទ្ររៀងរហូតមក៕ “… គ្មានការសង់ព្រលានយន្តហោះនៅកំពង់ស្ពឺ, ទុកបេនឡានចាស់មិនប៉ះពាល់ …,” កំពង់ស្ពឺ,…